ហ្វេសប៊ុក៖ នៅកាលពីពេលថ្មីៗនេះឃើញអ្នកអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានដាក់បានដាក់ការចាប់អារម្មណ៍ទៅលើកំលោះសង្ហារម្នាក់ដែលមានដើមកំណើតរស់នៅក្នុងទឹកដីកម្ពុជាក្រោម
ឬយើងហៅកាត់ថា (ខ្មែរក្រោម ) តាមរយៈរូបថតជាច្រើនសន្លឹកនេះបានបង្ហាញថាអ្នកកំលោះកម្ពុជាក្រោមរូបនេះមានរាងសង្ហារមិនធម្មតា ពេលនេះកំពុងតែធ្វើឲ្យនារីៗជាច្រើនកំពុងតែបាក់ចិត្តនិងលួចស្រឡាញ់ទៅលើរូបគាត់ ។
យ៉ាងណាមិញនៅក្នុងរូបថតនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺកំលោះសង្ហារម្នាក់នេះគាត់បានស្លៀកសម្លៀកបំពាក់ជាឈុតប្រពៃណីរបស់ខ្មែរមើលទៅពិតជាស្រស់សង្ហារបែបបុរសខ្មែរពិតៗ
បងប្អូនខ្មែរក្រោមពួកគាត់បានថែរក្សាប្រពៃណីនិងទំនៀមទម្លាប់របស់ខ្មែរយើងបានល្អខ្លាំងណាស់ពួកគាត់មិនដែលភ្លេចពីដើមកំណើតរបស់ខ្លួននេះគឺជាចំណុចមួយដែលប្រជាជនកម្ពុជាមួយជាពិសេសយុវវ័យដែលកំពុងតែឈ្លក់វង្វេងនិងវប្បធម៍របស់បរទេសហើយភ្លេចវប្បធម៍ដើមកំណើតរបស់ខ្លួន គួរតែយកគំរូនិងរៀនសូត្រតាមពួកគាត់ ៕ អត្ថបទ Pressnews today