ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី សម្រស់ក្មួយស្រី របស់តារាចម្រៀង ខេមរៈសេរីមន្ត ជាខ្លាំង បន្ទាប់ពីបង្ហាញខ្លួន ក្នុងវីដេអូបទចម្រៀងរបស់លោក ខណៈនោះ អ្នកគាំទ្ររូបលោក ជាច្រើន បានសម្តែងការពេញចិត្ត ជាខ្លាំងពេលឃើញ រូបលោក និងក្មួយស្រី លេចមុខក្នុងវីដេអូចម្រៀងតែមួយបែបនោះ។
ជាក់ស្ដែងផងដែរនោះ មួយរយៈចុងក្រោយនេះ តារាចម្រៀងរូបនេះ ក៏មិនសូវចេញបទចម្រៀងច្រើនដែរ ហេតុនេះ ហើយ ទើបមហាជន មិនឃើញវត្តមានរបស់ ក្មួយស្រីសែនស្រស់របស់លោក។
ដោយឡែកទៀតសោត ដោយសារតែ ជាថ្ងៃកំណើតរបស់ ស្រីពេញ ហៅ Denny ទើបឃើញ ថតជាមួយនឹងលោកពូ ទើបដឹងច្បាស់ថា សម្រស់រូបនាងមិន ថមថយជាងមុនបន្តិចឡើយ ផ្ទុយទៅវិញ កាន់តែស្រស់ស្អាត មុខមាត់កាន់តែគួរឲ្យខ្នាញ់ មើលមួយភ្លែត សឹងតែ មិនស្គាល់ ជាពិសេសគឺ ស្នាមញញឹមគួរឲ្យទាក់ទាញរបស់នាង៕ ប្រភព៖khmerload