បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងសត្វស្លាបតូចល្អិតមួយក្បាលបានហើរពីលើឡាន
មានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមមួយ ក្រោយសត្វចម្លែកមានរូបរាងដូចទេពធីតា Tinkerbell ត្រូវបានប្រទះឃើញហោះឆ្វែលលេងនៅមុខទ្វារផ្ទះ។តាមរយៈវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពនៅខាងមុខទ្វារ បានបង្ហាញឲ្យឃើញពីសត្វស្លាបតូចល្អិតមួយក្បាល ដែលមើលទៅមានរូបរាងស្លាប និងជើងដូចនឹងទេពធីតាតូចៗក្នុងរឿង Tinkerbell ដូច្នោះដែរ ។
សត្វចម្លែកមួយនេះដែលបានថតពីវីដេអូមួយនេះត្រូវបានចែកចាយបន្តលើបណ្ដាញសង្គម Twitter ដោយគណនីមួយឈ្មោះ Drew Malino អមជាមួយពាក្យពេចន៍ «ខ្ញុំជឿថាមានទេពធីតាតូចៗ ខ្ញុំពិតជាជឿ ខ្ញុំពិតជាជឿ» ។ ក្រោយការបង្ហោះ វីដេអូមួយនេះ ទទួលបានការចាប់អារម្មណ៍ និងមានការចុចចូលមើលពីមនុស្សរាប់ម៉ឺននាក់ ។
សូមទស្សនាវីដេអូខាងក្រោម៖