ហ្ស៊ីមបាវ៉េ ៖ លោកឪពុកជនជាតិហ្ស៊ីមបាវ៉េម្នាក់ ដែលមានប្រពន្ធ ១៦នាក់ និងកូនរហូតដល់ ១៥១នាក់បានបង្ហើបពីទម្លាប់រួ.មភេ.ទ៤ដងក្នុងមួយយប់យ៉ាងតឹងរឹងរបស់គាត់ ដើម្បីជួយក្នុងការបង្កើនសមាជិកគ្រួសារដ៏រីករាយមួយនេះ។
លោក Misheck Nyandoro អាយុ៦៦ឆ្នាំ រស់ក្នុងស្រុក Mbire ខេត្ត Mashonaland East ដែលបច្ចុប្បន្នគ្មានការងារធ្វើ បានអះអាងថា ការងារពេញម៉ោងរបស់គាត់ គឺការស្រឡាញ់ពេញចិត្តប្រពន្ធទាំងអស់។
លោកឪពុករបស់កូនទាំង ១៥១នាក់រូបនេះ មិនមានគំរោងក្នុងការបញ្ឈប់ការបង្កើនសមាជិកគ្រួសាររបស់គាត់នោះទេ។ ដោយគាត់នឹងត្រៀមរៀបការប្រពន្ធទី១៧ នៅរដូវរងារខាងមុខ។ ហើយគាត់សង្ឃឹមថា នឹងយកប្រពន្ធឱ្យបាន ១០០នាក់ និងកូនរហូតដល់ ១០០០នាក់មុនពេលគាត់រលត់ជីវិតទៅ។
គាត់ក៏បានអះអាងផងដែរថា គាត់ត្រូវតែបន្តរៀបការជាមួយនារីវ័យក្មេង។ ពីព្រោះកូនក្រមុំវ័យចំណាស់មិនអាចរក្សាចំណង់ផ្លូវភេទរបស់គាត់បានឡើយ។ នៅពេលត្រូវសួរថា តើជីវភាពរបស់គាត់បច្ចុប្បន្នយ៉ាងណាដែរ? លោក Nyandoro និយាយថា គាត់រស់នៅក្នុងជីវិតបែបប្រណីតមួយ ដែលទទួលបានអំណោយ និងប្រាក់ពីសំណាក់កូនចៅជាច្រើនរបស់គាត់៕ ប្រភព កោះសន្តិភាព