ចម្លែកៗ៖ ទេសចរចិត្តសឿងសញ្ជាតិអ៊ីតាលី កញ្ញា រ៉ូប៊ែរតា ម៉ានស៊ីណូ បានសម្រេចនូវក្ដីស្រមៃដ៏យូរ អង្វែងរបស់ខ្លួន ដែលបានហែលទឹកលេងជាមួយក្រពើអាមេរិក ប្រវែងដល់ទៅ៤ម៉ែត្រក្នុងឈូងសមុទ្រម៉ិកស៊ិក ពុំមានអ្នកណាធ្លាប់ធ្វើបានឡើយ ។
ដោយធ្វើដំណើរជិត៥០គីឡូម៉ែត្រពីឆ្នេរ ទៅកាន់បឹងមួយនៅកណ្ដាលកោះផ្កាថ្មប៊េនកាឈីនឆូររ៉ូ ជាជម្រករបស់ពពួកសត្វល្មូនប្រមាណ៧០០ក្បាល។ កញ្ញា ម៉ានស៊ីណូ បានសិក្សាស្វែងយល់ អំពីអត្ដចរិតរបស់សត្វទាំងនោះជាមុន។
បន្ទាប់ពីចំណាយពេល៥ថ្ងៃ ថតសកម្មភាពផ្សេងៗ កាលពីខែមិថុនាកន្លងទៅនេះ នាងបានប្រើពេល១០ម៉ោងហែលទឹកជាមួយហ្វូងក្រពើ។ ខណៈហ្វូងក្រពើផ្សាំងនឹងវត្ដមានរបស់នាងក្រុមការងាររបស់រ៉ូប៊ែរតា អាចផ្ដិតយករូបភាពដ៏ស្និទ្ធស្នាល និងស្រៀ វឆ្អឹ ង ខ្ន ងរវាងនាង និង ច.ង្កូ ម ម.ច្ចុរាជទាំងនោះ ដែលនៅក្បែរបង្កើយ។
នាងបាននិយាយថា ៖ «ខ្ញុំមានបញ្ជីឈ្មោះសត្វជាច្រើន ដែលខ្ញុំប្រាថ្នាចង់ហែលទឹកជាមួយ ។ ដូច្នេះ ការហែល ទឹកក្បែរក្រពើ គឺជាក្ដីសុបិនរបស់ខ្ញុំមួយផងដែរ»៕ ប្រភព khbillionaire
សូមទស្សនាវីដេអូខាងក្រោម៖