ចម្លែកៗ៖ ពិតមែនហើយ នៅកម្ពុជាយើង សត្វកណ្តុរ ត្រូវបានគេចាត់ទុកជាសត្វច-ង្រៃ ព្រោះតែវាជាសត្វកកេរដែលបំ ផ្លាញរបស់គ្រប់យ៉ាងនៅក្នុងផ្ទះ។ ប៉ុន្តែផ្ទុយពីនេះស្រឡះ នៅប្រទេសឥណ្ឌាកណ្តុរត្រូវបានគេលើកតម្កើងជាសត្វដ៏ខ្ពង់ខ្ពស់ផុតលេខ ស្របទៅតាមជំនឿទំនៀមទម្លាប់ដ៏ចម្លែក ដោយសត្វនេះត្រូវបានគេលុតជង្គង់សំ ពះថ្វា យប ង្គំគោរពជាអា.ទិទេព។
យ៉ាងណាមិញ នៅឯប្រាសាទកណានីតាតានៅរ៉ាហ្សាស្តាថានសត្វកណ្តុររាប់ពាន់ក្បាលដើររាយប៉ាយពាសពេញលើក្តារបន្ទះប្រាសាទ តកន្ទុយគ្នាជាប់រដឹក ហើយដណ្តើមគ្នាដើម្បីចូលទៅរកទឹកដោះគោ។ ក្រៅពីត្រូវបានគេគោរពបូ.ជាថាជាកូនចៅដ៏បរិសុទ្ធរបស់អា.ទិទេព ខានីម៉ាម៉ាតា ដែលត្រូវបានគេគោរពបូ.ជាថាជាការចាប់កំណើតរបស់អា ទិទេ ពហិណ្ឌូឌូហ្គាក្នុងសតវត្សទី ១៥ ។
អ្វីដែលគេចាប់អារម្មណ៍នោះ គ្រប់អ្នកមកទស្សនាប្រាសាទ កណានីតាតានៅរ៉ាហ្សាស្តាថាន តម្រូវឱ្យដោះស្បែកជើងមុនពេលដើរចូលខាងក្នុង។ នៅពេលដំណក់ទឹកដោះគោហៀរ និងសត្វកណ្តុរដែលរត់ឆ្លងកាត់ជើងរបស់អ្នក ចូរចងចាំថា នោះវាប្រផ្នូលមានលាភសំណាង។ ក្រៅពីនេះ ច្បាប់ប្រាសាទចែងថា ប្រសិនបើអ្នកធ្វេសប្រហែសធ្វើឲ្យសត្វមួយក្បាលបា.ត់ប.ង់ជី.វិតដោយចៃដន្យ អ្នកត្រូវតែសងជំនួសវិញដោយសាងរូបកណ្តុរធ្វើពីមាស។
យោងទៅតាមរឿងព្រេងទេវកថា បាននិយាយថា កូនប្រុសរបស់ Karni Mata ឈ្មោះ Laxman(ឡាចមែន)បានល.ង់ទឹកនៅក្នុងស្រះ ហើយព្រះម៉ែ Karni បានអង្វរដល់យ៉ាម៉ាដែលជាព្រះនៃសេចក្តីស្លា.ប់ដើម្បីនាំគាត់ឱ្យមានជីវិតឡើងវិញ។ យ៉ាម៉ាបានបដិសេធសំណើរបស់នាងដោយនិយាយថា ឡាចមែន បានចាប់កំណើតជាសត្វកណ្តុររួចហើយ ហើយប្រាប់ខានីថា
ចាប់ពីពេលនោះមកកូនចៅប្រុសៗរបស់នាងនឹងត្រូវចាប់កំណើតជាសត្វកណ្តុរមុនពេលពួកគេចាប់កំណើតជាមនុស្ស។ អញ្ចឹងហើយ ទើបអ្នកស្រុក Deshnoke ជឿជាក់ថា កណ្តុរគឺជាការចាប់បដិសន្ធិឡើងវិញនៃបុព្វបុរសរបស់ពួកគេ រួមទាំងកូនៗ របស់ពួកគេផងដែរ៕ ប្រភព khbillionaire
សូមទស្សនាវីដេអូខាងក្រោម៖