ចម្លែកៗ៖ ស្ដេចពស់អាណាខនដានា ពេលបច្ចុប្បន្ននេះ ជាពស់ដែលធំនិងវែងជាងគេបំផុតនៅក្នុងលោក។ ភាគច្រើនពួកវារស់នៅតំបន់ដីសើម ភក់ ជាពិសេសក្នុងព្រៃអាម៉ាហ្សូន ។ នៅក្នុងព្រៃកុំថាឡើយមនុស្ស ទោះបីសត្វតូច-ធំ ខ្លាតោ ក្រពើ និងសត្វដទៃច្រើនផ្សេងទៀតក៏ខ្លាចអំណាចអាខនដាដែរ រហូតដល់មន្ត្រីជំនាញសត្វព្រៃបានដាក់រហស្សនាមឲ្យពួកពួកវាថា “ម្ចាស់ព្រៃអាម៉ាហ្សូន”។
ប៉ុន្តែចម្លែកតែបុរសមួយក្រុមនេះ ដើរប្រ មា ញ់ពស់អាដាខនដានៅក្នុងព្រៃគ្រប់កន្លែង ដើម្បីថតជាវីដេអូឯកសារ។ ចាក់ស្ដែងនៅក្នុងវីដេអូនេះ គេសង្កេតឃើញពួកគាត់មួយក្រុម ដែលអ្នកសម្ដែងមានពីររូប ប៉ុន្តែអ្នកកាន់កាមេរ៉ាព្រមទាំងអ្នកបច្ចេកទេសច្រើនផ្សេងទៀតយើងមើលមិនឃើញឡើយ ទំនងជាមួយក្រុមនេះ មានគ្នាច្រើននាក់។
គ្រាន់តែឃើញពស់អាខនដាភ្លាម ម្នាក់រត់មុខគេទៅចង្អុល ម្នាក់ទៀតរត់ចុះទឹកទាំងកំរោលលោតទៅចាប់ឱបពស់ប្រៀបនឹងស្រមោចឃើញស្ករ បើទោះបីជាអាណាខនដានោះ មានទំហំខ្លួនរហូតប៉ុនសសរផ្ទះក៏ដោយចុះ ហើយដែលទំហំប៉ុន្នេះកុំថាឡើយមនុស្ស សូម្បីតែខ្លាក៏វាលេ-បបានដែរ។
អ្នកទាំងអស់គ្នាមើលទៅពួកគាត់ចុះ! សើចក្អាកក្អាយ ទោះបីពស់ធំនេះ បានរឹតរាងកាយ រុំជើងក៏គាត់មិនខ្លាចដែរ ដោយចា.ប់ក្បា ល ព ស់ និងហារមាត់វា បែកក្បាលមើលមុខគាត់យ៉ាងសប្បាយរីករាយ។ ចុះបើប្រិយមិត្តវិញ ថ្ងៃណាដែលបានទៅលេងព្រៃអាម៉ាហ្សូន ហ៊ានចាប់ពស់អាណាខនដា ហើយធ្វើដូចពួកគាត់ទេ?៕
សូមទស្សនាវីដេអូខាងក្រោម៖