បរទេស៖ តាចំណាស់មានអាយុ ៦០ឆ្នាំម្នាក់ រស់នៅក្នុងប្រទេសឥណ្ឌា បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលគេបានប្រទះឃើញគាត់ព្យាយាមឡើង ប ង្គោ ល ភ្លើ ង គំ រា ម ធ្វើ អ ត្ត ឃា ត ដោយសារតែខឹងចិត្តកូនៗ ប្រឆាំងជំទាស់ ទៅនឹងបំណងរបស់ខ្លួនរឿងយកប្រពន្ធថ្មី ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសចំណាស់ម្នាក់ឈ្មោះ Sobran Singhអាយុ ៦០ឆ្នាំរស់នៅក្នុងស្រុកDhopur រដ្ឋRajasthan បា ន ធ្វើ រឿ ង ដ៏ គ្រោះ ថ្នា ក់ ដោយឡើងបង្គោលអគ្គិសនី ព្រោះតែគាត់ខកចិត្តយ៉ាងខ្លាំង ក្រោយកូនៗរបស់គាត់ប្រឆាំងជំទាស់ទៅនឹងអាពាហ៍ពិពាហ៍ទី២របស់គាត់។
ដំណឹងនេះបានសាយភាយដូចភ្លើ-ង-ឆេះ-ព្រៃ ដែលមិនយូរប៉ុន្មាន គេបានឃើញអ្នកភូមិ នាំគ្នាមកមើលព្រោងព្រាត នៅជុំវិញ-ប-ង្គោ-ល-ភ្លើ-ង និងជំរុញឲ្យគាត់ចុះមកដីផងដែរ។តែយ៉ាងណា លោក Sobran សូម្បីកាន់ខ្សែភ្លើង និងគំរាមគ្រួសារថានឹងធ្វើអត្តឃាត ប្រសិនបើពួកគេមិនអនុញ្ញាតឲ្យគាត់រៀបការប្រពន្ធថ្មីទេនោះ។
រឿងដ៏អស់សំណើចនេះ អាចក្លាយជារឿងធំ ប៉ុន្តែសំណាងណាស់ ដែល-ខ្សែ-ភ្លើ-ងនោះអត់មានចរន្ត។ គ្រួសាររបស់គាត់បន្ទាប់មក បានជូនដំណឹងនេះទៅអាជ្ញាធរ ដែលបន្ទាប់មកបានផ្តាច់ភ្លើងនៅក្នុងតំបន់មួយសន្ទុះធំ ដើម្បីដោះស្រាយស្ថានការណ៍នេះ។បន្ទាប់អស់រយៈពេល ១ម៉ោង នៅទីបំផុតយុវជនម្នាក់ក៏បានឡើងបង្គោល ដើម្បីបញ្ចុះ
បញ្ចូលគាត់ឲ្យចុះមកដីវិញ។យុវជនរូបនោះក៏បានសួរនាំថាតើស្ត្រីមួយណា ដែលគាត់ចង់រៀបការជាមួយ? ហើយនៅពេលនោះ គាត់ក៏បាននិយាយថា «អនុញ្ញាតឲ្យខ្ញុំរៀបការជាមួយគេទៅ! ខ្ញុំគ្រាន់តែចង់បានដៃគូប៉ុណ្ណោះ»។សូមបញ្ជាក់ថា ប្រពន្ធរបស់លោក Singh បានស្លាប់អស់រយៈពេល ៤ ឆ្នាំ មកហើយៗ បច្ចុប្បន្ននេះ គាត់បាននិងកំពុងរស់នៅជាមួយកូនប្រុស៣នាក់៕ប្រភព៖ bizkh