បរទេស៖ ពស់វែកទំហំដ៏ធំប្រមាណ៧គីឡូក្រាមបានសំងំក្នុងរូងមួយនៅបរិវេណផ្ទះរបស់លោកយាយម្នាក់។ ពស់នេះដំបូងត្រូវអ្នកជិតខាងធ្លាប់ប្រទះម្តងដោយវាបានឆ្ល ងកាត់ផ្ទះអ្នកជិតខាងម្តុំនោះតែដោយសារពុំសូវចាប់អារម្មណ៍ក៏គិតស្មានថាវាចូលទៅព្រៃរួចទៅហើយ។
យ៉ាងណាមិញនាព្រឹកមួយលោកយាយម្នាក់បានកកាយសំរាមក្រោយផ្ទះចេះតែលឺឆតៗមិនបានចាប់អារម្មណ៍ក៏លូកជើងយកសំរាមប៉ះស្តេចពស់វែកមួយក្បាលប្រមាណ៧គីឡូជាងចឹកប៉ក់ចំជើងតែម្តង។ លុះបានបន្តិចដំណឹងនេះក៏លឺដល់ក្រុមក្មេងៗមួយក្រុមបានចុះមកជួយលោកយាយនិងព្រមទាំងធ្វើការចាត់ការពស់ដ៏ធំមួយនេះ។ អត្ថបទ Freedoomkh
សូមទស្សនាវីដេអូខាងក្រោម៖