តាមវេចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ថា តឹកកែ ឬតុកកែ ជាពពួកសត្វអំបូរពួកជីងចក់ តែធំជាងជីងចក់ មានសម្បុរផ្ជុចៗ មានជើងស្អិត គឺចា ប់ត្រង់ណាជា ប់ត្រង់នោះ យំឮ «តុក កែៗ» ចំណែកពស់មួយប្រភេទមានមាឌតូចរៀវ សម្បុរបៃតង ដែលជួនកាលគេឃើញលូនឡើងនៅក្រោមដំបូលផ្ទះ កាលបើតុកកែឃើញតែងតែហាមា ត់ធំដើម្បីបើកឱកាសឱ្យពស់នេះចូលឆីថ្លើ .ម ។
សម្រាប់អ្នកឃើញពិតជាទ ប់អារម្មណ៍អាណិ តតុកកែមិនបានឡើយ ហើយតុកកែនៅតែរស់ ប៉ុន្តែចាប់ពីពេលនោះមកគេលែ ងឮតុកកែយំទៀតហើយ រហូតដល់ថ្លើ .មវាធំឡើងវិញទើបយំ ហើយពស់ពណ៌បៃតងនោះក៏មកស៊ីថ្លើ .មទៀត ។ ដោយសារតែដំណើរជីវិតសត្វទាំង២នេះតែងផ្សារភ្ជាប់គ្នាបែបនេះហើយទើបគេហៅពស់ថា ពស់តុកកែ ។
ជុំវិញនឹងរឿងនេះ គេកត់សម្គាល់ថា កាលពីឆ្នាំ២០១០កន្លងមកការប្រយុ .ទ្ធគ្នារវាងពស់និងសត្វតុកកែ បានក្លាយជាជំនឿប្រផ្នូលអាក្រ ក់ដោយអ្នកស្រុកជាច្រើននាក់ក្នុងខេត្តអ៊ូដនឌីត នៅប្រទេសថៃបានចោមរោមមើលហេតុការ ណ៍ពស់ខៀវ១ក្បា ល (ពស់តុកកែ) មានទំហំប៉ុនចង្អុលដៃប្រវែង៤០សង្ទីម៉ែត្រ កំពុងរឹតតុកកែដែលមានប្រវែង១៥សង្ទីម៉ែត្រ ដើម្បីឆីថ្លើ មទៅតាមទម្លាប់នៃ
សភាវៈរបស់សត្វទាំង២ ។ជាធម្មតា ហេតុការណ៍បែបនេះ មនុស្សគ្រប់គ្នាកម្របានឃើញណាស់ ៕ តើប្រិយមិត្តអ្នកអានជាទីមេត្រីយល់យ៉ាងណាដែរ? សូមបញ្ចេញមតិតាមរយះខំមិន និងសូមអញ្ចើញទ ស្សនាវី ដេអូនៅខាងក្រោមដូចតទៅ៖
សូមទស្សនាវីដេអូខាងក្រោម៖