បរទេស៖ គ្រូអាបធ្មប់លួចយកឆ្អឹងរបស់អ្នកស្លា.ប់ទៅដាក់ចូលក្នុងតុក្កតាជ័រ ធ្វើជាកុមារទេពនាំចេញទៅលក់ប្រទេសវៀតណាម ដោយមានការបញ្ជាទិញចំនួនរាប់សែន ជាមួយការចារឹកអក្ខរាវិរុទ្ធយ័ន្តនិងចាកថារួចជាស្រេច ជឿថាបើអ្នកណាបានក្លាយជាម្ចាស់កុមារទេពនោះ នឹងមានវាសនាក្លាយជាសេដ្ឋី?
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ហ្វេសប៊ុកមួយឈ្មោះថា Je Moi v+ បានបង្ហោះរូបភាពនិងវីដេអូឃ្លីបដែលបង្ហាញពី សកម្មភាពរបស់មនុស្សមួយក្រុម ដែលកំពុងតែញាត់របស់អ្វីម្យ៉ាង ចូលទៅក្នុងតុក្កតាជ័រដែលមានចារឹកអក្ខរាវិរុទ្ធដ៏គួរឱ្យស ង្ស័យ។
ក្នុងនោះផងដែរក៏មាន ហិបមួយវែងស្រដៀងនឹងមឈូស ដែលនៅខាងក្នុងនោះដូចជាមានដុំអ្វីម្យ៉ាងសៗ យ៉ាងច្រើនច្រកនៅក្នុងថង់ក្រណាត់ពណ៌ស។ បុរសដែលពាក់ខ្សែកអង្កាំធំៗបាននិយាយជាភាសាអង់គ្លេសថា “នេះគឺជាឆ្អឹ ង (This is a b one)” ដោយលោកលើកចាប់កាន់មួយដុំមកហើយនិយាយថា «បំណែកនេះគឺជាល លាដ៍ក្បា ល»។ម្ចាស់ហ្វេសប៊ុកនោះបានបន្តទៀតថា មនុស្សមួយក្រុមនេះបានប្រើឆ្អឹ ងមនុស្សស្លា ប់ញាត់ចូលទៅក្នុងតុក្កតាជ័រ និងបញ្ជូនចេញទៅលក់ប្រទេសវៀតណាម។
ពួកគេគឺជាចោរ និងទិញលក់ផេះឆ្អឹ ងរបស់អ្នកស្លា ប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ សម្រាប់អ្នកដែលបានទិញតុក្កតាជ័រញាត់ឆ្អឹងមនុស្សនេះ ដោយការជឿជាក់ថាវាអាចជួយឱ្យការរកស៊ីរបស់គេរីកចម្រើន និងមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។ក្រោយមកពត៌មានប៉ុស្តិ៍លេខ៨ បានរាយការណ៍ថា៖ មន្រ្តីប៉ូលីសប្រចាំប៉ុស្តិ Nong Suea ខេត្ត Pathum Thani បានចុះទៅត្រួតពិនិត្យផ្ទះរបស់គ្រូ Mee រឺលោក Tharit Petchthong អាយុ ៣៣ឆ្នាំ បានរកឃើញតុក្កតាមួយចំនួននិងតម្រាវេទមន្តផ្លូវងងឹត។
លោកគ្រូ Mee បាននិយាយថា៖ គាត់បានរៀនមុខវិជ្ជានេះពីគ្រូម្នាក់ដែលជាគ្រូអាបធ្មប់ បន្ទាប់មកពួកគេចាប់ផ្តើមបង្កើតតុក្កតាទារក តាមរយៈការនាំយកផេះឆ្អឹ ងពីប្រទេសជិតខាង ហើយត្រូវបានគេឧទ្ទិសដាស់វិញ្ញាណសិន មុនពេលនាំយកមកធ្វើពិធីបន្តនៅផ្ទះ បន្ទាប់មកក៏បាននាំចេញទៅលក់ឱ្យឈ្មួញកណ្តាលជនជាតិវៀតណាម។
តែលោកបានបញ្ជាក់ថាលោកឈប់ធ្វើវាប្រហែលមួយឆ្នាំហើយ ដោយសារចាញ់បោកលុយជាង ៣០ម៉ឺនបាត (ប្រហែល ៤០០លានរៀល ឬប្រហែល ១ម៉ឺនដុល្លា) ក្រោយមកទំព័រហ្វេសប៊ុក Je Moi V + ដដែលបានបញ្ជាក់ថាលោកគ្រូ Mee រូបនោះមិនទាន់ឈប់ផលិតតុក្កតានេះទេដោយសារតែមានភ័ស្តុតាង បង្ហាញថាតុក្កតាទើបតែត្រូវបានផ្ញើទៅអតិថិជនកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ តាមរយៈឃ្លីបវីដេអូ ឆ្កឹះតុក្កតាមើលឃើញមានផេះនិងសក់នៅខាងក្នុង។
លោកគ្រូ Ahjarn Jew ម្ចាស់កន្លែងសាក់យ័នបានមាននិយាយថា៖ នៅសម័យបុរាណវិធីធ្វើកុមារទេព គឺប្រើល្បាយឆ្អឹងមនុស្ស បង្កើតជាតួរបស់កុមារ ដែលឆ្អឹ ងទាំងនោះបានមកពីការបូជាស.ព បំណែកឆ្អឹ ងត្រូវបានបោះចោល ឬសូម្បីតែមកពីសាកសព។ បច្ចុប្បន្នសកម្មភាពបែបនេះគឺ ចាត់ទុកជាអំពើខុសច្បាប់ កុមារទេពនាសម័យនេះគេយកម្សៅផ្សេងៗមកធ្វើ ជំនួសដោយការប្រើឆ្អឹងមនុស្សហើយ។