ចិន ៖ សាកសពនារីចិនវ័យ១៨ត្រូវបានគេលួចពីគាស់ចេញពីផ្នូរដោយមិនដឹងមួលហេតុ បើតាមប្រពៃណីជនជាតិចិន នៅពេលដែលកំលោះ ក្រមុំ ដែលស្លាប់មិនទាន់រៀបការ ហើយគ្រួសារមិនបានយកសព្វនោះមករៀបការច្បាស់ណាស់ព្រលឹងនៅមិនស្ងប់ទេ ។
យ៉ាងណាមិញ កាលពីឆ្នាំកន្លែងទៅសាកសពស្រ្តី១៤នាក់នៅក្នុងភូមិមួយស្ថិតនៅក្នុងខេត្ត សានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន ។ គ្រួសារសពរបស់ក្មេងស្រីវ័យ១៨ឆ្នាំនោះ បាននិយាយថា នាងត្រូវបានគេបញ្ចុះជិត២ទសវត្សមកហើយ ដែលក្នុងនោះគ្មានរបស់មានតម្លៃអ្វីទេ។
ពួកគេបាននិយាយថា ធ្លាប់មានជនចម្លែកមកលេងផ្ទះរបស់ពួកគេ ដើម្បីសុំទិញសាកសពនាង ប៉ុន្តែពួគេបានបដិសេធ។
បើតាមជំនឿ អាពាហ៍ពិពាហ៍ខ្មោច អ្នកដែលស្លាប់ដោយមិនទាន់បានរៀបការ នោះព្រលឹងគេមិនអាចទៅរស់នៅជាមួយដូនតាពួកគេបានឡើយ
ហើយប្រសិនបើកូនស្រីដែលស្លាប់ទៅហើយមិនទាន់បានរៀបចំអាពាហ៍ពិពាហ៍ខ្មោច នោះកូនស្រីរបស់ពួកគេក៏មិនត្រូវបានអនុញ្ញាតឲ្យបញ្ចុះជាផ្លូវការបានឡើយ។ សរុបសេចក្តីមក សពដែលបាត់នោះសង្ស័យគេលួចយកទៅរៀបការ ខ្មោចនិង ខ្មោច…៕