លោកពូ២នាក់បានដើរព្រៃ ក៏ប្រទះផ្លែភ្ញៀវព្រៃ ជាប្រភេទភ្ញៀវភ្លើង ដែលមានពណ៍ក្រហមឆ្អិនឆ្អៅ គួរឲ្យទាក់ទាញ ស្អាតប្លែក ឃើញហើយចង់ទទួលទាន ។ គួបញ្ចាក់ផងដែលថា ផ្លែភ្ញៀវនេះឋិតនៅលើទឹកដី កម្ពុជា នៃភ្នំឱរ៉ាល់ នេះបើតាមសម្ដីលោកពូ ។
យ៉ាងណាមិញនៅក្នុងវិដេអូលោកពូបាននិយាយថា នេះជាផ្លែភ្ញៀវព្រៃ និងបងប្អូនយកទៅបង្ហោះបន្ត មានការភាន់ច្រលំ តាមពិតផ្លែនេះគឺមានឈ្មោះថា ផ្លែពកពិន, ប៉កពិន ដែលមានរសជាតិជូរណាស់មិនផ្អែមទេ តែបើបងប្អូនបានឃើញដឹងតែលេបទឹកមានហើយ។
ទោះជាយ៉ាងណា ប្រសិនបើបងប្អូនមិនស្គាល់ច្បាស់ ពីផ្លែឈើដែលដុះក្នុងព្រៃនោះទេ សូមកុំប្រថុយបរិភោគ ព្រោះមានផ្លែឈើព្រៃខ្លះពុល វាក៏អាចបណ្ដាលឲ្យយើងគ្រោះថ្នាក់នោះដែរ។ ដើម្បីជ្រៀបច្បាស់សូមទស្សនាវីដេអូខាងក្រោម៕
សូមទស្សនាវីដេអូខាងក្រោម៖