បុរសជនជាតិចិនអាយុ ៨៤ ឆ្នាំម្នាក់ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបុរសចូលនិវត្តន៍រូបនេះបានប្រកាសរកប្រពន្ធ ព្រមទាំងផ្តល់នៅប្រាក់រង្វាន់ជាច្រើនមហាសាលដល់នារីណាដែលយល់ព្រមរៀបការជាមួយនឹងគាត់ ។
កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ សារព័ត៌មានមួយបានចុះផ្សាយថា បុរសជនជាតិម្នាក់នោះឈ្មោះ Zhang អាយុ ៨៤ ឆ្នាំ ជាសាស្ត្រាចារ្យផ្នែកសិល្បៈ ថែមទាំងមានជំនួញធំនៅក្នុងដៃជាច្រើន ដោយលោកបានប្រកាសស្វែងរកប្រពន្ធម្នាក់ដើម្បីមកមើលថែគ្នា ដែលមានអាយុក្នុងចន្លោះ ២០-៤០ ឆ្នាំ ។
ជាមួយគ្នានោះដែរលោក៏បានបន្ថែមទៀតថា បន្ទាប់ពីរៀកការរួចលោកនឹងផ្តល់ប្រាក់ជូនទៅដល់កូនក្រមុំចំនួន ១៥ លានដុល្លារ និង ជួយឱ្យនាងក្លាយជានាយកប្រត្តិបត្តិការអន្តរជាតិធំមួយជាមួយលោកផងដែរ ។
យ៉ាងណាមិញ ក្រោយពីបានឭដំណឹងនេះធ្វើឱ្យមនុស្សច្រើនជាន់ជើងគ្នាទៅដាក់ពាក្យដើម្បីអាចក្លាយជាប្រពន្ធរបស់លោក ព្រោះអាយុវាគ្រាន់តែជាតួលេខប៉ុណ្ណោះសំខាន់ចិត្តស្មោះដែលមានឱ្យគ្នា ៕ ប្រភព Popular