បើយោងតាមមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Houstonបានឱ្យដឹងថា ស្ត្រីម្នាក់មនាឈ្មោះថាThelma Chiaka បានផ្តល់កំណើតកូនភ្លោះរហូតដល់ទៅ ៦ នាក់ក្នុងរយៈមិនដល់ ១០ នាទី ដែលអាចចាត់ទុកថាជាស្ត្រីដ៏កម្រមួយរូបក្នុងចំណោមស្ត្រីចំនួន ៤,៧លាននាក់ក្នុងពិភពលោក ។
ក្នុងនោះលោកស្រីបានបង្កើនកូនប្រុសភ្លោះ ២ គូ និង កូនស្រីភ្លោះ ១ គូ នៅមន្ទីរពេទ្យ The Woman’s Hospital of Texas ។ ទារកទាំង ៦ នាក់នេះបានកើតនៅរវាងចន្លោះពី ម៉ោង ៤ និង ៥០ នាទី ទៅ ៤ និង ៥៩ នាទីព្រឹក ដែលមានទម្ងន់ចាប់ពី ០,៣៤ គីឡូក្រាមដល់ ០,៩ គីឡូក្រាម ។
ទារកម្នាក់ៗស្ថិតនៅក្នុងស្ថានភាពសុខភាពល្អជាប្រក្រតី ហើយក៏កំពុងស្ថិតក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យនៅបន្ទប់ពិសេសក្រោយសម្រាលរួចផងដែរ ។គ្រូពេទ្យបានបញ្ជាក់ថា ទាំងម្តាយទាំងកូនមានសុខភាពល្អជាធម្មតា។ ប្រភព Freedom KH