ចម្លែកៗ៖ កូនពស់វែកតូចៗមិនតិចជាង ១១១ ក្បាល ត្រូវបានគេរកឃើញនៅក្នុងផ្ទះមួយកន្លែងនៅស្រុកអូដាស ខេត្តបាដារ៉ាក់ ប្រទេសឥណ្ឌា។ សមាជិកគ្រួសារភ័ យស្ល ន់ ស្លោពេលបានឃើញទារកសត្វល្មូនវារវើកឲ្យរញៀវពេញសម្បុក និងបានទូរស័ព្ទទៅខ្សែទូរស័ព្ទជំនួយ។
មន្ត្រីជំនាញសង្គ្រោះសត្វ បាននិយាយថា នេះសំណាសហើយដែលក្រុមគ្រួសារមិនជួនគ្រោះថ្នាក់នោះ ដែលពិតជាមានសំណាងបំផុត ដែលគ្មាននរណាម្នាក់ត្រូវពស់ចឹកនោះ ខណៈអាថ៌កំបាំងជុំវិញរឿងនេះនៅតែបន្តកើតមាន។
មន្ត្រីរូបនេះ បញ្ជាក់ថា ដំបូងមានតែពងមាន់ចំនួន ២៦ ប៉ុណ្ណោះដែលត្រូវបានគេរកឃើញ មានន័យថា វាមិនច្បាស់ថាតើកន្លែងណាដែលពស់បានធ្វើសំបុកខ្លះ ព្រោះអាចមានច្រើនសំបុកទៀង ហើយកូនពស់ក៏មិនទាន់រកឃើញអស់ដែរ។
លោកបន្តថា ហើយពេលនេះ ក្រុមជំនាញកំពុងធ្វើការតាមប្រ មាញ់សត្វពស់វែកធំៗ ដែលជាមេបាពួកវា ដែលគេសង្ស័យថា កំពុងរស់នៅក្បែរនោះ។ គេសង្ស័យថាពងទាំងនោះ ត្រូវបានទម្លាក់ដោយពស់វែកញីមួយក្បាល ដែលរស់នៅខាងក្នុងពំនូកដីដែលប្រទះឃើញនៅឯផ្ទះ។ប្រភព Freedomkh
សូមទស្សនាវីដេអូខាងក្រោម៖