មនុស្សស្រីជាកាដូដ៏អស្ចារ្យបំផុតដែលប្រុសៗអាចមាន។ នាងបារម្ភពីអ្នក នាងស្រឡាញ់ និងរំខានអ្នកបំផុត។ ប៉ុន្តែស្រីៗមានទម្លាប់ជាច្រើនពិតជារំខានដល់ប្រុសៗណាស់។
នេះបើយោងតាមបុរសៗប្រាប់បានឱ្យដឹងថា ទម្លាប់ទាំងនោះរួមមាន តែងតែខលទូរស័ព្ទទៅគាត់ ធ្វើអ្វីមួយដូចជាកូនក្មេង និយាយច្រើន សែលហ្វី ចូលចិត្តចំណាយពេលវេលាច្រើនដើរផ្សារ…។ តែទោះជាយ៉ាងណាក្តី ក៏នៅមានទម្លាប់ខ្លះទៀតរបស់នាងធ្វើឱ្យប្រុសៗស្រឡាញ់ខ្លាំងបំផុត។
1. ឱនក្បាលនាងដាក់លើដើ.មទ្រូ.ងរបស់គាត់
បុរសៗគ្រប់រូបស្រឡាញ់ត្រង់មនុស្សស្រីដាក់ក្បាលរបស់នាងលើដើមទ្រូងរបស់គាត់។ វាធ្វើឱ្យគេមានអារម្មណ៍ថាគេជាបុរសពិតដែលអាចផ្តល់ក្តីស្នេហាបរិសុទ្ធឱ្យនាងបាន។
2. នាងលេងសក់ក្បាលរបស់គាត់
ការលេងក្បាលមនុស្សប្រុសមិនត្រឹមតែផ្តល់ក្តីសុខខាងផ្លូវកាយឱ្យគាត់ប៉ុណ្ណោះទេ តែក៏ធ្វើឱ្យគាត់ទទួលបានក្តីស្រឡាញ់ថ្នាក់ថ្នម និងភាពស្និតស្នាលពីគូស្នេហ៍។
3. បង្ហោះសារសរសើរគាត់
ជាក់ស្តែង ប្រុសៗស្រឡាញ់ពេញចិត្តបំផុតនៅពេលមានមហាជនកោតសរសើររូបលោកជាសាធារណៈ។
4. ស្តាប់គាត់ដោយយកចិត្តទុកដាក់
នេះធ្វើឱ្យគាត់លង់ស្រឡាញ់អ្នកកាន់តែខ្លាំងឡើង។
5. ផ្ញើសារ ឬខលទៅគាត់ពេលកំពុងជួបមិត្តភក្តិ
ប្រុសៗនឹងកើតភាពសប្បាយរីករាយដែលមិនគួរឱ្យជឿនៅពេលអ្នកយល់ចិត្តគាត់ គិតដល់គាត់បើទោះជាអ្នកកំពុងជាប់រវល់នឹងកិច្ចការអ្វីផ្សេងក៏ដោយ។
6. បង្ហាញក្តីស្រឡាញ់នៅតាមទីសាធារណៈ
ពេលដែលអ្នកចាប់កាន់ដៃគាត់មុន នៅពេលអ្នកកែតម្រូវម៉ូតសក់ឱ្យគាត់ កាយវិការទាំងអស់នេះហើយធ្វើឱ្យចង្វាក់បេះដូងបុរសកាន់តែលោតញាប់ឡើង៕