បុរសៗតែងតែចង់ដឹងថាតើមនុស្សស្រីម្នាក់ចាប់អារម្មណ៍លើរូបគាត់ឬក៏អត់ ហើយនេះជាបញ្ហា។ បើសិនអ្នកស្ថិតក្នុងចំណោមបុរសទាំងនេះដែរ អ្នកមិនប្រាកដថាតើនាងមានអារម្មណ៍យ៉ាងណាចំពោះអ្នក ឬប្រសិនបើអ្នកមិនដឹងពីវិធីនៅក្បែរនាង អានតិចនិច និងសញ្ញាខាងក្រោមនេះ។
១ ប៉ះពាល់ខ្លួនប្រាណ
មនុស្សស្រីនឹងឱ្យអ្នកដឹងថានាងនៅក្បែរអ្នក នាងស្ទាបអង្អែលដៃ សម្លៀកបំពាក់ ឬគេងកើយដៃរបស់អ្នក។ បើរឿងនេះកើតឡើងហើយប្រញាប់ញ៉ែនាងភ្លាម។
២ នាងឯកភាពនឹងអ្នកលើរឿងគ្រប់យ៉ាង
បើមនុស្សស្រីចូលចិត្តអ្នក នាងនឹងសរសើរអ្នក ឬរិះរកវិធីយល់ព្រមនឹងអ្នកគ្រប់យ៉ាង។ សញ្ញានេះបង្ហាញពីទំនុកចិត្តរបស់នាងមកលើរូបអ្នក។
៣ នាងសម្លឹងមើលមុខអ្នក
បើសិនអ្នកចាប់បានថានាងកំពុងសម្លឹងមើលអ្នក វាអាចមានន័យថានាងចាប់អារម្មណ៍លើរូបអ្នក។ នេះមិនមែនមានន័យថាអ្នកគួររង់ចាំឱ្យនាងធ្វើអ្វីមួយទេ អ្នកគួរជាអ្នកចាប់ផ្តើមមុន។
៤ នាងលេងសក់ខ្លួនឯង
មនុស្សស្រីដែលលេងសរសៃសក់ខ្លួនឯង ស្ទាបអង្អែល ថើបសក់ញឹកញាប់ជារបៀបទាក់ទាញចំណាប់អារម្មណ៍ពីបុរសណាម្នាក់។
៥ អង្គុយមិនស្ងៀម
បើសិនមនុស្សស្រីចង់ឱ្យអ្នកចាប់អារម្មណ៍នាង នាងអាចអង្គុយគងទាក់ខ្លា២-៣ដង ឬនាងអង្គុយ ហើយឈរក្នុងលក្ខណៈទាក់ទាញអារម្មណ៍អ្នក ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈធម្មជាតិរបស់នាង។
៦ នាងមកអង្គុយទល់មុខអ្នក
មនុស្សស្រីដែលចាប់អារម្មណ៍លើអ្នក នាងនឹងព្យាយាមមកនៅក្បែរអ្នកបំផុតតាមដែលអាចធ្វើទៅរួច។ នាងអាចឱនបន្តិចមករកអ្នក ហើយបើនាងនិយាយចំពីមុខអ្នក បានន័យថានាងចាប់ចិត្តលើរូបអ្នកហើយ។
៧ កន្ធែកជើងបន្តិច
យោងតាមការសិក្សា យើងអាចមើលអារម្មណ៍មនុស្សស្រីតាមរយៈឥរិយាបថអង្គុយរបស់នាង។ បើជើងនាងផ្អឹបតឹងណែនចូលគ្នា បានន័យថានាងគ្មានចំណង់តណ្ហាលើគ្រែទេ។ តែបើនាងអង្គុយបើកជើងបន្តិច ឬលេងកជើងរបស់នាង វាជាសញ្ញាបញ្ជាក់ថា នាងមានអារម្មណ៍លើរឿងឡើងគ្រែ។
៨ នាងចាំសម្តីអ្នកយ៉ាងល្អិតល្អន់
នារីដែលចាប់ចិត្តលើរូបអ្នក នាងនឹងចងចាំរាល់ពាក្យសម្តីរបស់អ្នកបាននិយាយ បើទោះជានាងហាក់នៅចម្ងាយឆ្ងាយបន្តិចពីអ្នកក៏ដោយ។
៩ នាងមិនខ្លាចនៅជិតអ្នក
មនុស្សស្រីហាក់មានក្តីសុខ និងភិតភ័យតិចតួចពេលអ្នកព្យាយាមថើប ស្ទាបអង្អែលដៃរបស់នាង វាមានន័យថានាងចាប់អារម្មណ៍លើរូបអ្នក៕