ខណៈដែល ផ្ទះនៅតំបន់មួយចំនួន កំពុងតែមានហាងឆេងជាខ្លាំងនោះ ម្ចាស់ផ្ទះអាចដាក់ផ្ទះលក់ក្នុងតម្លៃដ៏ថ្លៃ ឬក៏អាចជួយផ្ទះនេះ ទៅកាន់អ្នកដទៃ ដើម្បីទទួលបានប្រាក់ ចំណូលមួយប្រចាំខែ សម្រាប់ផ្គត់ផ្គងគ្រួសារថែមទៀតផង ប៉ុន្ដែការទទួលយកប្រាក់ពីអ្នកទាំងនោះ ក៏មិនមែនជាការងាយស្រួលនោះដែរ។
ជាក់ស្តែងកាលពីថ្ងៃទី ១៩ខែមេសា ឆ្នាំ ២០២១ នេះ តាមរយៈគណនេយ្យហ្វេសបុកមួយឈ្មោះថា An NA បានLiveវីដេអូរឿងពិត ដែលនារីរូបស្រស់ម្នាក់ មានទាំងការងារល្អធ្វើការនៅធនាគារមួយកន្លែង បានជួលផ្ទះនាងជាង២ឆ្នាំ បន្ទាប់ពីរើចេញ អ្វីដែលគួរឲ្យហួសចិត្តនោះ សំរាមរ៉ាយប៉ាយពេញផ្ទះ មើលទៅគួរឱ្យខ្ពើមរអើម ដូចជាដបទឹកសុទ្ធប្រេនៗគដូចភ្នំ សំឡីអនាម័យ ខោអាវគរគ្នា ដែលគ្រាន់តែរើដាក់បេរជាង២០បេរ ។អត្ថបទ៖ Tmeyload
សូមទស្សនាវីដេអូខាងក្រោម៖