បុរសម្នាក់ដែលខិតខំបញ្ជូនមិត្តស្រីជាទីស្រលាញ់ ទៅសិក្សាបន្ថែមនៅក្នុងប្រទេសជប៉ុន ថ្មីៗនេះ បានរកឃើញថា នាងកំពុងប្រឡូកក្នុងភាពយន្តអាសអាភាស ដើម្បីរកលុយចូលហោប៉ៅបន្ថែម ។ ហើយរឿងនេះត្រូវបានរកឃើញ ខណៈគាត់កំពុងមើលវីដេអូសិចជាមួយមិត្តភក្តិរបស់គាត់ ។
យោងតាម eBC News បុរសនោះបានចូលប្រព័ន្ធផ្សព្វផ្សាយសង្គមចិន WeChat បន្ទាប់ពីបានដឹងថា មិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Xiao Nan បានក្លាយជាតារាសម្តែងខ្សែភាពយន្តសិចនេះ ។ នៅក្នុងការបង្ហោះ បុរសនេះបានរំលឹកឲ្យដឹងថា គាត់កំពុងស្រក់ទឹកភ្នែក នៅពេលបញ្ជូន Xiao Nan ទៅប្រទេសជប៉ុន សម្រាប់ការសិក្សារបស់នាង ។គាត់បានបន្ថែមថា មិត្តស្រីរបស់គាត់ គឺតែងតែមានទំនាក់ទំនងជាមួយឪពុកម្តាយរបស់នាង តាមរយៈការខលវីដេអូ ។
នាងតែងផ្ញើរូបថតថ្មីៗរបស់នាងរហូត នៅក្នុងប្រទេសជប៉ុន ហេតុដូច្នេះ គាត់នឹងមិនមែនការព្រួយបារម្ភពីនាងទេ ។ ចាប់តាំងពីតម្លៃនៃការរស់នៅនៅទីនោះ កើនឡើងខ្ពស់ប្រៀបធៀបនឹងប្រទេសចិន Xiao Nan ត្រូវរកការងារក្រៅម៉ោង ដើម្បីកាត់បន្ថយបន្ទុកឪពុកម្តាយរបស់នាង ។ ដំបូងឡើយ នាងបានរកការងារធ្វើនៅឯហាងមួយ ដែលបានប្រាក់ឈ្នួល 1000 យ៉េន ក្នុងមួយម៉ោង ។ មួយខែក្រោយមក នាងបានឈប់ពីការងារនោះ ដោយសារបរិស្ថានការងារធ្វើឲ្យនាងមិនចូលចិត្ត ហើយបានជ្រើសរើសយកការងារម៉ូដែលជំនួសវិញ ។
នាងបានបញ្ចុះបញ្ចូលមិត្តប្រុសរបស់នាងថា ការងារទាំងអស់ត្រូវបានណែនាំឱ្យនាងតាមរយៈមិត្តភក្តិ ហើយថា គាត់មិនគួរព្រួយបារម្ភនោះទេ ។ អ្វីគ្រប់យ៉ាងបានបន្តយ៉ាងល្អរហូតដល់ថ្ងៃមួយ ដែលពេលមិត្តរួមបន្ទប់របស់គាត់ បានឱ្យគាត់មើលខ្សែភាពយន្តសិចពេញវ័យរួមគ្នា។ គាត់ពិតជារន្ធត់ចិត្តស្ទើរគាំងបេះដូងតែម្តង នៅពេលរកឃើញថា តួស្រីក្នុងភាពយន្តសិចនេះ គឺជាមិត្តស្រីរបស់គាត់យ៉ាងច្បាស់តែម្តង ។
ភ្លាមៗនោះគាត់បានទិញសំបុត្រយន្តហោះៗ ទៅកាន់ទីក្រុងតូក្យូយ៉ាងអន្ទះសារ ដើម្បីទាមទារការពន្យល់ពីមិត្តស្រីឲ្យបានច្បាស់ ។ មុនពេលប្រឈមមុខដាក់គ្នាដ៏ធំ គាត់ចង់ឃើញគម្រប DVD ដើម្បីឲ្យប្រាកដថា តួស្រីនោះគឺជាមិត្តស្រីរបស់គាត់ ។ ដូច្នេះ គាត់ក៏បានទៅហាងលក់ DVD និងបន្ទាប់មក គឺឃើញយ៉ាងច្បាស់ក្រឡែតថារូបគម្រប DVD នោះគឺជា Xia Nan ។ គាត់បានទិញ DVD ពីរបី ធ្វើជាភស្តុតាង និងប្រឈមមុខជាមួយ Xiao Nan ដែលបានសារភាពរឿងពិតនេះ ។
ដើម្បីជាលេសការពារខ្លួន នាងបាននិយាយថា នាងសម្រេចចិត្តទទួលយកការងារនេះ ព្រោះប្រាក់ខែនៅហាងស្រាមិនគ្រប់គ្រាន់ ដើម្បីបង់ថ្លៃសិក្សារបស់នាង ហើយការងារម៉ូឌែល ក៏មិនស្ថិរភាពទៀតផង ។ យតបចំពោះមិត្តប្រុសដែលពោរពេញដោយកំហឹង! នាង Xiao បាននិយាយថា៖ «ខ្ញុំមិនបានលួច ឬ ប្លន់នរណាទេ ខ្ញុំរកលុយតាមរយៈការខិតខំរបស់ខ្ញុំប៉ុណ្ណោះ» ។
នាងបន្តថា៖ «ជាមនុស្សប្រុសមិនត្រូវទទួលការស្តីបន្ទោស ហើយក៏មិនមានអារម្មណ៍ថាមានកំហុស ឬ ខ្មាសអៀនឡើយ នៅពេលមើលខ្សែភាពយន្តទាំងនេះ ប៉ុន្តែ ពួកគេមើលងាយទៅលើមនុស្សស្រីទទួលយកការងារបែបនេះ» ។ បាត់បង់ 15 គីឡូក្រាមក្នុងមួយខែ។ រូបមន្តនៅទីនេះ
ទោះយ៉ាងណា ក្រោយការពន្យល់បែបនេះ គេក៏ពុំដឹងដែរថា អ្នកទាំងពីរនៅតែបន្តរួមរស់នៅជាមួយគ្នា ឬ យ៉ាងណានោះទេ ព្រោះមិនមានរបាយការណ៍ណាមួយបញ្ជាក់ ៕ ប្រភព: fanidols