ថ្មីៗនេះ ករណីហិង្សារវាងក្រុមមនុស្សស្រីមួយក្រុម បានក្លាយជាប្រធានបទក្ដៅគគុកមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងប្រទេសវៀតណាម ដោយបង្កជាការជជែកវែកញែកពីមនុស្សជាច្រើន ។
ករណីហិង្សានេះ គឺបង្កឡើងដោយស្ត្រី ២នាក់ ដែសម្នាក់មានវ័យចំណាស់ និងម្នាក់វ័យក្មេង បានព្រួតវាយទៅលើនារីស្រស់ស្អាតម្នាក់ នៅតាមដងផ្លូវសាធារណៈ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
យោងតាមសកម្មភាពនៅក្នុងវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា នារីវ័យក្មេង ដែលត្រូវបានគេព្រួតវាតនោះ បានព្យាយាមការពារសម្លៀកបំពាក់លើខ្លួនរបស់នាង ខណៈដែលស្ត្រីពីរនាក់ទៀត ព្យាយាមចាប់សម្រាត តែយ៉ាងណាមិញនាងមិនអាចទប់ទល់ជាប់ឡើយ ក៏ត្រូវបានគេហែក និងស្រាត ខោអាវនាងស្ទើតែអស់ពីខ្លួនទាំងស្រុង ។
ជាមួយគ្នានេះ ដែរគេក៏ឃើញមាន បុរសម្នាក់បានចូលខ្លួនមកជួយនារីម្នាក់នោះ ហើក៏សម្របសម្រួល និងឃាត់ស្ត្រី ពីរនាក់ដែលជាអ្នកបង្កហិង្សារ ឲ្យផ្អាកសកម្មភាព ។
បើតាមការប៉ាន់ស្មានពីសំណាក់លេងបណ្ដាញសង្គមបានឲ្យដឹងថា ករណីខាងលើនេះ អាចបណ្ដាលមកពីភ្លើងប្រច័ណ្ឌ ព្រោះតែពេលនោះ គេបានឮស្ត្រីភាគីបង្ក ស្រែកថា ប្ដីរបស់គាត់ បានចំណាយលុយលើនារីរងគ្រោះ ជាច្រើន ៕