នេះជារឿងដ៏ភ្ញាក់ផ្អើល និងញាក់សាច់តែម្តង ខណៈដែលវីដេអូឃ្លីបមួយ កំពុងរីករាលដាលនៅលើបណ្តាញសង្គម កាលពីព្រឹកមិញនេះ (ថ្ងៃទី១២ ខែមីនា) បានបង្ហាញឲ្យឃើញបុរសម្នាក់ទំនងជាមនុស្សឆ្កួត ដើរចូលក្នុងហាងលក់ទូរស័ព្ទ ដោយគ្រាន់តែពាក់អាវ គ្មានខោននលគក មុនពេលប៉ុនប៉ងបង្កការរំខានដល់បុគ្គលិកស្រីៗ៣នាក់នៅក្នុងហាង។
ហេតុការណ៍ដ៏ព្រឺព្រួចនេះ ត្រូវបានជឿថា បានកើតឡើងនៅហាងលក់ទូរស័ព្ទមួយកន្លែង ស្ថិតនៅឯផ្សារទំនើប Pantai Timor ក្នុងទីក្រុង Kota Bharu រដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី។
វីដេអូមានរយៈពេល ១ នាទី និង១៥វិនាទី បានបង្ហាញថា ដំបូង គេឃើញបុរសម្នាក់ពាក់អាវយឺតពណ៌នោះ ឈរផ្ទប់នឹងទូទូរស័ព្ទ ជាមួយដៃស្តាំហាក់ធ្វើនូវរឿងដ៏មិនសមរម្យ (ស្រេកកាម) ខណៈបុគ្គលិកស្រីទាំងនោះធ្វើពុំដឹង ប៉ុន្តែ នៅពេលបុរសនេះបានហក់ចង់សង្គ្រប់លើពីខាងក្រៅ ជាហេតុធ្វើឲ្យស្ត្រីទាំង៣នាក់ មានការភ័យខ្លាច និងបង្ខំចិត្តត្រូវតែដាក់ដាក់មេប្រូចមិនចាំយូរ។
តាមរយៈវីដេអូចែករំលែកនៅក្នុងផេកហ្វេសប៊ុកឈ្មោះ Info Roadblock JPJ/POLIS បានបង្ហាញឲ្យឃើញស្ត្រីទាំងនោះ បាននាំគ្នាប្រវេប្រវ៉ាឡើងតាមទូទូរស័ព្ទ គេចចេញសឹងតែពុំទាន់ ខណៈបុរសឆ្កួតរោគចិត្តនោះស្ទុះចូលមកតាមក្រោយ ហើយឡើងឈរលើទូ និងធ្វើរឿងដដែល មុនពេលលោតចុះក្រោមតាមពួកនាង។
ទោះយ៉ាងណា រហូតមកដល់ពេលនេះ ពុំមានព័ត៌មានបន្ថែមណាមួយ ទាក់ទងនឹងហេតុការណ៍នេះទេ៕