ទោះធ្លាប់រកចំណូលបានច្រើនពីឧស្សាហកម្ម សិ ច ក៏ពិតមែន តែអាជីពមួយនេះនៅបន្សល់ស្រមោលអតីតកាលសៅហ្មងជានិច្ចចំពោះអតីត តា រា អា ស អា ភា ស Emiri Okazaki។
បញ្ហាដែល Emiri ពិបាកប្រឈមកាលនៅសម្ដែងជាតួ ក្ដៅ សា ច់ នោះគឺភាពតានតឹងក្នុងទំនាក់ទំនងជាមួយក្រុមគ្រួសារ បូករួមទាំងស្នេហា។
ស្រីស្អាតសញ្ជាតិជប៉ុនរូបនេះ បានរៀបរាប់ថា ចំណូលពីការថតរឿងអាសអាភាសមានចំនួនជាង ១០ ម៉ឺនដុល្លារឯណោះក្នុង១ខែៗ ប៉ុន្តែទំនាក់ទំនងជាមួយសាច់ញាតិនិងមិត្តប្រុសបែរជាពោរពេញទៅដោយភាពរកាំរកូសទៅវិញ។
Emiri បានបន្តថា បញ្ហានេះបានប៉ះពាល់ជាខ្លាំងទៅលើផ្នែកផ្លូវអារម្មណ៍របស់នាង ពោលគឺនាងពិបាកចិត្តរឿងគ្រួសារច្រើនជាងការងារទៅទៀត ជាពិសេសគឺបារម្ភពីម្ដាយនាងខ្លាំងជាងគេ។ ម្ដាយរបស់ Emiri បានកា ត់កាល នាងចោលរយៈពេល៦ខែឯណោះ។
យ៉ាងណាមិញ ក្រោយមកទើបម្ដាយនាងសម្រេចចិត្តទទួលស្គាល់ការពិត ហើយផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយកូនស្រីវិញ។ “ម៉ាក់នឹងមិនទទួលស្គាល់អាជីពរបស់កូន ឬគាំទ្រកូនឡើយ។
ប៉ុន្តែកូននៅតែជាកូនស្រីម៉ាក់ ហើយគ្មានអ្វីអាចផ្លាស់ប្ដូរទេ។ ចាប់ពីពេលនេះទៅ ម៉ាក់មិនចង់ដឹងឮពីការងារកូនទៀតទេ” នេះជាការថ្លែងរបស់ម្ដាយ Emiri។
ដោយឡែកបើនិយាយពីរឿងស្នេហាវិញ អតីតមិត្តប្រុសរបស់ Emiri ក៏មិនពេញចិត្តនឹងអាជីពនាងផងដែរ។ លើសពីនេះ អតីតមិត្តប្រុសម្នាក់នោះថែមទាំងធ្លាប់ គំ រា ម ស ម្លា ប់នាងទៀតផង។
Emiri បាននិយាយថា៖ “មិននិយាយលេងសើចទេ គាត់បាន គំ រា ម សម្លា ប់ ខ្ញុំមុន បន្ទាប់មក ស ម្លា ប់ ខ្លួនគាត់តាមក្រោយ។ … មានពេលខ្លះគាត់កាន់ កាំ បិតចង្អុលចំមុខខ្ញុំទៀតផង”។
ជាចុងក្រោយ ចំណងស្នេហ៍រវាងអ្នកទាំងពីរក៏បានបញ្ចប់ ព្រោះតែមានការបង្ខំពីម្ដាយខាងប្រុស៕ ប្រភព៖ Dailymail