វ័យកាន់តែឈានទៅមុខ តែសម្រស់របស់ពិធីការិនី ហេង កែវនីតា កាន់តែស្រស់ស្អាត និង ទាក់ទាញជាខ្លាំង ហើយអ្វីដែលកត់សម្គាល់មួយរយៈចុងក្រោយនេះ នាងកាន់តែហា៊នចាយរាងក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ី ឃើញហើយពិតជាមើលភ្លឹកតែម្តង។
នេះហាក់បីដូចជាលើកដំបូងដែល ពិធីការិនីរូបស្រស់នេះ បង្ហាញរាងក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ីខ្លំាង បង្ហាញរាងតូចស្រឡូនដែលធ្វើឱ្យមិត្តភក្តិរួមអាជីព និងអ្នកគាំទ្រប្លែកអារម្មណ៍គ្រប់គ្នា។ ក្នុងនោះ ក៏មានការសរសើរថា បើទោះសិចស៊ី
បន្តិចមែន តែមើលទៅរូបរាងរបស់នាងស្រឡូនស្អាតខ្លាំងណាស់ ជាពិសេសកាន់តែទាក់ទាញជាមួយនឹងដើមទ្រូងទ្រលុកទ្រលន់ ដែលកាន់តែបន្ថែមសម្រស់នាងឱ្យលេចធ្លោមួយកម្រិតទៀត។
បើប្រៀបធៀបសម្រស់ពីមុន និង ពេលនេះឃើញថា ហេង កែវនីតា មានការប្រែប្រួលខ្លាំងតែម្តង ជាពិសេសទម្រង់មុខ ស្រស់ស្អាតខ្លាំងជាងមុន ស្ទើរតែដូចមនុស្សពីរនាក់ផ្សេងគ្នា៕អត្ថបទ៖ប្រជាប្រិយ