ស្ត្រីម្នាក់ តក់ស្លុតជាខ្លាំង នៅពេលរូបនាង រកឃើញថា កូនស្រីចិញ្ចឹមរបស់ខ្លួន ដែលនាងចិញ្ចឹមផ្ទាល់ដៃរយៈពេល ១០ ឆ្នាំមកនេះ កំពុងតែមានផ្ទៃពោះជាមួយស្វាមីរបស់ខ្លួន ។
ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលមានឈ្មោះកាត់ថា NH ដំបូងឡើយ រួមរស់ជាមួយស្វាមីក្នុងប្រទេសអូស្ត្រាលី ពោរពេញដោយក្ដីសុខបំផុត ។
ក្រោយទទួលបានចំណងដៃកូនប្រុសចំនួន ៤ នាក់រួមគ្នា NH និងប្ដីរបស់នាង ចង់បានកូនស្រីម្នាក់ទៀត ហើយក៏សម្រេចចិត្តយកក្មួយស្រីបង្កើតរបស់នាង ដែលពេលនោះមានអាយុប្រមាណ ៦ ទៅ ៧ ឆ្នាំ មកធ្វើជាកូនចិញ្ចឹមខ្លួន ដោយសារបងស្រីរបស់ NH មានបញ្ហាខ្វះខាត មិនអាចផ្គត់ផ្គង់ចិញ្ចឹមកូនបាន ។
នាង NH គិតថា ក្រោយយកក្មួយស្រីមកចិញ្ចឹម នាង និងស្វាមីអាចនឹងទទួលបានកូនស្រីដ៏ល្អមួយ តាមតែពួកគេប្រាថ្នាចង់បាន ហើយគ្រួសារនាងនឹងមានសុភមង្គលកាន់តែខ្លាំង តែទោះជាយ៉ាងណា ស្ត្រីរូបនេះ មិនធ្លាប់រំពឹងទុកថា M (ក្មួយស្រីចិញ្ចឹម) បានក្លាយជាជនទី ៣ ដែលធ្វើឲ្យគ្រួសាររបស់នាងបែកបាក់ឡើយ ។
ចិញ្ចឹមកូនរយៈពេលជាង ១០ ឆ្នាំ នាង NH មិនដែលចា.ប់អារម្មណ៍ឡើយ ថាកូនស្រីរបស់នាង កាន់តែមានភាពជិតស្និទ្ធខ្លាំងជាមួយប្ដីរបស់នាង ហើយពេលនោះដែរ M ចា.ប់ពេញរូបពេញរាងទៅហើយ ។
បើតាមសារព័ត៌មាន ETtoday បានបញ្ជាក់ថា កូនចិញ្ចឹមរូបនេះ បាននៅជាមួយឪពុកចិញ្ចឹមខ្លួន នៅពេលដែលនាង NH មិននៅ ។
M តែងតែហៅ NH ថាម៉ែពេញៗមាត់ ហើយក៏មានភាពស្និទ្ធស្នាលនឹងបងប្អូនប្រុសទាំង ៤ របស់នាងដែរ ។
ដោយសារតែបែបនេះហើយទើបនាង NH មិនដែលចា.ប់អារម្មណ៍ទង្វើរបស់នាងសោះ រហូតដល់ថ្ងៃមួយ NH បានកត់សម្គាល់ថា រូបរាងរបស់ M បានប្រែប្រួល ហើយប្ដីរបស់នាងក៏ហាក់ព្រងើយកន្តើយដាក់នាងដែរ ។
ក្រោយការតាមដានច្រើនដងទៅ នាង NH ក៏ដឹងការពិតដ៏តក់ស្លុតមួយនេះ ដែលយឺតពេលទៅហើយ ព្រោះនាង M កំពុងពពោះកូនប្ដីរបស់នាង ។
ថ្លែងទាំងឈឺចាប់ NH បាននិយាយថា «ខ្ញុំរកឃើញថា ប្ដីរបស់ខ្ញុំ ត្រូវក្មួយស្រីខ្ញុំលួចយកទៅហើយ ។ ខ្ញុំអស់ការអត់ធ្មត់ហើយ ខ្ញុំសម្រេចចិត្តទៅនិយាយជាមួយ M ពីរឿងនេះ ហើយនឹងសម្រេចលែងលះជាមួយប្ដីខ្ញុំ» ។
រឿងដែលកាន់តែតក់ស្លុតជាងនេះទៀតនោះគឺថា NH បានដឹងការពិតបន្ថែមទៀតថា ម្ដាយបង្កើតរបស់ M ដែលត្រូវជាបងស្រីបង្កើតរបស់នាងនោះ គឺបានដឹងរឿងសាហាយស្មន់របស់កូនខ្លួន ប៉ុន្តែបែរជាមិនជួយហាមឃាត់កូនទេ ថែមទាំងលាក់បាំងពីប្អូនទៀត ៕