នៅក្នុងសម័យជឿនលឿនពិធីមង្គលការរបស់ប្រជាជនខ្មែរ កាន់តែទទួលឥទ្ធិពល ពីបរទេស ពិសេសពីផ្នែកបច្ចឹមប្រទេសដូចជាពិធីកាត់នំ ការតុបតែងលម្អផ្កាមុខរោងជំនួសដើមចេកជាដើម ។ ក្នុងសម័យបច្ចុប្បន្នគេកម្រឃើញមាន
ពិធីមង្គលប្រើដើមចេក ធាងដូង ទៀតណាស់ គេច្រើនតែឃើញប្រើជាផ្កាជ័រ និងក្លោងទ្វាបោះពុម្ពស្រាប់ៗតែម្ដង ។ ដោយឡែកនៅពេលនេះ មានពិធីមង្គលការមួយ នៅវត្តជំពុះក្អែក ក្នុងខណ្ឌច្បារអំពៅ ម្ចាស់ពិធីសិរីមង្គលបាន
ធ្វើការជ្រើសតុបតែងលម្អក្នុងរោងពិធីបែបខ្មែរសុទ្ធសាធ ។ បើយើងសង្កេតឱ្យបានដិតដល់ ឃើញថាអ្នករៀបចំបានប្រើសុទ្ធតែសម្ភារយកចេញពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរយើងតាំងបរុមបុរាណមកដូចជាធាងដូង
ដើមចេក ផ្កាភ្ញី ផ្កាស្លា ជាដើម ។ ការរៀបចំបែបនេះបានធ្វើឱ្យរោងពិធីទាំងមូលស្អាតបែបខ្មែរពិតៗ ហើយមើលទៅពិតជាសមសួនថ្លៃថ្នូរណាស់ ៕