សង្វែគណាស់! បុរសអ្នកដឹកទំនិញលក់តាមអនឡាញម្នាក់ត្រូវចោរប្លន់ម៉ូតូ ចាក់សម្លាប់យ៉ាងអាណោចអាធ័ម នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ

0
306

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ឃាតក​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ​តែ​យក​មិនបាន​ ខណៈ​ជនរងគ្រោះ​ដឹក​អីវ៉ាន់​ឲ្យ​គេ​ក៏​ត្រូវ​ក្រុម​ជនល្មើស​ស្ទាក់​ចាក់​ប្លន់​យក​លុយ​ និង ​ម៉ូតូ​តែ​មិន​អាច​យក​ម៉ូតូ​បានឡើយ​ដោយសារ​ជនរងគ្រោះ​រត់​មក​ស្រែក​ឲ្យ​គេ​ជួយ តែ​បាន​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុក​ឈាម​ដោយសារ​ឈាម​ហូរ​ច្រើនពេក​រថយន្ដ​សង្គ្រោះ​ទៅ​មិនទាន់។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៩ ខែកញ្ញា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សមត្ថកិច្ច​បញ្ជាក់​ថា សព​បុរស​រងគ្រោះ​ឈ្មោះ ជីន សុភា អាយុ​៣២​ឆ្នាំ មាន​មុខរបរ​ជា​អ្នក​ដឹក​ឥ​វ៉ាន់​លក់​តាម​អន​ឡាញ និង​មាន​ស្រុកកំណើត ស្ថិតនៅ​ភូមិ​ខ្សាច់​ឆេះ​ក្រោម ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​ជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១​ខណ្ឌពោធិ៍សែន​ជ័យ។

មធ្យោបាយ​ធ្វើដំណើរ​ម៉ូតូ​ម៉ាក HONDA DREAM 125 ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ​1R-8743​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ បាន​រត់​ចេញពី​កន្លែង​សំណង់ផ្ទះ​ល្វែង​ដែល​គេ ទុកចោល​ខាងលើ​ចម្ងាយ ជាង​១០០​ម៉ែត្រ ហើយ​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ​ផង​ៗ​មាន​គេ​ប្លន់​គាត់ ហើយ​រត់​មក​ទាំង​ខ្លួន​ត្រូវ​គេ​ចាក់​ចំ​ជើង​ទាំងសងខាង រត់​មក​ដួល​ក្នុង​ថ្លុក​ទឹក ហូរ​ឈាម​យ៉ាង​ច្រើន​ឡើង​ខ្សោះ​ខ្លួន​ឡានពេទ្យ​មិន​អាច​ទៅ​ទាន់ពេល។

ប្រភព​បន្ដថា ភ្លាមៗ​នោះ​បងប្អូន​ប្រជាពលរដ្ឋ បាននាំគ្នា​ខ​ល​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ​ផងដែរ តែ​ដោយសារ​ជនរងគ្រោះ ហូរឈាម​ច្រើនពេក​ពិបាក ក្នុង​ការ​ជួយសង្គ្រោះ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​បាត់​បង់ជីវិត យ៉ាង​អាណោចអាធ័ម​។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​រួច​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច័​យ ដើម្បី​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​សព ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់ សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​ជនសង្ស័យ សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕ប្រភព៖ Kampuchea Thmey Daily