ខេត្តព្រះសីហនុ៖ សព្វថ្ងៃនេះនៅក្នុងសង្គមមនុស្សយើងសំបូរទៅដោយភាពច្រណែន ឈ្នានីស ចងគំនុំគ្នា ដែលធ្វើឲ្យមនុស្សគ្រប់រូបតែងតែពោលពាក្យថា«មនុស្សគួរឲ្យខ្លាចជាងខ្មោចទៀត» ព្រោះមានមនុស្សតិចតួចណាស់ដែលចាំអបអរសប្បាយរីករាយនៅពេលយើងជោគជ័យ តែផ្ទុយទៅវិញនៅពេលដែលគេឃើញយើងរីកចំរើនគឺមនុស្សដែលស្អប់យើងនឹងកើតចិត្តខឹង ព្រមទាំងរកវិធីបំផ្លាញយើងទៀតផង។
ជាក់ស្ដែងយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Jinxiang Heng ដែលបានធ្វើការបង្ហោះវីដេអូមួយចំនួននៅមុននេះបន្តិចបានរៀបរាប់យ៉ាងដូច្នេះថា៖«ថ្ងៃនេះមកបកស្បែកមុខមេធ្មប់ មេអាគមន៍ ក្នុងផ្សារលើខេត្តព្រះសីហនុ, សណ្តានថោកទាំងប្តីទាំងប្រពន្ធ, មិនហ៊ានលេងផ្លូវត្រង់ ផ្លូវភ្លឺចេះតែរកវិធី
ថោកទាបផ្លូវងងឹតដែលមនុស្សល្អមិនអាចនឹកស្មានដល់ ឃើញសំបកក្រៅមិននិយាយស្តីមឹះមឹះតែចិត្តគំនិតវិញកខ្វក់សាហាវជាងសត្វធាតុទៅទៀត មេធ្មប់ប្តីប្រពន្ធនេះងើបតាំងពីម៉ោង 4.46 ទាបភ្លឺដើម្បីធ្វើសកម្មភាពដាក់អំពើអាគមន៍នៅតូបរបស់ខ្ញុំ, សូមបងប្អូនមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា សូមបញ្ជាក់អ្នកដែលរស់នៅកំពង់សោមប្រាកដជាស្គាល់មេធ្មប់សណ្តានអាក្រក់នេះច្បាស់ជាមិនខាន»។
យ៉ាងណាមិញបើយើងសង្កេតមើលទៅតាមវីដេអូបានបង្ហាញឲ្យឃើញសកម្មភាពរបស់មនុស្ស២នាក់ កំពុងមមាញឹកដៃជើងដើរលាបវត្ថុអ្វីម្យ៉ាងនៅជុំវិញតូបនោះ ដែលប្ដីប្រពន្ធមួយគូនេះមានតូបរកស៊ីនៅជិតនេះដែរ។ ដោយ
មើលទៅតាមវីដេអូយើងអាចសន្និដ្ឋានបានថា ប្រហែលជាប្ដីប្រពន្ធមួយគូនេះខឹងរកស៊ីមិនឈ្នះគេហើយ ទើបកើតជាគំនិតគិតធ្វើរឿងស្មោកគ្រោកបែបនេះ ដោយករណីនេះអាចធ្វើឲ្យបងស្រីជាម្ចាស់តូបអាចធ្វើការដាក់ពាក្យបណ្ដឹងដើម្បីចរចាដោះស្រាយតាមនីតិវិធីច្បាប់ ៕