Home Blog Page 201

នៅម៉ោងជាង ១១ ថ្ងៃត្រង់ ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៩ ឆេះរថយន្ត១គ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ រត់ជាន់ជើងគ្នា

0

(ព្រះសីហនុ)៖ សមត្ថកិច្ច នៃអធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងព័ត៌មានបឋមថា នៅម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ មានរថយន្តធុនតូចមួយគ្រឿង បានឆាបឆេះជាអគ្គិភ័យ នៅទីប្រជុំជនផ្សារវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលបន្តថា ពេលកំពុងកើតហេតុភ្លាមៗ សមត្ថកិច្ច ក៏បានមកបញ្ចេញឡានទឹក មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់ផងដែរ។

សមត្ថកិច្ចឲ្យដឹងទៀតថា រថយន្តដែលឆេះខាងលើនេះ ជាប្រភេទរថយន្តលុចសុីស RX ៣០០។

យ៉ាងនេះក្តី សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ នៅមិនទាន់ដឹងមូលហេតុ ឆ្លើងឆេះរថយន្តខាងលើនេះ បណ្តាលមកពីអ្វីឲ្យពិតប្រាកដនោះទេ។ ហើយថា ហេតុការណ៍នេះ ក៏មិនមានមនុស្សរងគ្រោះថ្នាក់នោះដែរ៕ ប្រភព fresh-news

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៩នេះកម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី និង ឃាត់ខ្លួន៥១នាក់

0

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី និងជួញដូរ១២ករណី ឃាត់ខ្លួនជនសង្ស័យ៥១នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,៣២២ករណី ឃាត់មនុស្ស៩,២០៦នាក់ (ស្រី៦៩៣នាក់)ក្នុងនោះមានជនបរទេស១៨៧នាក់ផងដែរ៕ប្រភពFressnews

 

 

 

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្មី បានអញ្ជើញពិនិត្យច្រាំងទន្លេ ដែលរងការបាក់ស្រុត ដើម្បីជួសជុលកែលម្អឡើងវិញ

0

នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញពិនិត្យច្រាំងទន្លេ ដែលរងការបាក់ស្រុត ស្ថិតនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

គួរកត់សម្គាល់ថា ក្រុមជាងកំពុងសម្រុកការងារកសាងជេីងទេរ​ និងប្រព័ន្ធជម្រាបទឹក និងការងារសេសសល់ ជាបន្តទៀត​ ដេីម្បី ឲ្យទាន់រដូវទឹកតំឡេីង​ នាពេលខាងមុខ ។

បច្ចុប្បន្ននេះ គម្រោងស្ថិតក្នុងតំបន់ ខាងលើ កំពុងដំណើរការកសាង និងជួសជុល​ឡេីងវិញ សម្រេចបានលទ្ធផលប្រមាណជាង ៤០% ហេីយ
បើទោះបីជាមានធ្លាក់ភ្លៀងធ្លាក់ ធ្វេីឲ្យប៉ះអាក់ខាន ដល់កិច្ចដំណេីរការគម្រោង ក៏ដោយ ក៏ក្រុមជាង នៅតែបន្តកិច្ចការបស់ខ្លួន ដើម្បី ឲ្យទាន់រដូវទឹកឡើង ឈានចូលមកដល់ ។
តាមការអះអាង ពីមន្ត្រីជំនាញ ឲ្យដឹងថា ច្រាំងទន្លេរងការខូចខាតនេះ គឺបណ្តាលមកពីទឹកហូរចេញពីក្រោមដី ចាក់ចូលទៅទន្លេ​ ព្រោះកន្លងមក ពុំដែលមានករណីគ្រោះធម្មជាតិដូច្នេះឡើយ ។ គ្រោះធម្មជាតិនេះ យើងមិនអាចហាមឃាត់បានទេ​ ពីព្រោះថា នៅតំបន់នេះ ពុំមានការធ្វើអាជីវកម្មបូមខ្សាច់ ដូចការឡើងលើកឡើង របស់សាធារណមតិមួយចំនួនឡើយ ។ ដោយឡែក ច្រាំងដែលបានស្រុតនោះ មានទំហំទទឹង ៤ម៉ែត្រ និងបណ្ដោយ ១៦០ម៉ែត្រ បណ្តាលឲ្យខូចខាតឥតការ៉ូ នៃសួនច្បារ​ អស់មួយចំណែក ផងដែរ ៕​

រថយន្ដអត់ពន្ធជាច្រើនគ្រឿងដែលជ្រកក្រោមស្លាកលេខ ខ.ម និង ន.ប គយចល័តកំពង់ប្រមាញ់តាមចាប់

0

បាត់ដំបង ៖ រថយន្ត​គ្មាន​ការបង់ពន្ធ​ជាច្រើន​គ្រឿង ត្រូវបាន​កម្លាំង​គយ​ចល័ត​ប្រចាំ​ខេត្ត​បាត់ដំបង ដែល​ឈរជើង​នៅ​ចំណុច អូរ​តា​គី តាម​ប្រមាញ់ និង​ស្ទាក់​ចាប់​បានជា​បន្តបន្ទាប់ ស្រប​ពេល​នេះ​ដែរ​រថយន្ត​ដែល​នៅ​សេសសល់​ជាច្រើន​គ្រឿង​ទៀត កំពុង​ញ័រ​កង់ រត់​ជ្រក​ក្រោម​ស្លាក​លេខ « ន​.​ប និង ខ​.​ម »។​

មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញថា មាន​រថយន្ត​ជាច្រើន ដូចជា ​រថយន្ត​ចង្កូត​ស្តាំ និង រថយន្ត​ដែល​មាន​ស្លាក​លេខ​ប្លែកៗ​ជាច្រើន​ទៀត ត្រូវបាន​កម្លាំង​គយ​ចល័ត​តាម​ប្រមាញ់ និង​ចាប់​បានជា​ញឹកញាប់ ដោយបាន​ដកហូត​យកទៅ​រក្សាទុក​នៅក្នុង​ស្នាក់ការ​គយ​ចល័ត អូរ​តា​គី។​

តាម​ប្រភព​មួយចំនួន​បាន​បង្ហើប​ថា នៅក្នុង​ចំណោម​រថយន្ត​ទំនើបៗ​ដែល​គយ​ចាប់​នោះ ក៏មាន​រថយន្ត​មួយចំនួន​ផងដែរ គឺជា​របស់​អស់លោក​មន្ត្រី​ធំៗ ដែល​មានមុខ មាន​មាត់ និង​មាន​ស័ក្ដិយស នៅ​ក្នុង​ខេត្ត​បាត់ដំបង​ថែម​ទៀតផង។​

ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា ភាគច្រើន​អ្នក​ដែល​មិន​ព្រម​គោរព​ច្បាប់ ហើយ​នៅតែ​បន្ត​លបលួច​ប្រើប្រាស់​រថយន្ត​គ្មាន​បង់ពន្ធ ឬ​ប្រភេទ​រថយន្ត​ចង្កូត​ស្តាំ គឺ​សុទ្ធសឹង​ជា​អ្នកមានអំណាច និង​មាន​បុណ្យ​ស័ក្ដិ​ធំៗ ដោយឡែក​ប្រជាពលរដ្ឋ​សាមញ្ញ ឬក៏​មន្ត្រីរាជការ​តូចតាច គឺ​មិន​ហ៊ាន​សោះឡើយ ព្រោះ​ខ្លាច​គេ​ចាប់។​

ស្រប​ពេលដែល​អង្គភាព​គយ​រាជធានី​ភ្នំពេញ និង​គយ​ខេត្ត​បន្ទាយមានជ័យ​បង្កើន​ការ​រឹត​បន្តឹង​ទៅលើ​រថយន្ត​ដែល​មិន​ព្រម​បង់ពន្ធ ដោយ​ធ្វើការ​បង្ក្រាប​យ៉ាងខ្លាំង​ក្លា​នោះ អង្គភាព​គយ​ចល័ត​ខេត្ត​បាត់​ដំបង ក៏បាន​ធ្វើការ​រឹត​បន្តឹង​ដូចគ្នា​ ដោយ​មួយរយៈ​នេះ ក៏មាន​ការចាប់​រថយន្ត​បានជា​បន្តបន្ទាប់ យក​ទៅ​រក្សាទុក​នៅ​ស្នាក់​ការ​អូរ​តា​គី។​

ទន្ទឹមនឹងនេះ​ផង​ដែរ គេ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ក៏​មាន​រថយន្ត​ដែល​គ្មាន​បង់ពន្ធ​ជាច្រើន​គ្រឿង​ផង​ដែរ ដែល​កំពុង​សំងំ​ជ្រក​ក្រោម​ស្លាក « ន​.​ប និង ខ​.​ម » ដែល​ម្ចាស់​រថយន្ត​ទាំងនេះ ខ្លះ​មិន​មាន​នាទី​ជា​ប៉ូលិស ឬ​ជា​មន្ត្រី​យោធា​ផង ក៏​គេ​អាច​ប្រើប្រាស់​ស្លាក​លេខ​នេះ​បាន​ដែរ ដើម្បី​ជា​ខែល​បិទបាំង​ភ្នែក​ក្រុម​គយ​ចល័ត​ក្នុងនោះ​ក៏មាន​ម្ចាស់ អាហារដ្ឋាន ភោជនីយដ្ឋាន និង ដង្ខៅ​ផ្សារ មួយ​ចំនួន​ផង​ដែរ។​

ទោះបីជា​យ៉ាង​នេះ​ក្តី ក៏​គេ​សង្ឃឹមថា អង្គភាព​គយ​ចល័ត នឹង​ធ្វើ​ការ​បំបែក​បញ្ហា​នេះ​ឲ្យ​បាន​ផង​ដែរ ដើម្បី​រក​ប្រាក់​ចំណូល​ជូន​រដ្ឋ​ឲ្យ​បាន​គ្រប់​ផែនការ​ព្រោះ​បើ​មិន​ដូច្នោះ​ទេ គេ​នៅតែ​បន្ត​ការ​នាំចូល​រថយន្ត​ប្រភេទ​នេះ​មក​ក្នុង ប្រទេស​កម្ពុជា ថែមទៀត​ជាមិនខាន និង​ជៀសវាង​ការបាត់បង់​ថវិកាជាតិ​ផងដែរ៕ប្រភព កម្ពុជាថ្មី

គិតត្រឹមឆ្នាំ២០១៨កម្ពុជាជំពាក់បរទេសរហូតដល់ទៅ១១,០០០ ​លាន​ដុល្លារក្នុងនោះជំពាក់​ចិនជាង ៤៦០០ លានដុល្លារ

0

ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​កម្ពុជា ​ចេញផ្សាយ​កាលពី​ម្សិលមិញ​ ក្រសួងសេដ្ឋកិច្ច​ឱ្យ​ដឹង​ថា​ចាប់ពី​ឆ្នាំ១៩៩៣ មក​ទំហំ​កម្ចី​ ដែល​មាន​សរុប​ជាង ១ម៉ឺន​លាន​ដុល្លារ​នេះ ​ភាគច្រើន​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​មាន​ប្រមាណ ៨៧% ​នៃ​កម្ចី​សរុប​។

ក្រសួង ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា ​ម្ចាស់​បំណុល​ធំៗ​របស់​កម្ពុជា ​រួមមាន​ប្រទេស​ចិន ​គ្រប់គ្រង​បំណុល​ប្រមាណ​ជាង ៤ ពាន់ ៦ រយ​លាន​ដុល្លារ​អាមេរិក​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ គ្រប់គ្រង​បំណុល​ប្រមាណ ២ ពាន់ ៦ រយ​លាន​ដុល្លារ​ ជប៉ុន​ ជាង ១ ពាន់ ៣ រយ​លាន​ដុល្លារ​ និង​ធនាគារពិភពលោក​ជាង ១ ពាន់ ១ រយលាន​ដុល្លារ​។

បើ​ពិនិត្យ​លើ​ព្រឹត្តិបត្រ​នោះ​ក្នុង​ឆ្នាំ២០១៨​ កម្ពុជា ​បាន​ចុះហត្ថលេខា ​ទទួល​កម្ចី​ពី​បរទេស​ដល់ទៅ​ជិត ២ ពាន់​លាន​ដុល្លារ​ ខណៈ​សង​ត្រលប់​ទៅបរទេស​វិញ​ បាន​ត្រឹមតែ​ជាង ២ រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

បើ​តាម​ក្រសួងសេដ្ឋកិច្ច ​គិត​មកទល់​នឹង​ពេលនេះ​កម្ពុជា​ បាន​ដក​សាច់ប្រាក់​មក​ប្រើប្រាស់​បាន​ជាង ៧ ពាន់​លាន​ដុល្លារ​ ខណៈ​នៅសល់​បំណុល​ជាង ៧ ពាន់​លាន​ដុល្លារ​ទៀត ​ដែល​នៅ​មិនទាន់​សង​៕ប្រភព​ isharetoday