Home Blog Page 171

បើតាចឹងៗនោះ! អាជ្ញាធរ បាន ចុះបង្ក្រាប បិទទីតាំង លក់ដូរ ឱសថ និង ចាក់ ថ្នាំ ព្យាបាល អ្នកជំងឺ ដោយ ខុសច្បាប់ ចំនួន ៤ ទីតាំង ដកហូត ឱសថ ផុត សុពលភាព ចំនួន ៤៦មុខ

0

ព្រះវិហារ ​៖ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បាន​ចុះ​បង្ក្រាប​ និង​បិទ​ទីតាំង​លក់ដូរ​ឱសថ​និង​ចាក់​ថ្នាំ​ព្យាបាល​អ្នកជំងឺ​ដោយ​ខុសច្បាប់ ចំនួន​៤​ទីតាំង​ដកហូត​ឱសថ​ផុត​សុពលភាព​​​ចំនួន​៤៦​មុខ​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​។​

លោក ជា គឹម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​ថ្លែង​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមការងារ​លោក ​បាន​ចុះ​ត្រួតពិនិត្យ​និង​បិទ​បញ្ឈប់​ការលក់ដូរ​ឱសថ និង​ចាក់​ថ្នាំ​ព្យាបាល​អ្នកជំងឺ​ដោយ​ខុសច្បាប់​ស្ថិតនៅ​ឃុំ​ក​ន្តួ​ត និង​ឃុំ​ស្រអែម​បាន​ចំនួន​៦​ករណី។ ក្នុង​នោះ ​បាន​បិទ​បញ្ឈប់​នៅ​ឃុំ​ស្រលើ​ម ចំនួន​៤​ករណី ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ស៊ុ ថា​វី​, ប៊ុល សា​វី​, គា​បូរី​, និង​ប៊ូ សីលា និង​នៅ​ឃុំ​ក​ន្តួ​ត​បាន ២​ករណី ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ស៊ុ ម៉ាប់ និង​ព្រំ​-​សិទ្ធ​សុគន្ធ។

​លោក ជា គី​មេ​ង បាន​បន្តថា ក្នុង​ការចុះ​បិទ​ឱសថ​ក្លែងក្លាយ​នោះ ក្រុមការងារ​ក៏បាន​ដកហូត​ឱសថ ហួស​សុពលភាព​ប្រើប្រាស់ ចំនួន ៤៦​មុខ​ផងដែរ ដើម្បី​យកមក​រក្សាទុក នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជាំ​ក្សាន្ត​។ ក្រុមការងារ ក៏​កំពុង​ដំណើការ​បិទ កន្លែង​លក់​ថ្នាំ​ព្យាបាល ដោយ​គ្មាន​ការ​អនុញ្ញាត​ក្នុងស្រុក​ជាំ​ក្សាន្ត​ក្នុងចំណោម​ទីតាំង​លក់​ឱសថ​ជាង​២០​កន្លែង​ទៀតផង។ប្រភព៖ Kampuchea Thmey Daily

 

ចាប់បានទៀតហើយគឺគឺ !! សមត្ថកិច្ចឃាត់ខ្លួនជន អន្តោប្រវេសន៍ ខុសច្បាប់ សំងំ លាក់ខ្លួន ដើម្បី ធ្វើ សកម្មភាព ចាប់ជំរិត ទា ប្រាក់ នៅចំការស្វាយ ខេត្តកំពងស្ពឺ….

0

កំពង់ស្ពឺ ៖ ​កម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​ បាន​ចុះ​ពិនិត្យ​ក្នុង​ចម្ការ​ស្វាយ​មួយកន្លែង​បាន​រកឃើញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​សំងំ​លាក់ខ្លួន ​ដើម្បី​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទា​ប្រាក់​តាម​ប្រព័ន្ធ​(VOIP)​។​

លោក​ឧត្ដមសេនីយ៍​ត្រី ​ញ៉ែម​ សៅ​ ស្នងការរង​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ​ថា ​ជនបរទេស​ដែល​កម្លាំង​នគរបាល​យើង​សហការ​គ្នា​ចុះបង្ក្រាប​នៅ​កំពុងតែ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​ ដើម្បី​សាកសួរ​និង​កសាង​និតិវិធី​។​

លោក​ស្នងការរង​បាន​បន្តទៀតថា ​ពាក់ព័ន្ធ​ករណី​ឃាត់ខ្លួន​ជនបរទេស​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​មិនទាន់​អាច​ថា​យ៉ាងម៉េច​នៅឡើយ​ទេ ​រង់​ចាំ​មើល​ថ្ងៃ​បន្តិចទៀត​សិន​។​

ប្រភពព័ត៌មាន​បានឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​១៧​កក្កដា​ កម្លាំង​នគរបាល​ទទួល​ផែន​អន្តោប្រវេសន៍​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ និង​អាជ្ញាធរ​ស្រុក​បរសេដ្ឋ ​បាន​ចុះ​ពិនិត្យ​ចម្ការ​ស្វាយ​របស់​ឈ្មោះ​ហេ​ ជីវ​អេង​ ដែល​បាន​ជួល​ឲ្យ​ទៅ​ឈ្មោះ​រ័ត្ន​ ពិន​ ស្ថិតនៅ​ភូមិ​ចារ ​ឃុំ​ស្វាយ​ចចិប ​ស្រុក​បរសេដ្ឋ ​ខេត្ត​កំពង់ស្ពឺ​។​

ក្នុង​ប្រតិបត្តិ​ការចុះពិនិត្យ​នោះ​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ញ៉ែ​ម សៅ​ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ ​និង​មានការ​សម្របសម្រួល​នីតិ​វិធី​ពី​លោក​ខៃ ​សម្ផស្ស ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ផងដែរ​។​

ការចុះ​ប្រតិបត្តិការ​ខាងលើនេះ​ នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៨​នាក់​មាន​សញ្ជាតិ​ចិន​០៦​នាក់​, តៃវ៉ាន់​១២​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​Internet (VOIP) និង​រឹបអូស​បាន​វត្ថុតាង​ដែល​ពាក់ព័ន្ធ​បទល្មើស​ជាច្រើន​ទៀត​។​

បច្ចុប្បន្ន ​ជនបរទេស​ទាំង​១៨​នាក់​នេះ ​បាន​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕ប្រភព៖ Kampuchea Thmey Daily

បន្តិចទៀតលែងស្ទះហើយ !! ការដ្ឋានសាងសង់ ស្ពាន អាកាសក្បាលថ្នល់ បត់ឆ្វេង ១ ខ្សែ និង បញ្ចប់នៅចុងខែ ធ្នូរ នេះ

0

ភ្នំពេញ​ ៖ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ​និង​ផ្លូវ​ព្រះ​នរោត្តម រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​បត់​ឆ្វេង មួយ​ខ្សែ​ទៀត​នៅ​ជាប់​នឹង​ស្ពាន​អាកាស​ចាស់ ​ដើម្បី​រំដោះ​ចរាចរណ៍​នៅ​លើ​ស្ពាន​ក្បាល​អាកាស​ក្បាលថ្នល់​នេះ​។​

លោក​សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា ២០១៩​នេះ​ថា ស្ពាន​អាកាស​ក្បាលថ្នល់ ​ពី​មហាវិថី​ព្រះមុនីវង្ស​ ទៅ​វិថី​ព្រះ​នរោត្តម​មាន​ប្រវែង​៧៧​ម៉ែត្រ​ ពី​ផ្លូវ​ដី​ដល់​គល់ស្ពាន​ក្បាលថ្នល់​ និង​ពី​គល់ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់​១២៣​ម៉ែត្រ សរុប​២០០​ម៉ែត្រ។

ស្ពាន​នេះ​មាន​ទទឹង​៧,៥​ម៉ែត្រ​ ពី​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះ​ទៅ​មហាវិថី​ព្រះ​នរោត្តម​។​

លោក​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ផងដែរ​ថា គម្រោង​សាង​សង់​ស្ពាន​អាកាស​បត់​ឆ្វេង​១​ខ្សែ​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ ដើម្បី​សម្រួល​ចរាចរ​ណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ខណៈ​ដែល​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់ ដោះស្រាយ​បញ្ហា​ចរាចរណ៍​មិនទាន់បាន​ល្អប្រសើរ​នូវឡើយ​នោះ​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៦​កន្លែង​ហើយ គឺ​ស្ពាន​អាក​កាស​ក្បាលថ្នល់​នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់​នេះ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ថិតនៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ​នៅ​រង្វង់​មូល​ចោមចៅ​ដែល​ស្ពាន​អាកាស​ស្ពាន​អាកាស​ចោមចៅ​បាន​និង​កំពុងបើក​ការដ្ឋាន​ស្ថាបនា​យ៉ាងញាប់ដៃញាប់ជើង។ប្រភព៖ Kampuchea Thmey Daily

ក្ដៅៗ!! រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន សម្រេចផ្ទេរ ភារកិច្ច លោក ណុប ហេង ចេញពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឲ្យមកបម្រើការនៅទីស្តីការក្រសួងវិញ ដោយដាក់លោក បូរី វង្សសានិត្យ ជាប្រធានមន្ទីរជំនួសវិញ

0

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសសម្រេចសម្រួល ភារកិច្ចលោក ណុប ហេង ចេញពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឲ្យមកបម្រើការនៅទីស្តីការក្រសួងវិញ ដោយដាក់លោក បូរី វង្សសានិត្យ ជាប្រធានមន្ទីរជំនួសវិញ។

យោងតាមសេចក្តីប្រកាសបានបញ្ជាក់ថា ប្រការ១៖ ផ្ទេរសម្រួលភារកិច្ចលោក ណុប ហេង ក្របខណ្ឌ ក.១.៥ ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ​ ឲ្យមកបម្រើការនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន​ដើម្បីទទួលភារកិច្ចថ្មី។

ប្រការ២៖ ផ្ទេរសម្រួលភារកិច្ចលោក បូរី វង្សសានិត្យ ក្របខណ្ឌ ក.៣.១ ពីអនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។ប្រភព៖ Fresh News

អុញនោះ! លោក ប៉ោ សេង រងការចោទប្រកាន់ពីបងប្អូនប្រជាពលរដ្ឋនៅនៅខេត្ត កណ្ដាលថា កៀបសង្កត់ យកភាស៊ី អ្នកលក់តាម កញ្ច្រែងតូចៗ ដែលប្រឆាំងនិង អនុសាសន៍ របស់ សម្ដេច តេ ជោ ហ៊ុន សែន

0

ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បានឲ្យ​ដឹងថា លោក​ប៉ោ ​សេង​ ដែល​គេ​ស្គាល់​ថា​ជា​អ្នកដេញថ្លៃ​ភាស៊ី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ផ្សារ​ស្ទើរ​គ្រប់​ផ្សារ​នៅ​ខេត្ត​កណ្តាល​នោះ ត្រូវ​អាជីវករ​នៅ​តាម​ផ្សារ​នីមួយៗ​ចោទ​ប្រកាន់ថា​ បាន​កៀបសង្កត់​អ្នកលក់ដូរ​តា​ម​កញ្ច្រែង​ល្អី​តូចៗ​ប្រឆាំង​អនុសាសន៍​របស់​ សម្តេច​តេ​ជោ​ ហ៊ុន សែន ដែល​ហាម​ដាច់ខាត​មិនឲ្យ​យក​ភាស៊ី​គ្រប់​ផ្សារ​ទូទាំងប្រទេស ​ឬ​ទារលុយ​ពី​អ្នកលក់​តា​ម​កញ្ច្រែង​ល្អី​តូចតាច​នោះ​ឡើយ ហើយ​ម្យ៉ាងទៀត​គេ​សង្ស័យថា ​រាល់​ការដេញថ្លៃ​ភាស៊ី​ផ្សារ​នី​មួយៗ​នៅ​ខេត្តកណ្តាល​ គឺអាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ផងដែរ។​

ប្រភព​បន្តថា លោក​ប៉ោ​ សេង​ បញ្ជា​ឲ្យ​​កូនចៅ​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក ​ហើយ​មិនដែល​ឃើញ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​ផ្សារ​ណាមួយ​ឡើយ។

​ជាក់ស្តែង​ផ្សារ​ស្អាង​នៅ​ស្រុក​ក្នុង​រដូវវស្សា​ពោរពេញ​ទៅដោយ​ភក់ជ្រាំ​ និង​ចោល​សំរាម​ពាសវាល​ពាស​កាល ស្អុយ​អសោច​គួរ​ឲ្យ​ខ្ពើមរអើម​បំផុត តែបើ​ខែប្រាំង​វិញ​ហុយ​ទ្រលោម។

ករណីនេះ ​កន្លងមក ​ក៏មាន​អាជីវករ​ធ្លាប់បាន​នាំគ្នា​ផ្ទុះ​ការ​តវ៉ា​ជាច្រើន​ដង​រួចមកហើយ ​តែ​នៅតែ​គ្មាន​ដំណោះ​ស្រាយ​សោះ​ធ្វើ​ឲ្យ​អាជីវករ​អស់​ជំនឿ​ទៅ​អាជ្ញាធរ​ស្រុក​ស្អាង​មែនទែន។​

ប្រការ​នេះ​អាជ្ញាធរ ឬ​ការិយាល័យ​មន្ទីរ​ពាក់ព័ន្ធ​រង​ការ​រិះគន់ថា​ មិនដែល​អើពើ​រវីរវល់​អំពី​ការវិនិយោគ​ផ្សារ​របស់លោក​ប៉ោ​ សេង​ នោះឡើយ។​

ប្រភព​បន្តថា នៅពេល​ថ្មីៗ​នេះ​លោក​ប៉ោ​សេង បាន​ដេញថ្លៃ​ភាស៊ី​ផ្សារ​កោះធំ​នៅ​ស្រុក​កោះធំ​ខេត្តកណ្តាល គេ​សង្ស័យថា​ មានការ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ជាមួយនឹង​ក្រុម​គណៈកម្មការ​ដែល​ចូលរួម​ដេញថ្លៃ​នោះ។​

មិនតែប៉ុណ្ណោះ​ការដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​នៅ​ខេត្ត​កណ្តាល​សម្រាប់ធ្វើ​អាជីវកម្ម​ឆ្នាំ​២០១៨​ និង​២០១៩​នេះ​ សុទ្ធតែ​មានតែ​លោក​តោ ​សេង ​តែម្នាក់ឯង​គត់​ដែល​ដេញ​បាន។

ជាក់ស្តែង​ថ្មីៗ​នេះ លោក​តោ ​សេង ​បាន​ដេញថ្លៃ​ភាស៊ី​នៅ​ផ្សារ​កៀនស្វាយ​បាន​មួយទៀត​ ដោយ​ក្នុង​តម្លៃ​តែ​១០​លាន​៥​សែន​រៀល​តែ​ប៉ុណ្ណោះ ហើយ​ការដេញថ្លៃ​នោះ ​គ្មាន​ការ​ប្រកួត​ប្រជែង​ទេ ​គឺ​មានតែ​ក្រុមហ៊ុន​ប៉ោ​សេង​ម្នាក់ឯង​គត់ ដូច្នេះ​គេ​អាច​ទម្លាក់​តម្លៃ​ភាស៊ី​ក្នុង​មួយឆ្នាំៗ​សល់​ត្រឹមតែ​១​លាន​៥​សែន​រៀល​ប៉ុណ្ណោះ។​

ប្រភព​បន្ត​បន្ថែមទៀតថា បើសិន​ការដេញថ្លៃ​មាន​លក្ខណៈ​តម្លាភាព​ការដេញថ្លៃ​ភាស៊ី​ផ្សារ​កៀនស្វាយ​ យ៉ាងហោចណាស់​ក៏បាន​ជាង​៣០​លាន​រៀល​ដែរ។

ជាមួយគ្នា​នោះអាជ្ញាធរ​ខេត្តកណ្តាល​ ត្រូវបាន​អាជីវករ​ចោទថា​មិនបាន​ចូលរួម​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​នោះទេ ដែល​គេ​សង្ស័យថា​អាចមាន​ភាពមិនប្រក្រតី​កើតឡើង​ជាក់​ជាមិនខាន។​

ប្រភព​នៅបាន​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​២០១៨-២០១៩​នេះ ការដេញថ្លៃ​ភាស៊ី​របស់លោក​ប៉ោ​ សេង​នៅ​ខេត្តកណ្តាល ​គឺ​បាន​ច្រើនជាងគេ​ដោយសារ​តែ​លោក​ប៉ោ​ សេង ​បានរៀបចំ​ជា​ក្រុមហ៊ុន​តូចៗ ហើយ​ដាក់ចូល​ដេញថ្លៃ​ជាមួយ​ក្រោមរូបភាព​មាន​ក្រុមហ៊ុន​ចូល​ដេញថ្លៃ​ច្រើន បន្លំ​ភ្នែក​មហាជន​តែ​គេ​បានរៀបចំ​រួចរាល់​អស់ហើយ ព្រោះ​ក្រុម​ហ៊ុម​តូចៗ​នោះ​មិន​ហ៊ាន​ដាក់​ថ្លៃ​ច្រើន​ទេ ហើយ​គេ​ចាំ​ទទួល​កញ្ចប់​ទឹកតែ​ជាការ​ស្រេច។​

កម្ពុ​ជាថ្មី មិនអាច​សុំ​ការពន្យល់​ពី​លោក​ប៉ោ​ សេង ​បានទេ​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ៕ប្រភព៖ Kampuchea Thmey Daily

លឺតែឆ្ងល់យូរហើយ!! ការប្រើប្រាស់ ថាមពល អគ្គិសនីកម្ពុជា មានការកើនឡើងជាគំហុគ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កំពុងមានការងឿងឆ្ងល់យ៉ាងខ្លាំង

0

ភ្នំពេញ ​៖ ​មួយ​រយៈពេល​ចុងក្រោយ​នេះ ការប្រើប្រាស់​ថាមពល​អគ្គិសនី​កម្ពុជា កំពុង​កើនឡើង យ៉ាង​គំហុក ដែល​នាំ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ រស់នៅក្នុង​រាជធានី​ភ្នំពេញ កំពុងមាន​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ។

យោងតាម​ការសាកសួរ​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ន​ការឡើង​កុង​ទ័​រ នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​កម្ពុជា កំពុងមាន​ការកើនឡើង ពី ១​ខែ​ទៅ​១​ខែ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​ងឿងឆ្ងល់​យ៉ាងខ្លាំង ខណៈ​ដែល​សម្ភារៈ​អគ្គិសនី​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​របស់​ពួកគាត់​នៅក្នុង​ផ្ទះ គឺ​ដដែល។

ពលរដ្ឋ​ប្រាប់​ឲ្យ​ដឹង​បន្តថា ការប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​គាត់ កាលពី​អំឡុង​ខែ ឧសភា អស់​តែ ១៣៩​គីឡូវ៉ុល ប៉ុន្តែ​សម្រាប់​អំឡុង​ខែ មិថុនា ស្រាប់តែ​កើតឡើង រហូតដល់ ២១៦​គីឡូវ៉ុល ដូច្នេះ ខុសគ្នា​ប្រមាណ ៧៧​គីឡូវ៉ុល​ឯណោះ។ ហេតុអ្វី​បានជា​ខុសគ្នា​ច្រើន​ម្ល៉េះ ??? បើ​សម្ភារៈ​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​ផ្ទះ​របស់​ពួកគាត់ គឺ មាន​ស្ថានភាព​ដដែល មិនមាន​ការប្រែប្រួល​នោះឡើយ។ ចំពោះ​បញ្ហា​នេះ ពួកគាត់​បាន​ទៅ​សួរ​​ព័ត៌មាន​ពី​មន្ត្រី​អគ្គិសនី​កម្ពុជា នៅ​សាខា វត្តភ្នំ ក្បែរ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​ត្រូវ​ខាង​មន្ត្រី​អគ្គិសនី​ឆ្លើយ​ប្រាប់​មកវិញ​ថា រង់ចាំ ១​ខែ ឬ ២​ខែ ទៀត បើ​នៅតែមាន​ការកើនឡើង​កុង​ទ័​រ​ប្រើប្រាស់​ថាមពល​ដដែល ពួកគាត់​អាចដាក់​ពាក្យ​ស្នើ​​មកកាន់​អគ្គិសនី​កម្ពុជា ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង តើ​មកពី​មូលហេតុ​អ្វី ??? ។​

ទោះបី​យ៉ាងណាក្តី ពលរដ្ឋ សូម​សំណូមពរ​ខាង​អគ្គិសនី​កម្ពុជា មេត្តាជួយ​ត្រួតពិនិត្យ បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់ ចៀសវាង​ការ​កេង​ចំណេញ​ណាមួយ​ពី​បងប្អូន​ប្រជាពលរដ្ឋ ពីព្រោះថា បើ​ក្នុង ១​ផ្ទះ ត្រូវ​ចំណាយ​លុយ​ប៉ុណ្ណឹង​ទៅហើយ ចុះ​ទម្រាំ​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ រាប់​ម៉ឺន​គ្រួសារ តើ​បាន​លុយ​ប៉ុន្មាន​ទៅ ????? ៕ប្រភព៖ Kampuchea Thmey Daily

 

គួរអោយបារម្ម្ម្មណ៍ដល់ប្រជាកសិករយើង !! ខែវស្សាដល់ហើយនៅតែ គ្មានភ្លៀងធ្លាក់ អ្នកភូមិព្រះធ្វើ ពិធីបួងសួង សុំ ទឹកភ្លៀងនៅ ប្រាសាទមេបុណ្យ

0

សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃ​១៣​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ ​កន្លងទៅ​នេះ ​ប្រជាជន​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​រៀបចំ​ពិធី​បួងសួង​ផ្សង​សុំ​ទឹក​ភ្លៀង ខណៈ​ពេល​ ដែល​រដូវវស្សា​ចូល​មក​ដល់ តែ​ពុំ​មាន​ភ្លៀង ដើម្បី​ឲ្យ​ភ្លៀង​បង្អុរ​គ្រប់គ្រាន់ ឲ្យ​ប្រជាកសិករ​ធ្វើស្រែ​ចម្ការ​ទទួល​បាន​ភោគផល​ល្អ និង​បន់ស្រន់​សុំ​សេចក្តីសុខ​ដល់​ភូមិករ ដែល​ជា​ទំនៀម​​​អ្នកស្រុក​អង្គរ​តាំងពី​បុរាណ។

ពិធី​បួង​សួង​នេះ ​ធ្វើ​នៅ​បរិវេណ​ មុខ​ប្រាសាទ​មេបុណ្យ​ខាងកើត ហើយ​អ្នកភូមិ​ធ្វើ​បាយ​សម្ល​មក​ប្រគេន​ព្រះសង្ឃ និង​រៀបចំ​គ្រឿង​សែនព្រេន​ដល់​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដែល​រក្សា​ក្នុង​ភូមិ​ឋាន​នេះ ដែល​មាន​ប្រជាជន​ចូលរួម​យ៉ាងច្រើន​កុះករ។

លោកយាយ ហ៊ឹម ប្រឹម អាយុ​៦១​ឆ្នាំ ជា​អ្នកដឹកនាំ​ធ្វើ​ពិធី​បួងសួង​សុំ​ទឹកភ្លៀង បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ខែអាសាឍ កំណត់​យក​ថ្ងៃ​ណាមួយ​ក្នុង​ខែ​នេះ ពេល​គ្មាន​ភ្លៀង ឬ​ភ្លៀង​ធ្លាក់​តិចតួច​ក្តី ប្រជាជន​ក្នុងភូមិ​ទាំងអស់​បាន​មូលមាត់គ្នា និង ​រៃអង្គាស​បច្ច័យ​តាម​កម្លាំង​សទ្ធា​ ដើម្បី​យក​មក​ធ្វើ​បាយ​ម្ហូប​ប្រគេន​ព្រះសង្ឃ និង​រៀបចំ​គ្រឿង​សម្រាប់​សែនព្រេន និង​ផ្គត់ផ្គង់​តម្រូវការ​កម្មវិធី​ទាំង​មូល​។​

លោកយាយ​បន្តថា ពិធី​បួងសួង​សុំ​ទឹកភ្លៀង ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន​ទេ ទោះ​មាន ​ឬ​គ្មាន​ភ្លៀង​ក៏ដោយ ហើយ​ក្រៅពី​អ្នកភូមិ​ព្រះ​ដាក់​ក៏មាន​អ្នកភូមិ​ផ្សេងៗ​មក​ចូលរួម និង​ធ្វើ​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​ឱកាស​នេះ រួមទាំង​សែនព្រេន​អ្នកតា ម្ចាស់​ទឹកដី ម្ចាស់​ប្រាសាទ​ផង​ដែរ​។ បន្ទាប់ពី​ធ្វើ​ពិធី​តាម​ទំនៀម​ព្រះពុទ្ធសាសនា​ចប់សព្វគ្រប់ ក៏មាន​បញ្ចូល​រូប​អ្នកតា​រហូតដល់​ទៅ​៩​រូប តែ​ពិសេស​ជាងគេ​ គឺ​អ្នកតា​ប្រចាំ​នៅ​ប្រាសាទ​មេបុណ្យខាងកើត​នេះ គឺ​អ្នកតា​ខូច ដើម្បី​សួរនាំ​សុខទុក្ខ សុំ​ទឹកភ្លៀង ឲ្យ​អ្នកតា​រាំរែក សេពសោយ​អាហារ​។​ល​។

លោកយាយ​បញ្ជាក់​ថា រាល់​ឆ្នាំក្រោយ​ធ្វើ​ពិធី​បួងសួង​ តែង​មាន​ភ្លៀង​បង្អុរ​មក ហើយ​ប្រជាជន​ចាប់​ផ្តើម​ធ្វើស្រែ​ចម្ការ ទំនៀម​នេះ​មាន​តាំងពី​បរម​បុរាណ​មក​ម្ល៉េះ តាំងពី​លោកយាយ​ដឹង​ក្តី​មក ហើយ​គ្រួសារ​លោកយាយ​ក៏​ជា​អ្នកដឹកនាំ​ធ្វើ​ច្រើន​ដំណ​មកហើយ​។ ចាស់ទុំ​ក្នុងភូមិ​តែងតែ​ធ្វើ​មិន​ខកខាន​លើកលែងតែ​ក្នុងសម័យ​ប៉ុល ពត​ប៉ុណ្ណោះ​៕ប្រភព៖ Kampuchea Thmey Daily

 

កុំចេះតែហ៊ាចូលមកកម្ពុជាខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួនជនជាតិឡាវ ដែលលួចឆ្លងដែនចូលមក កម្ពុជាដោយគ្មានត្រាអនុញ្ញាតចូលប្រទេស

0

(កំពង់ចាម)៖ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបាធាយ បានត្រួតពិនិត្យធ្វើរដ្ឋបាលចំហរស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួនជនជាតិឡាវ ដែលលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ (គ្មានត្រាអនុញ្ញាតចូលប្រទេស)។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជនជាតិឡាវដែលសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឈ្មោះ SENGSAVANG KEO ភេទប្រុស កាន់លិខិតឆ្លងដែនលេខ P0672571 ផុតសុពលភាពថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទឆ្លងដែនច្បាប់ (គ្មានត្រាអនុញ្ញាតចូលប្រទេស) ស្ថិតនៅភូមិក្រដាស (ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ឈួន ចាន់ឡា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ដែរថា ជនជាតិឡាវ នេះ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ តាមច្រករបៀង នៃច្រកទ្វារព្រុំដែនអន្តរជាតិឡែម ខេត្តបាត់ដំបង ក្នុងគោលបំណងជូនប្រពន្ធឈ្មោះ ថា សុខឃា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មកសម្រាលកូននៅភូមិឃុំខាងលើ។

លោកបញ្ជាក់ថា បន្ទាប់ពីមានការអនុញ្ញាត ពីប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងមានការយល់ព្រមពីលោកឧត្តមសេនីយ៍ស្នងការ និងស្នងការរងទទួលផែនអន្ដោប្រវេសន៍ សមត្ថកិច្ចការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនបរទេសរូបនេះ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តបន្ត៕ប្រភព៖ Fresh News

 

លោក គួច ចំរើន និងចាប់ផ្ដើម បើកការដ្ឋានជួសជុល កំណាត់ផ្លូវលេខ៧០៥ នៅមុខសាលាខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែ កក្កដានេះហើយ

0

(ព្រះសីហនុ)៖ កំណាត់ផ្លូវលេខ៧០៥ នៅមុខសាលាខេត្តព្រះសីហនុ នឹងចាប់ផ្ដើមបើកការបើកការដ្ឋានជួសជុលថ្មី នៅទី២៥ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមដោយ ក្រុមហ៊ុនចំនួនពីរ ដែលបានបង្កឲ្យផ្លូវនេះខូចដោយសារកាដឹកដីចេញពីការដ្ឋានសំណង់របស់ខ្លួន។

តែក្រុមហ៊ុនទាំងពីរនេះបានយល់ព្រមធ្វើផ្លូវនេះ ជូនខេត្តវិញដោយធ្វើជាផ្លូវបេតុងកម្រាស់៣តឹក មានគ្រឹៈថ្ម និងដាក់លូរកាត់ទទឹងផ្លូវចំនួន៣កន្លែងផងដែរ។

បើតាមក្រុមហ៊ុន ស៊ីណូ ហ្វោនដេសិន អ៊ីនជានារិង ដែលទទួលបានសិទ្ធិកាយដីចេញពីទីតាំងការដ្ឋានសំណង់ដ៏ធំសម្បើមមួយនៅមុខសាលាខេត្តព្រះសីហនុ គឺក្រុមហ៊ុន ព្រីន រៀលអិស្តេត ឱ្យដឹងថាក្រុមហ៊ុនលោកនឹងចាប់ផ្តើម ធ្វើកំណាត់ផ្លូវ ប្រវែង១០០០ម នេះឡើងវិញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយគ្រោះចំណាយពេលត្រឹមតែ២ខែប៉ុណ្ណោះ និងសន្យាជួសជុលថែទាំរយៈពេល ៥ឆ្នាំ។

លោក គួច ចំរើន ថ្លែងថា ផ្លូវកំណាត់លេច៧០៥មុខសាលាខេត្តព្រះសីហនុ តាមបណ្ដោយឆ្នេរសមុទ្រពីរចំណុចមុខព្រះរាជដំណាក់ខ្ពស់ ទៅដល់មុខសណ្ឋាគារឆ្នេរថ្មី នឹងបើកការដ្ឋានជាផ្លូវការដើម្បីធ្វើការជួសជុលឡើងវិញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ។ ជាមួយនេះ លោកអភិបាល បានបញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពផ្លូវនេះ ឲ្យបានហ្មត់ចត់។

ពាក់ព័ន្ធទៅនឹងការស្ថាបនាផ្លូវនេះដែរ បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថាកន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានឃាត់រថយន្តដឹកដីរបស់ក្រុមហ៊ុននេះជាបន្តបន្ទាប់ដោយសារក្រុមហ៊ុននេះកាយដីចេញពីការដ្ឋានសំណង់និងដឹកលើសទម្ងន់ធ្វើឲ្យផ្លូវខូច។ករណីនេះរដ្ឋបាលខេត្តព្រះសីហនុក៏បានកោះអញ្ជើញតំណាងក្រុមហ៊ុននេះឲ្យមកជួបប្រជុំនិងធ្វើការណែនាំចំនួន៥ដងមកហើយដោយតម្រូវឱ្យធ្វើផ្លូវនេះជូនរដ្ឋបាលខេត្តវិញ៕ប្រភព៖ Fresh News

 

ក្រោយពីការផ្ទុះជំងឺប៉េស្តមក !!! ក្រសួងកសិកម្ម អំពាវនាវ ដល់ ប្រជាកសិករ ចិញ្ចឹមជ្រូក រក្សាភាព ស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់និងផ្ដល់ ការសហកាដល់មន្ត្រីជំនាញ

0

ភ្នំពេញ ​៖​ ក្រោយពី​មានការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​លើ​ខេត្ត​ចំនួន​៥ ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​មេត្តា​រក្សា​ភាព​ស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និង​ផ្ដល់​ការ​សហការ​ឲ្យ​បាន​ល្អ​ប្រសើរ​ដល់​មន្ត្រី​ជំនាញ​បសុព្យាបាល​ នៃ​ក្រសួង​ក្នុង​ការ​ចុះ​បំពេញភារកិច្ច​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។

យោង​តាម​សេចក្ដីជូនដំណឹង របស់​ក្រសួងកសិកម្ម ​ថ្ងៃ​ទី​១៣​ ខែ​កក្កដា ដែល​អង្គភាព​កាសែត​កម្ពុ​ជា​ថ្មី​ ទើប​នឹង​ទទួល​បាន​ថ្ងៃ​ទី​១៥ ខែ​​កក្កដា​នេះ​ បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​កន្លង​មក​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​ប្រកាស ​ស្ដីពី​ការកំណត់​តំបន់​ផ្ទុះ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក មួយ​ចំនួន​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត។

ការ​ចិញ្ចឹម ទិញ លក់ និង ​ដឹកជញ្ជូន​សត្វ​ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ ពី​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន។

ក្រសួង​បន្តថា ក្រោយពី​បាន​អនុវត្ត​នូវ​ប្រកាស​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​មួយ​ចំនួន មានការ​ព្រួយបារម្ភ​អំពី​វិធានការ​ទប់ស្កាត់​ចរាចរ ទិញ លក់​សត្វ​ជ្រូក​នៅក្នុង​តំបន់​នោះ ដែល​ធ្វើ​ឲ្យ​ជ្រូក​របស់​គាត់​មិនអាច​ធ្វើ​ការទិញ លក់​បាន និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ ក្រសួង​សូម​ចូលរួម​សោកស្ដាយ​ចំពោះ​ការ​ខាត​បង់​ដ៏​ធ្ងន់ធ្ងរ ពី​ផល​ប៉ះពាល់​ នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។​

ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ​ ក្រសួង នឹង​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​បសុព្យាបាល​រួម​ទាំង​ឧបករណ៍​សម្រាប់​វិភាគ ជាបន្ទាន់​ចុះ​ពិនិត្យ​ដល់​ទី​កន្លែង និង​យក​សំណាក​ឈាម​សត្វ​ជ្រូក​ធ្វើការ​វិភាគ​នៅ​នឹង​កន្លែង​តំបន់​ផ្ទុក​ជំងឺ​តែ​ម្តង ដើម្បី​រក​មេរោគ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។

ក្នុងករណី លទ្ធផល​ នៃ​ការវិភាគ​សំណាក​ឈាម មិនមាន​វត្តមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​ធ្វើការ​លក់ស​ត្វ​ជ្រូក​ចេញពី​តំបន់​នោះ ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ប្រជាជន​យើង​អាច​ទទួល​បាន​ប្រាក់ចំណូល ក្នុងការ​ទូទាត់​ចំណាយ​ដែល​បាន​ខិតខំ​ចិញ្ចឹម​កន្លងមក។​

ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​មេត្តា​រក្សា​ភាព​ស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និង ​ផ្តល់​ការសហការ​ឲ្យ​បានល្អ​ប្រសើរ​ដល់​មន្ត្រី​ជំនាញ​បសុព្យាបាល​ នៃ​ក្រសួង ក្នុង​ការ​ចុះ​បំពេញភារកិច្ច​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​។​

សូមបញ្ជាក់ថា ៖​ គិត​ចាប់ពី​មាន​ករណី ផ្ទុះ​ជំងឺ​ជ្រូក​អាហ្វ្រិក កើត​នៅលើ​ខេត្ត​ចំនួន​៥ ​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ ចំនួន​សត្វ​ស្លាប់ សរុប​សត្វ​ជ្រូក​ស្លាប់​ដោយ​ជំងឺ​២៨៧៧​ក្បាល​។ ​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ​វេ​ង សាខុន បានបញ្ជាក់ កាលពី​យប់​ថ្ងៃទី​១៤​កក្កដា ថា គិត​ត្រឹម​ថ្ងៃទី​១៤​កក្កដា សត្វ​ជ្រូក​ស្លាប់​ដោយ​ជំងឺ​មាន​ចំនួន​ជិត​៣​ពាន់​ក្បាល មាន​នៅ​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ ខេត្ត​កណ្តាល និង​ខេត្ត​រតនគីរី។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​១៤​ ខែ​កក្កដា ឆ្នាំ​២០១៩ ចំនួន​សត្វ​ស្លាប់​សរុប​ដូចខាង​ក្រោម​ ៖ ១.ខេត្ត​ត្បូងឃ្មុំ ជ្រូក​ស្លាប់​សរុប​ចំនួន​ចំនួន​៩៤​ក្បាល​។ ២.ខេត្ត​ស្វាយរៀង ជ្រូក​ស្លាប់​សរុប​ចំនួន​៩០​ក្បាល​។ ៣.ខេត្ត​តាកែវ ជ្រូក​ស្លាប់​សរុប​ចំនួន​៤៣​ក្បាល​។ ៤.​ខេត្ត​កណ្តាល ជ្រូក​ស្លាប់​៦៧១​ក្បាល។ ៥. ខេត្ត​រតនគីរី ជ្រូក​ស្លាប់​សរុប​១៩៧៩​ក្បាល (​បច្ចុប្បន្ន​ស្ងប់ស្ងាត់​ជំងឺ​ហើយ​)។ សរុប​សត្វ​ជ្រូក​ស្លាប់​ដោយ​ជំងឺ​២៨៧៧​ក្បាល​។​

លោក​វេ​ង សាខុន បាន​បន្តថា ចំនួន​សត្វ​ជ្រូក​ដែល​ត្រូវបាន​បំផ្លាញ​ចោល​មាន​ចំនួន​៧៩៨​ក្បាល សម្រាប់​ទាំង​០៤​ខេត្ត គឺ​ខេត្ត​រតនគីរី ចំនួន​៦០០​ក្បាល , ខេត្ត​ត្បូងឃ្មុំ ចំនួន​៦៤​ក្បាល , ខេត្ត​ស្វាយ​រៀង ចំនួន​២៣​ក្បាល និង​ខេត្ត​តាកែវ ចំនួន​១១១​ក្បាល​។ ហើយ​នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ ចំនួន​ជ្រូក​ស្លាប់​នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ចំនួន​០២​ក្បាល, ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ គ្មាន​ស្លាប់ , ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង គ្មាន​ស្លាប់ នឹង​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ចំនួន​ស្លាប់​៨៦​ក្បាល​៕ប្រភព៖ Kampuchea Thmey Daily