ចាប់បានទៀតហើយអត់លិខិតឆ្លងដែន! សមត្ថកិច្ចឃាត់ខ្លួនជនជាតិនេប៉ាល់៧នាក់ ខណៈដែលពួកគេមកស្នាក់ផ្ទះសំណាក់ មិនមានលិខិតឆ្លងដែនត្រឹមត្រូវ

0
285

(ស្វាយរៀង)៖ កម្លាំងនគរបាលក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចាប់បញ្ជួនខ្លួនជនបរទេស ជនជាតិនេប៉ាល់ចំនួន ៧នាក់ ទៅអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈដែលពួកគេ មកស្នាក់នៅផ្ទះសំណាក់មួយកន្លែង នៅក្រុងស្វាយរៀង គ្មានលិខិតឆ្លងដែនត្រឹមត្រូវ។

នគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង១៥៖៤៥នាទីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ កំលាំងនគរបាលជំនាញក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ត្រី កែន រិទ្វី អធិការក្រុងស្វាយរៀង បានចុះត្រួតពិនិត្យផ្ទះសំណាក់មួយកន្លែងឈ្មោះ ចន សុភាព រកឃើញថា ជនបរទេសជនជាតិ NEPAL ចំនួន៧នាក់ គ្មានលិខិតឆ្លងដែន ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដើម្បីស្រាវជ្រាវ។

ជនបរទេសទាំង៧នាក់ បានឆ្លើយដោះសារថា លិខិតឆ្លងដែនរបស់ពួកគេ និងមកដល់ថ្ងៃនេះ ថ្ងៃនោះពីមួយថ្ងៃទៅមួយថ្ងៃមិនឃើញនោះឡើយ ហើយកម្លាំងជំនាញក៏បានបញ្ជួនខ្លួនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍តែម្តង។ ជនបរទេសទាំង៧នាក់នោះមាន ទី១៖ ឈ្មោះ ឌីនេសប៊ី ស៊ូរ៉ាកាម៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិម៉ូវ៉ង ស្រុកម៉ូវ៉ង ខេត្តអ៊ឹនត្រាភូល ប្រទេសនេប៉ាល់ ទី២៖ ឈ្មោះ អែត ដូណាត់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅតំបន់អែតមេនឌូ ប្រទេសនេប៉ាល់ ទី៣៖ រ៉ាម ស្រីស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅតំបន់ស៊ីតូន ប្រទេសនេប៉ាល់ ទី៤៖ តឹក ប៊ូហាឡាម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅតំបន់អែតមេនឌូ ប្រទេសនេប៉ាល់ ទី៥៖ រ៉ាក់ គុយម៉ាត ភេទប្រុស អាយុ២៦ឆ្នាំរស់នៅប្រទេសនេប៉ាល់ ទី៦៖ ម៉ុង កូរ៉ូកូប៉ាល់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុងកាត់មេនឌូ ប្រទេសនេប៉ាល់ ទី៧៖ ប៊ីស ស្នូបាឌូត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្រុងកាត់មេនឌូ ប្រទេសនេប៉ាល់៕ប្រភព៖ Fresh News