លោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​ ៥​ រងការ​រិះគន់​ខ្លាំ.ងៗ​ ពី​ប្រជាពលរដ្ឋ​ បន្ទាប់​ពី​ ទាហាន​ការពារ​ព្រំដែន​លេខ ៥០៣​ មួយរូប​ ចង.ក.ស.ម្លា.ប់ខ្លួន

0
666

បន្ទាយមានជ័យ÷លោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​ ៥​ ប្រចាំភាគពាយ័ព្យ​ រងការ​រិះគន់​ខ្លាំងៗ​ពី​ ប្រជាពលរដ្ឋ​ បន្ទាប់​ពី​ ទាហាន​ការពារ​ព្រំដែន​លេខ ៥០៣​ មួយរូប​ ចងកសម្លាប់ខ្លួន​ ដោយសារតែ​លោក​ ឈួន​ សោភា​ ចាប់​រថយន្ដ​កញ្ចាស់​ ១គ្រឿង​ដែល​ជិះ​បំរើ​អង្គភាព​ ។ រថយន្តវីហ្គោមិនមានពាក់ស្លាកលេខរបស់លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ម្នាក់ត្រូវបានកម្លាំងគយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចល័តតំបន់ទី៥ចាប់យករថយន្តមកទុកនៅទីស្នាក់ការគយរបស់ខ្លួនគួររំលឹកផងដែរថាមុនក្រុមគយចល័តបានចុះមកចាប់រថយន្តរបស់លោក វីរសេនីយ៍ត្រី នាង រិទ្ធិឆ័យ ដោយរថយន្តនោះមានករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែគាត់បានដោះស្រាយរួចគាត់បានខ្ចីលុយគេយករថយន្តទៅជួសជុល លុះជួសជុលរួចហើយក៏បានយក មកអង្គភាពវិញ មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាងក៍ត្រូវគយចលត័តំបន់៥ចាប់តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថារថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខប្រើប្រាស់ច្រើនឆ្នាំ ហើយលោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារមូលហេតុនេះហើយដែលធ្វើអោយលោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ មានការតូចចិត្តក៏បានសំរេចចិត្តចងក សំលាប់ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ ម្សិលមុិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ បន្ទាប់ពីអនុសេនីយ៍ត្រីនាង រិទ្ធិ ឆ័យ បានចងកសម្លាប់ខ្លួន លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានសរសេររៀបរាប់អំពីការឈឺចាប់ និងក្តីអាណិតនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា: ជាការពិតការប្រមូលពន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយមិនគួរដុតអោយខ្លោចរោចអោយឆៅទេ រថយន្តចាស់មួយនេះបានបំរើអង្គភាពមិនតិចទេហេតុអ្វីក៏មិនយល់ដល់កងកម្លាំងទុករថយន្តនេះបម្រើការងារឲ្យអង្គភាពបន្តទៀតទៅ ខ្វះអីរថយន្តទំនើបជាច្រើនដែលអត់ពន្ធជ្រកក្រោមផ្លាកលេខខេមរៈភូមិន្ទហេតុអ្វីក្រុមគយទាំងអស់មិនព្យាយាមអនុវត្តឲ្យបានល្អដូចជាការអនុវត្តចាប់យករថយន្តដែលគ្នាកំពុងតែជិះបំរើការងារអង្គភាព ពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ក៍ស្តាយយោធិនដែលមានសមត្ថភាពដូចម្នាក់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា:យើងក៍មិនលើកទឹកចិត្តអោយកងកំលាំងប្រើរថយន្តអត់ពន្ធដែរ លោកមេគយចលត័តំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយ ។

ជនរងគ្រោះត្រូវបានលោកមេបញ្ជាការអង្គភាពជួយដែរ តែជួយមិនបានព្រោះច្បាប់គឺជាច្បាប់ ក្នុងនាមជាមេក៏ពិបាកទទួលយកអារម្មណ៍មួយនេះណាស់ តែលទ្ធភាពមេមានកំរិត ណាមួយនេះជាច្បាប់ដែលគ្រប់គ្នាត្រូវគោរព គួរជិៈរថយន្តស្របច្បាប់ កុំអោយមានបញ្ហាដូចនេះទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាបន្ទាប់ពីលោកអនុសេនីយ៍ត្រីនាង រិទ្ធិ ឆ័យ បានចងកសម្លាប់ខ្លួន មានប្រជាពលរដ្ឋជាច្រើនសម្ដែងនូវការសោកស្ដាយអាណិតអាសូរជាពន់ពេក អ្នកខ្លះលើកឡើងតាមទស្សនៈផ្សេងៗ អ្នកខ្លះមានការខឹងសម្បាទៅនឹងលោកមេគយថាគ្មានក្តីមេត្តានឹងយោគយល់អព្យាស្រ័យ អ្នកខ្លះចោទជាសំណួរនិងចម្លើយថា តើលោកគយហ៊ានយកឡានខ្លួនឯងផ្ទាល់ខ្លួនយកមកបម្រើជាតិទេ?លោកនឹងនិយាយថាអត់ទេបើអត់ទេលោកគួរតែគោរពនិងឲ្យតម្លៃកងទ័ពផង ឡានបម្រើជាតិមិនមែនឡានជិះដើរលេងបង្អួតគេទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះទៀតខំមិនបែបចំអកថាខំប្រឹងរកលុយទុកផឹកចូលឆ្នាំចិនផឹកឆ្ងាញ់ទេពេលឃើញបែបហ្នឹង។

កាលពីយប់មិញលោកផេងវណ្ណៈដែលត្រូវបានមហាជនស្គាល់ថាជាអ្នកលេងហ្វេសប៊ុក និងជាចាងហ្វាងកាសែតPengvanak news ដ៏ល្បីល្បាញមួយរូប liveរៀបរាប់ថា លោកឈួន សោភា មកចាប់ឡានដែលបំរើជាតិបម្រើអង្គភាពជាឡានចាស់ ហេតុតែគ្នាក្រក្សត់ ចុះឡានអ្នកធំអ្នកមាននៅក្នុងខេត្តបន្ទាយមានជ័យច្រើនណាស់ហេតុអ្វីមិនចុះចាប់ឱ្យអស់ទៅ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើលោកឈួន សោភា ចង់ចាប់ លោកនឹងទៅចង្អុលរថយន្តនោះឲ្យចាប់មានច្រើនណាស់ឡានអត់ពន្ធ សុទ្ធតែស៊េរីទំនើបៗ។ លោកផេងវណ្ណះបានលើកឡើងបន្ថែមទៀតថា ប្រាក់ខែលោកមេគយចល័តរូបនេះ ១លាន២លានរៀលទេ តែមានដីមានធ្លើ មាសពេជ្រកែវកង ប្រពន្ធវិញពាក់សុទ្ធតែពេជ្រជ្រែកខ្លួន នៅផ្ទះរាប់លានដុល្លារ បានលុយមកពីណាច្រើនម្ល៉េះ….. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថាកាលពីឆ្នាំកន្លងទៅលោកឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថា មេគយចល័តតំបន់៥ រងការរិះគន់យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជពលរដ្ឋជាច្រើនសង្ស័យថា បានប្រព្រឹត្តិអំពើពុករលួយ។

ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីព្រំដែនខ្មែរ-សៀម ក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករា ជធានីភ្នំពេញ មន្ត្រីគយចល័តតំបន់៥ ដែលមានស្នាក់ការជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ​ គាបយកលុយលើតុ ក្រោមតុពីពួកគេជាច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីតំបន់ព្រំ ដែនក្នុងស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកថ្មពួក និងស្រុកស្វាយជ័យ ដឹកជញ្ជូនឆ្លងកា ត់ផ្លូវជាតិលេខ ៥ ចូលទៅរាជធានីភ្នំពេញ មិនដែលឃើញលោក ឈួន សោភា មេគយចល័តតំបន់៥ និងបក្ខពួកចាត់វិធានការបង្ក្រាបឡើយ។

ប្រការនេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ នោះទេ។

រឿងរ៉ាវនេះអង្គភាពសារព័ត៌មានហង្សតូច រង់ចាំការបកស្រាយនិងបំភ្លឺពីលោក ឈួន សោភាគ្រប់ពេលវេលាជុំវិញរឿងរ៉ាវខាងលើនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​