សូមអបអរផង! បងស្រីម្នាក់មានសំណាងឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់នៅខេត្តកំពង់ឆ្នាំង

0
392

(កំពង់ឆ្នាំង)៖ កម្មការរិនីរោងចក្រម្នាក់មានឈ្មោះ សុខ គា អាយុ ៣៥ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរ មានសំណាងបានឈ្នះរង្វាន់ធំចំនួន ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បន្ទាប់ពីប្រើកូនប្រុសរបស់ខ្លួន ដែលមានអាយុ៨ឆ្នាំទៅទិញយកមកទទួលទាន។

អ្នកស្រី សុខ គា បានរៀបរាប់ប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានផ្ទាល់ថា បច្ចុប្បន្ននេះកម្រិតជីវភាពគ្រួសាររបស់អ្នកស្រី គឺមិនសូវជាធូរធានោះទេ ព្រោះមានការងារត្រឹមតែជាកម្មកររោងចក្រទាំងពីរនាក់ប្ដីប្រពន្ធ និងធ្វើស្រែបន្តិចបន្តួចសម្រាប់ទ្រង់ទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃតែប៉ុណ្ណោះ។

អ្នកស្រីបានបន្តទៀតថា សម្រាប់ការឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតងអ៊ីឈីតាន់នាពេលនេះ អ្នកស្រីស្ទើរតែមិនជឿលើភ្នែកខ្លួនឯងនោះទេ ព្រោះរាល់ថ្ងៃជាទម្លាប់នៅពេលទៅធ្វើការនៅរោងចក្រ អ្នកស្រីតែងទិញតែបៃតងអ៊ីឈីតាន់មកទទួលទានជាប្រចាំ ព្រោះអាចជួយបំបាត់ស្រេកទឹក និងជួយឱ្យមានកម្លាំង ប៉ុន្តែបានត្រូវរង្វាន់ត្រឹមមួយដបៗតែប៉ុណ្ណោះ។

ដោយឡែក កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីត្រឡប់មកពីធ្វើការវិញ អ្នកស្រីបានប្រើកូនប្រុសឱ្យទៅទិញតែបៃតងអ៊ីឈីតាន់ រសជាតិផ្លែទទឹមមកទទួលទាន ស្រាប់តែពេលយកមកមួលគម្របដប ក៏ឃើញមានរង្វាន់១០០លានរៀលតែម្ដង។ ភ្លាមនោះអ្នកស្រីហាក់មិនទាន់ជឿភ្នែកខ្លួនឯងនោះទេ ហើយក៏ហៅអ្នកនៅជិតខាង និងប្ដីឱ្យជួយពិនិត្យ ទើបដឹងថាឈ្នះរង្វាន់ ១០០លានរៀលពិតប្រាកដមែន ហើយក៏ទូរសព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរសព្ទ ដែលមានស្រាប់នៅនឹងគម្របដបតែម្ដង។

អ្នកស្រី សុខ គា បានបញ្ជាក់ថា ចំពោះទឹកប្រាក់រង្វាន់១០០លាន់រៀលនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រា់គ្រួសារ ហើយក្រោយពីទទួលបានលុយរង្វាន់ ១០០លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូន និងបង្កើតមុខរបរសម្រាប់ដោះស្រាយជីវភាពគ្រួសារទៅថ្ងៃអនាគត។

អ្នកស្រី សុខ គា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ ដែលបានបង្កើតកម្មវិធីផ្តល់សំណាងដ៏សន្ធឹកសន្ធាប់ជូនដល់អតិថិជន ជាពិសេសបានជួយផ្លាស់ប្ដូរជីវភាពគ្រួសាររបស់អ្នកស្រីឱ្យមានភាពល្អប្រសើរ។ អ្នកស្រីសូមជូនពរឱ្យក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ មានដំណើរការទៅមុខ និងមានអតិថិជនគាំទ្រកាន់តែច្រើន ៕ប្រភព៖ Fresh News