ប៉េអឹម​ទា.ញ​កាំ.ភ្លើ.ង​បា.ញ់​ប្រាវ​ មួយ​គ្រាប់ ក្រោយជំ.ម្លោះពាក្យសម្តី​ឌឺដង​ដាក់គ្នា រវាង អ្នកកាសែត​ម្នាក់ និង​ប៉េអឹម​ក្នុងវង់ផឹកស៊ី​ជាមួយគ្នា

0
216
{"uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1612537069820","source":"other","origin":"unknown"}

សៀមរាប ៖​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានចេញ​របាយការណ៍​លម្អិត​ទាក់ទង​នឹង​ករណី​អ្នកកាសែត​ម្នាក់ និង​ប៉េអឹម​ម្នាក់ ផឹកស៊ី​ជាមួយគ្នា ហើយ​បាន​លេង​ពាក្យសម្តី​ឌឺដង​ដាក់គ្នា រហូត​ឈានទៅដល់​កើត​ជម្លោះ វាយ​គ្នា​ទៅវិញទៅមក​បែក​មាត់​អ្នកកាសែត ហើយ​ប៉េអឹម​ទាញ​កាំភ្លើង​បាញ់​ប្រាវ​មួយ​គ្រាប់ ដើម្បី​គំរាម​គូទំនាស់​របស់ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មាន​កិត្តិយស​សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណៈជន ឲ្យ​បាន​ជ្រាបថា ៖ នៅវេលា​ម៉ោង ២១​និង ០០​នាទី​យប់ ថ្ងៃទី ០៤ ខែកុម្ភៈ​ឆ្នាំ​២០២១ កំលាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បានទទួល​ពត៌មាន​ថា​មាន​ករណី ហឹ​ង្សា​ដោយ​ចេតនា និង​មាន​ផ្ទុះអាវុធ​ត្រង់ចំណុច​ក្នុង​ភោជនីយដ្ឋាន​មហាលាភ​៩៩៩៩ ស្ថិតក្នុង​ភូមិ​ត​ទ្រាំង សង្កាត់​ស្លក្រាម ក្រុ​សៀមរាប ខេត្តសៀមរាប ពេល​កំពុង​ចុះ​ទៅដល់​កន្លែងកើតហេតុ​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បាន​ស្រាវជ្រាវ​ពត៌មាន​ពី​បុគ្គលិក​បំរើការ​ក្នុង​ហាង ករណីនេះ​មានឈ្មោះ តាំង ហូរ ភេទ ប្រុស មុខរបរ ជា​អ្នក​សារពត៌មាន រស់នៅ​ក្នុងភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប កំពុង​ផឹកស៊ី​ជាមួយ​ឈ្មោះ អ៊ុក សុផល ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ មុខរបរ​ជា​មន្ត្រី​កង​រាជ​វុ​ធ​ហត្ថ​ខេត្ត មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីលំនៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត សៀមរាប ក្នុងពេលនោះ​មានទំនាស់​ពាក្យសម្តី​គ្នា​ឈ្មោះ តាំង ហូរ បាន​យក​កែវស្រា​គប់​ទៅលើ​ឈ្មោះ អ៊ុក សុផល មួយ​កែវ​បណ្តាលអោយ​បែកក្បាល ហើយក៏​មានការ​ប្រតាយប្រតប់​គ្នា ភ្លាម​នោះដែរ​ឈ្មោះ អ៊ុក សុផល បានចេញ​ទៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យក​កាំភ្លើង ខ្លីម៉ាក K54 ពី​ក្នុង​រថយន្ត ហើយ​បាន​បាញ់​ឡើងលើ ០១ គ្រាប់ ក្រោយពេល​កើតហេតុ​ឈ្មោះ អ៊ុក សុផល បាន​ចេញពី​កន្លែងកើតហេតុ​មុន​កម្លាំង​សមត្ថកិច្ច​យើង​ទៅដល់​កម្លាំង​យើង​បាន​ជួបតែ​ឈ្មោះ តាំង ហូរ ហើយ​បាន​អញ្ជើញ​ឈ្មោះ តាំង ហូរ មក​ធ្វើការ​សួរនាំ និង​បាន​សាកសួរ​អំពី​ដំណើររឿង ក្រោយ​ការសាកសួរ​ចប់សព្វគ្រប់​រួច យើង​អនុញ្ញាតិ​អោយ​គាត់​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រឹក​ឡើង​ក្រោយពី​ពិនិត្យ​លើ​អង្គហេតុ និង​សាកសួរ​បុគ្គលិក ដែល​ប្រើប្រាស់​អាវុធ​ក្នុងការ​បាញ់បោះ​នោះ ជា​មន្ត្រី​បំរើការ​ក្នុង​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត ដោយបាន​ចេញផុត​ពី​កន្លែងកើតហេតុ និង​មានការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​នៃ​ផែន​នគរបាល​ព្រហ្មទណ្ឌ សម្រេច​បង្វិល​សំណុំ​រឿងនេះ ជូនទៅ​កងរាជអាវុធហត្ថ​ខេត្ត​ជា​អ្នក​បន្ត​នីតិវិធី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន និង​អ្នកសារព័ត៌មាន​អោយបាន​ជ្រាបថា កាលពី​យប់​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង​៩​និង​១០​នាទី នៅ​ភោ​ជយ​នី​ដ្ឋា​ន​មហាលាភ​៩៩៩៩ ស្ថិតនៅ ក្រុង​សៀមរាប ។ មាន​ករណី​បង្ក​របួសស្នាម និង​ផ្ទុះអាវុធ ដែល​បង្កឡើង​រវាង​អ្នកផឹកស៊ី ក្នុងនោះ​មាន​បុគ្គលិក​កងរាជអាវុធហត្ថ​ម្នាក់ ដែលជា​ជនរងគ្រោះ​របួស​ក្បាល និង​ជា​អ្នក​ប្រើ​អាវុធ​បង្ក​ការភ្ញាក់ផ្អើល​ប៉ុន្តែ​មិន​បង្កអោយមាន​ការរង​របួស​ឬ​បះ​ពាល់​ដល់​ជីវិត​មនុស្ស សត្វ ខូចខាត​សម្ភារៈ​នោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​កើតហេតុ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចាត់វិធានការ​ឃាត់ខ្លួន​នាយ​អាវុធហត្ថ​បង្ក​សម្លេង​ផ្ទុះ នៅក្នុង​បន្ទាយ និង​ដកហូត​អាវុធ​មក​រក្សាទុក ព្រមទាំង​បើក​ធ្វើការ​ស៊ើបអង្កេត ចំពោះ​ករណី​ហិង្សា​ដោយ​ចេតនា ក្នុង​រឿងហេតុ​ខាងលើ​ទៅតាម​នីតិវិធី និង​អនុវត្ត​វិន័យ​កងទ័ព​ចំពោះ​បុគ្គលិក​កងរាជអាវុធហត្ថ​។ ព្រមទាំង​ចាត់វិធានការ​តាមច្បាប់​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​អំពើហិង្សា ការបង្ក​ការភ័យខ្លាច​ទាំងអស់​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​