គិតខ្លីម្លេះ ! ដោយសារតែការរស់នៅមិនចុះសំរុងគ្នាជាមួយនិងស្វាមី ស្ត្រីម្នាក់បានផឹកថ្នាំស្មៅសម្លាប់ខ្លួនឯង ដើម្បីបញ្ចប់បញ្ហាគ្រួសារ

0
305

បាត់ដំបង ​៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​ផឹកថ្នាំ​បាញ់​ស្មៅ​ដើម្បី​បញ្ចប់​បញ្ហា​នៅក្នុង​សង្គម​គ្រួសារ បន្ទាប់​ពី​ការរស់នៅ​មានការ​រកាំរកូស​រាល់ថ្ងៃ ជាមួយនឹង​ស្វាមី​របស់ខ្លួន។​

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការធ្វើអត្តឃាត​នេះ បាន​កើតឡើង​នៅវេលា ម៉ោង៥និង៣០នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

ជនរងគ្រោះ​មានឈ្មោះ ម៉​ង ហ៊ាង ភេទ​ស្រី អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ បាន​យក​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក​សម្លាប់​ខ្លួន ហើយ​ក៏បាន​ស្លាប់​ពេលដែល​ក្រុមគ្រួសារ​ដឹក​បញ្ជូន​ដល់​មន្ទីរពេទ្យ។​

បើតាម​ការបំភ្លឺ​ពី​មជ្ឈដ្ឋាន​ជុំវិញ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ គឺ ខឹង​ប្តី ដោយ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ព្រមទាំង​មានការ​ឈ្លោះប្រកែក​គ្នា​ជាប្រចាំ ទើប​ស្ត្រី​រូបនេះ​បញ្ចប់ជីវិត​ ដោយ​បាន​យក​ថ្នាំ​សម្រាប់​បាញ់​ស្មៅ​មក​ផឹក​តែម្តង។ បច្ចុប្បន្ន​សព​ ត្រូវបាន​ក្រុមគ្រួសារ​នាំយកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ៕ប្រភព៖ Kampuchea Thmey Daily

I