មិចទៀតហើយ ! បុរសម្នាក់ ស្រាប់តែចេញវីដេអូ បកអាក្រាត ក្រុមហ៊ុនលោកស្រី ទ្រី ដាណា ថាបានរកស៉ីបោក មិនស្មោះត្រង់ រៀបគម្រោងនេះដាក់ប្រពន្ធខ្លួន និងផុសថាអោយប្រពន្ធខ្លួនជា ក្រ ពើ ថែមទៀត !

0
489
{"uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1611823462964","source":"other","origin":"unknown"}

ភ្នំពេញ ៖ មិនបាច់​រៀបរាប់​ច្រើន នោះ​ប្រិយមិត្ត និង​មហាជន​បាន​ស្គាល់​ច្បាស់​រួចហើយ ពី​ថៅកែ​ហាង​ពេជ្រ ទ្រី ដា​ណា ដែលជា​បុគ្គល​ដ៏​ល្បីឈ្មោះ​នៅក្នុង​ស្រុក​ខ្មែរ​នាពេល​បច្ចុប្បន្ន តាមរយៈ​ការចេញ​ធ្វើ​សកម្មភាព​មនុស្សធម៌​ទៅដល់​អ្នក​ទីទ័លក្រ និង​ជួប​ការលំបាក​ជាច្រើន​រាប់មិនអស់ រហូតមកទល់​ពេលនេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ មានរឿង​មួយ​បង្ក​ការស្រឡាំងកាំង និង​វែកញែក​ឡើង​ក្តៅគគុក​តែម្តង ក្រោយពី​បុរស​ម្នាក់ បាន​ចេញមុខ​និយាយ​បកអាក្រាត​យ៉ាង​ចំហរ នៅលើ​បណ្តាញ​សង្គម ចោទប្រកាន់ថា ក្រុមហ៊ុន ទ្រី ដា​ណា រកស៊ី​មិន​ស្មោះត្រង់ បោកប្រាស់​ជំ​នុ​ក​ចិត្ត​ពេញទំហឹង ទៅលើ​ប្រពន្ធ​របស់គាត់ និង​ថែមទាំង​រៀប​គំរោង​ចង់​ប្តឹង​ទៀត រឿង​ប្រេន​ថ្មី​ទើប​នាំចូល ហើយ​ធ្វើ​ពុំ​ដូច​ក្នុង​កិច្ចសន្យា ក្រោយ​ដកសិទ្ធិ​ចេញ​ជា​ម្ចាស់​ប្រេន និង​បញ្ចប់​កុងត្រា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងរ៉ាវ​នេះ ក្នុងនោះ បុរស​ជា​ប្តី​របស់​ស្ត្រី​ដែលជា​តំណាង​ប្រេន​របស់​ក្រុមហ៊ុន បាន​សម្តែង​ការហួសចិត្ត​ថា ក្រោយ​ដកសិទ្ធិ​ជា​ម្ចាស់​ប្រេន ទើប​ដឹងថា ខ្លួនឯង​លក់​ចែកចាយ​ផលិតផល​ចង់​ជិត​១​ឆ្នាំ​ហើយ អត់​មានច្បាប់​អនុញ្ញាត​អ្វី​ទាំងអស់ ដោយសារតែ​ជឿទុកចិត្ត​លើ​ក្រុម​ទីផ្សារ​ចុះមក​អះអាងថា ផលិតផល​សុទ្ធតែ​ត្រូវបាន​ចុះ​ប្រវេ​ត និង​មានការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ត្រឹមត្រូវ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គាត់​ក៏បាន​បញ្ជាក់​ពី​មូល​ហេតុដែល​ប្រពន្ធ​របស់គាត់​ត្រូវបាន​ដកសិទ្ធិ គឺ​ដោយសារ​មូល​២​យ៉ាង ទី​១- អ៊ី​វ៉ាន់​ខុស​តម្លៃ និង​ទី​២- អ៊ី​វ៉ាន់​សម្រុក​មក យើង​ខ្វះ​ដើមទុន ហើយ​ក្រុមហ៊ុន​ចេះតែ​បង្ខំ​ឲ្យ​យក​។​

​គាត់​បាន​ញ្ជា​ក់​ឲ្យ​ដឹងថា ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន ប្រសិនបើ​ផលិតផល​យកទៅលក់​មិន​ដាច់ រយៈពេល​១​ឆ្នាំ នឹង​ទិញ​ចូល​វិញ​។ ប៉ុន្តែ នៅពេល​ក្រុមហ៊ុន​ដកសិទ្ធិ​ផ្តាច់​ប្រេន នៅពេលនោះ កម្លាំង​ញើស​ឈាម​ប្រពន្ធ​របស់គាត់ ដែល​បាន​ខិតខំ​រកបាន​ដេប៉ូ​ជាច្រើន​ក្នុង​ដៃ ក៏ត្រូវ​បានប្រគល់​ឲ្យ​ក្រុមហ៊ុន​ទាំងអស់ ដើម្បី​គ្រប់គ្រង ហើយ​ក្រុមហ៊ុន​សន្យា​នឹង​បញ្ចេញ​អ៊ី​វ៉ាន់​ឲ្យ​អស់​ក្នុង​រយៈពេល​១​ខែ ប៉ុន្តែ ផ្ទុយទៅវិញ អ៊ី​វ៉ាន់​នៅក្នុង​ស្តុក​គរ​លិច​ក្បាល​ខ្ទង់ ២០ ម៉ឺន​ដុល្លារ នៅសល់​ទាំងអស់​។ ត្រង់ចំណុច​នេះ គាត់​បាន​បញ្ជាក់ថា នេះ​ជាការ​បោកប្រាស់​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង​តែម្តង ព្រោះ​ក្នុង​កិច្ចសន្យា​ត្រូវ​បញ្ចេញ​អីវ៉ាន់​ឲ្យ​អស់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គាត់​ក៏បាន​ឲ្យ​ដឹង​បន្ថែមថា ក្រោយ​បញ្ចប់​កុងត្រា ទាំង​ប្តី​ទាំង​ប្រពន្ធ (​ទ្រី ដា​ណា​) ផុស​ក្នុង Status ឡើង​សាហាវ​តែម្តង ដោយ​ដៀល​ប្រពន្ធ​គាត់​សុទ្ធតែជា​ក្រពើ​រមិលគុណ​ពេញៗ​មាត់ សួរថា​តើ​គាត់ (​ទ្រី ដា​ណា​) ហ្នឹង​ជា​អ្នកបង្កើត​ប្រពន្ធ​គាត់​មែន​!​។ ជាមួយ​ពាក្យ​ក្រពើ​នេះ​ផងដែរ គាត់​ក៏​សូម​ប្រាប់ថា រកស៊ី​គឺ​ចំណេញៗ​ហើយ ប៉ុន្តែ សំខាន់​មិនមែន​គាត់ (​ទ្រី ដា​ណា​) ឲ្យ​ផលិតផល​មក​លក់​ទទេៗ​នោះទេ បើ​មិន​ទៅ​ខ្ចីលុយ​ធាន​គារ លុយ​ខំ​សន្សំ​មកពី​ជប៉ុន លក់​ឡាន​កំពុង​ជិះ ដើម្បី​យកទៅ​បញ្ចូល​ទិញ​អ៊ី​វ៉ាន់​ពី​ក្រុមហ៊ុន​ណា៎​!​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គាត់​បន្តថា ធ្វើ​បំពាន​កិច្ចសន្យា​បែបនេះហើយ ប្រពន្ធ​គាត់​មិន​រករឿង​ផង បែរ​ជេរ​ដៀល​កប់ៗ​មាត់ ហើយ​រៀប​គម្រោង​ប្តឹង​ទៀត​។

​បុរស​ខាងលើ ក៏បាន​សួរ​ទៅ​បងប្អូន​មហាជន​ថា តាមរយៈ​ការបង្ហាញ​ភស្តុតាង​ក្នុង​វីដេអូ​នេះ ថា​តើ​អ្នកណា​រកស៊ី​សុចរិត អ្នកណា​រកស៊ី​បោកប្រាស់​ពិតប្រាកដ​?​។ ជាមួយ​ការចោទប្រកាន់​រកស៊ី​មិន​ស្មោះ​ត្រង់នេះ​ផងដែរ បុរស​រូបនេះ​រហូត​ប្រើពាក្យ​ថា ឃើញ​គេ​ដើរ​ធ្វើអំពើ​ល្អ កុំ​គិតថា​គេ​ធ្វើ​ចេញពី​ចិត្ត ពេលខ្លះ វា​គ្រាន់តែ​ជាការ​ប្រូ​ត​ខ្លួន ធ្វើយ៉ាងណា​ឲ្យ​ល្បី​ប៉ុណ្ណោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​ទោះយ៉ាងណា ខណៈ​ពេលនេះ​ផងដែរ គេ​មិនទាន់​ឃើញ​ខាង​ភាគី​ក្រុមហ៊ុន ទ្រី ដា​ណា ចេញ​ប្រតិកម្ម​ឆ្លើយតប​នៅឡើយ​នោះទេ​។ ដូច្នេះ​មានតែ​រង់ចាំ​មើលថា​តើ​ក្រុមហ៊ុន ទ្រី ដា​ណា នឹងមាន​អ្វី​ឆ្លើយតប​ចំពោះ​រឿង​ដែល​កំពុង​ក្តៅ​នេះ ដើម្បី​បញ្ជាក់​ការពិត ចៀសវាង​ខូច​ឈ្មោះ​ក្រុមហ៊ុន​៕ប្រភពពី CEN ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​