អាណិតណាស់ ! ជាងជួសជុលរថយន្តម្នាក់ បាត់បង់ជីវិតទាំងវ័យក្មេង បណ្ដាលមកពីឆក់ខ្សែភ្លើង

0
278

​កណ្ដាល ៖ ជាង​ជួសជុល​រថយន្ត​ម្នាក់ ​ត្រូវ​បាត់បង់​ជីវិត​ទាំង​វ័យក្មេង បណ្តាលមកពី​ឆក់​ខ្សែ​ភ្លើង​។​

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង ​កាលពី​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃ​ទី​១៥​សីហា នៅ​ចំណុច​ផ្ទះ​ឈ្មោះ​គង់ ខុន នៅ​ភូមិ​វាល​ត្រែង​ឃុំ​តា​លន់ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​។​

ជនរងគ្រោះ​ឈ្មោះ ធី ណាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។​

​នៅ​ថ្ងៃទី​ខែ​ឆ្នាំ​កើតហេតុ​ខាងលើ ជនរងគ្រោះ​បានមក​ធ្វើ​ការងារ​តាំង​ព្រឹក ជាធម្មតា ដល់​ម៉ោង​១១​ថ្ងៃ​ត្រង់ ក៏​ឈប់សម្រាក​ហូបបាយ លុះដល់​ម៉ោង​១៣និង​៣០​នាទី ក៏បាន​ធ្វើការ​បន្តទៀត ដោយ​ស្វាន​រន្ធ​សាក​ស៊ី​រថយន្ត ពេល​ស្វាន​បាន​០៦​រន្ធ​ ស្រាប់តែ​ជនរងគ្រោះ​ស្រែកថា ​ឆក់​អញ​ហើយៗ ភ្លាមនោះ​ឈ្មោះ​ចំរើន​ឌី បាន​ស្ទុះ​ទៅ​ដក​ខ្សែភ្លើង​ចេញ ជនរងគ្រោះ​បាន​ដួល​ទៅ​ដី​ហើយ និយាយបាន​បួន ប្រាំ​ម៉ាត់ ក៏​សន្លប់​នៅនឹងកន្លែង​កើតហេតុ ភ្លាមៗ​នោះ​ក៏​ត្រូវបាន​អ្នកធ្វើការ​ជាមួយ​យក​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​តា​លន់ ពេលទៅដល់​លោកគ្រូ​ពេទ្យ​បាន​ប្រាប់ថា​ ជនរងគ្រោះ​បាន​ស្លាប់​បាត់​ហើយ​។​

បច្ចុប្បន្ន​សាកសព​ បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ប្រភព៖ Kampuchea Thmey Daily