អោយរៀង ! ឃើញក្មេងស្រី​ម្នាក់​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូត​បា ក់ ជើង ក៏ស្ទុះទៅជួយយ៉ាងរហ័ស តែបែរជាត្រូវចោទប្រកាន់​ ​​អ្នក​ជួយសង្គ្រោះ ជា​មនុស្ស​….

0
405
{"uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1611403405455","source":"other","origin":"unknown"}

រឿងរ៉ាវ​មួយ​បានធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ប្រទេស​ថៃ​តែម្តង ក្រោយ​សារព័ត៌មាន និង​ផេ​ក​មួយចំនួន បាន​ចែករំលែក​រូបភាព​ជាច្រើន​សន្លឹក ពី​ករណី​ក្មេងស្រី​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូត​បាក់ជើង ប៉ុន្តែ ពួកគេ​បែរជា​ផ្តោត​ការចាប់អារម្មណ៍ និង​ចោទប្រកាន់​បុរស​ម្នាក់​ជា​អ្នក​ជួយសង្គ្រោះ ជា​មនុស្ស​មាន​តណ្ហា​បៀតបៀន​កេរ្តិ៍ខ្មាស​របស់​នាង​ទៅវិញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​រូបភាព​ត្រូវបាន​ចែករំលែក បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​អាយុ​ប្រហែល​ជាង ៣០ ឆ្នាំ ទៅ ៤០ ឆ្នាំ ពាក់អាវ​ក្រណាត់​ដៃខ្លី​ពណ៌​ខ្មៅ បាន​ទ្រ​នារី​រងគ្រោះ​ពីក្រោយ និង​កំពុង​ចុច​ទូរស័ព្ទ​។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​គេ​ចោទប្រកាន់​នោះ គឺ​ដៃស្តាំ​របស់គាត់​ហាក់​មើលទៅ​ទំនងជា​ចង់​កេ​ញ​ចំណេញ ប៉ះ​ដើមទ្រូង​របស់​នាង​តែម្តង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​រឿងនេះ​បាន​ផ្ទុះឡើង​កាន់តែខ្លាំង លោក ម៉ុ​នៀ​ន អូ​សាក់ ប្រធាន​សមាគម​ជួយសង្គ្រោះ​ខេត្ត Ang Thong បាន​ចេញមក​បញ្ជាក់ថា បុរស​នោះ​ពុំមាន​ជា​អ្នកស្ម័គ្រចិត្ត​របស់​សមា​គម​ទេ​។ បន្ទាប់មក ប៉ូលីស​ក៏បាន​ធ្វើការ​ស៊ើបអង្កេត ហើយ​ទីបំផុត បាន​រកឃើញ​បុរស​នោះ​មានឈ្មោះ ស៊ូ​រ៉ា​ឆៃ ឆា​ឡា​យ៉ា​វ៉ាន មាន​អាយុ ៣៥ ឆ្នាំ គាត់​មានមុខ​របស់​ជា​អ្នកលក់​ត្រី​នៅផ្ទះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ស៊ូ​រ៉ា​ឆៃ បាន​ប្រាប់​ពី​ដំណើរ​រឿងហេតុ​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​នោះ គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ឆ្ពោះទៅ​ផ្សារ​ដើម្បី​ទិញ​ត្រី​។ លុះ​ធ្វើដំណើរ​បាន​ពាក់​កណ្តាលផ្លូវ គាត់​ក៏បាន​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ហើយ​ភ្លាមៗ​នោះ គាត់​ក៏បាន​ប្រញាប់ប្រញាល់​ឈប់​ម៉ូតូ រត់​ទៅ​ជួយ​ក្មេងស្រី​រងគ្រោះ ទាំង​ថ្ងៃ​ក្តៅហែង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស៊ូ​រ៉ា​ឆៃ បន្តថា «​នៅពេលនោះ ខ្ញុំ​បាន​សួរ​ទៅ​ក្មេងស្រី​រងគ្រោះ អំពី​លេខ​ទូរស័ព្ទ​ក្រុមគ្រួសារ​របស់​នាង ហើយ​ខ្ញុំ​ក៏បាន​ខ​ល​ទាក់ទង​ទៅ​សាច់ញាតិ​របស់​នាង​។ ដៃ​ម្ខាង​របស់ខ្ញុំ​ចុច​ទូរស័ព្ទ ខណៈ​ដៃ​ម្ខាង​ទៀត​គ្រា​នាង រហូត​ទាល់តែ​ក្រុម​សង្គ្រោះ​មកដល់ ហើយ​បន្ទាប់មក ពួកគេ​ក៏បាន​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ Ang Thong​។ ខ្ញុំ​មិនបាន​ដឹង​ព័ត៌មាន​ណាមួយ​ទេ ព្រោះ​ខ្ញុំ​មិនបាន​លេង​បណ្តាញ​សង្គម រហូត​ទាល់តែ​អ្នកជិតខាង​បាន​ប្រាប់​ខ្ញុំ​ថា ពេលនេះ​ខ្ញុំ​កំពុង​រង​ការចោទប្រកាន់​ខ្លាំងក្លា​ណាស់ !»​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយនឹង​ព័ត៌មាន​ដ៏​អកុសល​នេះ ស៊ូ​រ៉ា​ឆៃ បាន​និយាយថា «​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់ នៅ​លើក​ក្រោយ ប្រសិនបើ​បាន​ជួប​ករណីបែបនេះ ខ្ញុំ​នឹងមិន​ទៅ​ជួយ​អ្នកណា​ទៀត​ទេ​!»​។​

​ចំណែក​ក្មេងស្រី​រងគ្រោះ​ដែលមាន​ឈ្មោះ ណ​យ អាយុ ១៤ ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​បាក់ជើង​២​កំណាត់ នៅក្នុង​មន្ទីរពេទ្យ ក៏បាន​ប្រាប់​អំពី​ដំណើរ​រឿងនេះ​ផងដែរ​ថា «​នៅ​ថ្ងៃកើតហេតុ ខ្ញុំ​បាន​ជិះ​ម៉ូតូ​ទៅផ្ទះ​មិត្តភក្តិ ប៉ុន្តែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល​ដល់​កន្លែង​មួយ ខ្ញុំ​បានគេច​ឡាន​ដឹកទំនិញ ហើយក៏​បាន​ដួល​ខ្លួនឯង​តែម្តង​។ ប៉ុន្តែ នៅពេលនោះ ក៏មាន​ពូ​ម្នាក់​ចូល​ជួយ​គ្រា​ខ្ញុំ​មុនគេ ហើយ​គាត់​ក៏បាន​សួរនាំ​លេខ​ទូរស័ព្ទ​ម៉ាក់​ប៉ា​ខ្ញុំ​។ ប៉ុន្តែ ខ្ញុំ​ពុំបាន​គិតថា នឹងមាន​រឿងនេះ​កើតឡើង​នោះទេ ខ្ញុំ​គិតថា គាត់​ជា​អ្នកមានគុណ ដែល​បាន​ជួយសង្គ្រោះ​ខ្ញុំ​នៅពេលនោះ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ​ផងដែរ លោក ស៊ូ​រ៉ា​ឆៃ ក៏​មិន​អត់ឱន និង​បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលីស​រួចហើយ ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់ ប្រឆាំង​ទៅនឹង​ផេ​ក​ទាំងនោះ ដែល​បានធ្វើ​ឲ្យ​រូបគាត់​ក្លាយជា​មនុស្ស​ម្នាក់ ដែល​គេ​ស្អប់ខ្ពើម​ពេញ​បណ្តាញ​នៅពេលនេះ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​