មនុស្ស១ក្រុម បានជិះរថយន្ត Rangrover និងម៉ូតូ បានវាយ និង ដកកាំ ភ្លើ ង បា ញ់ (តែមិនផ្ទុះ) ទៅលើប្រជាពលរដ្ឋ បណ្តាលអោយរងរបួស ធ្ងន់ស្រាល ៤នាក់ ដោយ…

0
1078
{"uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1610936784094","source":"other","origin":"unknown"}

ភ្នំពេញ ៖ យុវជន​មួយក្រុម​បាននាំគ្នា​មក​វាយ និង​ប្រើ​ហឹ​ង្សា​បង្កដោយ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង និង​រថយន្ត rangrover មួយគ្រឿង​ទៀត ចុះមក​វាយ​ប្រតាយប្រតប់ ទៅលើ​ប្រជាព​រដ្ឋ​នៅក្នុង​ភូមិ រួច​បាន​ដក​កាំភ្លើងខ្លី​មក​អា​មេ​គំរាម​បាញ់ តែ​មិន​ផ្ទុះ ដោយ​មិនដឹងថា​ភាគី​ទាំងពីរ​ធ្លាប់​មានរឿង​ពីថ្ងៃ​ណា​មក​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ចំណុច​ច្រកចូល​ផ្សារ​សែន​មនោ​រម្យ ក្នុងភូមិ​កន្ទោក​ខាងត្បូង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​ប្រជាព​រដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ខាង​អង្គភាព​សារព័ត៌មាន CEN បាន​ឲ្យ​ដឹងថា មុនពេល​កើត​ប្រជាព​រដ្ឋ​កំពុង​ផឹកស៊ី នៅមុខ​ផ្ទះ​ស្រាប់តែ​ភ្លាមៗ​នោះដែរ បាន​លេចមុខ​ជនបង្ក​មាន​គ្នា​២​នាក់ ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង និង​ម្នាក់ទៀត​បើករថយន្ត rangrover ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AO 4034 ចុះ​ពី​រថយន្ត​មាន​អាយ​ឌី និង​កាំភ្លើងខ្លី ហើយ​បាន​ទៅ​សួរនាំ​ទៅលើ​ជនរងគ្រោះ​ថា មូលហេតុ​អី​បាន​វាយ​ទៅលើ​ប្អូន​គាត់ បន្ទាប់មក​ជនរងគ្រោះ​ជា​អ្នកភូមិ បាន​តប​ទៅវិញ​មកពី​ប្អូន​ខាង​ជនបង្ក មក​វាយ​គាត់​មុន ហើយក៏​មានរឿង​វាយ​ប្រតាយប្រតប់​គ្នា រួច​ក៏​ជនបង្ក​បាន​ទាញ​កាំភ្លើង​អា​មេ​ប្រុង​នឹង​បាញ់​ទៅលើ​ជនរងគ្រោះ តែ​សំណាងល្អ​បាញ់​មិន​ចេញ​។ រួច​ឡើង​រថយន្ត​ប្រុង​នឹង​រត់គេច តែ​ត្រូវ​អ្នកភូមិ​បាន​យក​រ៉ឺម៉ក​មក​ឃាំង​ពី​ខាងមុខ​រថយន្ត​ទៅមុខ​លែងរួច​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនបង្ក​យកទៅ​ប៉ុស្តិ៍​កន្ទោក ដើម្បី​សាកសួរ​។ ចំណែក​ម៉ូតូ​ជនបង្ក​ដែល​គេ​បិត​តែម​សាលាខណ្ឌ ត្រូវបាន​សមត្ថកិច្ច​ជិះ​ចេញពី​កន្លែងកើតហេតុ ទាំង​ប្រញាប់​ចេញទៅ​បាត់​៕