អន់ចង់ ! ក្រោយទ្រាំមិនបាននឹងទង្វើខ្វះការពិចារណា ដោយបានបា.ញ់ស្វាធ្លាក់ពីលើដើមឈើ ស្រាប់តែមានការផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់គ្រប់មជ្ឈដ្ឋាន នូវការបកស្រាយខុសទំនង មិនសមហេតុផលថា..

0
504
{"uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1609160999100","source":"other","origin":"unknown"}

ភ្នំពេញ​៖ រឿងរ៉ាវ​ទាក់ទង​នឹង​ការចាប់​ស្វា​នៅក្នុង​តំបន់​អង្គរ ពី​សំណាក់​អាជ្ញាធរ​អប្សរា តាមរយៈ​វិធី​ដ៏​ឃោរឃៅ​បាញ់​ទម្លាក់​ពី​ដើមឈើ​ដោយ​គ្មាន​បច្ចេកទេស បណ្តាល​ឲ្យ​ស្វា​រងរបួស និង​ខ្លះទៀត​គ្រោះថ្នាក់​ស្លាប់ ឃើញថា​បាន​បង្ក​ឲ្យ​កើតមាន​រលក​កំហឹង​យ៉ាង​ខ្លាំងក្លា​រហូតមកទល់​ពេលនេះ ពី​សំណាក់​មហាជន​ជា​អ្នក​ស្រឡាញ់​សត្វ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លើសពីនេះ​ផងដែរ អ្វីដែល​គេ​គួរ​ឲ្យ​ស្អប់​ជាខ្លាំង​នោះ គឺ​ត្រង់​សម្តី​ដ៏​អ​សិ​ល​ធម៌ និង​គ្មាន​ការពិចារណា​រប​ស់បុរ​ស​ជា​មន្ត្រី​អា​ជ្ញ​ធរ​ម្នាក់ ទៅលើ​ក្រុមអ្នកតវ៉ា​ជា​អ្នក​ថតរូប Youtube ដោយ​ចោទប្រកាន់​ហាក់​មិន​ទំនង​ថា ពួកគាត់​ជា​អ្នកធ្វើ​ឲ្យ​ស្វា​ទាំងនោះ​កាច​សាហាវ ដោយសារ​ពួកគាត់​ជា​អ្នក​ឲ្យ​ចំណី​ពួកវា​ស៊ី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងរ៉ាវ​ដ៏​កក្រើក​នេះ​ផងដែរ គេ​ក៏​បានឃើញ​អ្នកល្បីៗ​ជាច្រើន​នៅលើ​បណ្តាញ​សង្គម បានចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ក្នុងនោះ​ដូចជា​៖

១- កញ្ញា ឌួង ហ្សូ​រី​ដា ដែលជា​អ្នក​ស្រឡាញ់​សត្វ​ម្នាក់ ដោយ​អត់ទ្រាំ​ពុំបាន​នឹង​ទង្វើ​ដ៏​ឃោ​ឃៅ​នេះ បាន​បង្ហោះ​សារ​យ៉ាង​ឈឺចាប់​ថា​៖ «​ខ្ញុំ​ក៏​ធ្លាប់​ស្វា​នៅ​ទីនោះ​ខ្វាច ទា​ចេក​ពី​ដៃ រហូត​មាន​ស្នាម​ឈាម និង​សន្លាក​ដែរ តែ​ខ្ញុំ​មិន​ធ្លាប់​ប្រកាន់​ខឹង​នឹង​ពួកគាត់ ព្រោះ​សត្វ​ក្តី មនុស្ស​ក្តី មានការ​ស្រេកឃ្លាន និង មាន​លក្ខណៈ​គួរ​ឲ្យ​ស្រឡាញ់​ផ្សេងៗ​គ្នា​ពូ​ម្នាក់នេះ កាយវិការ​និង​សម្តី មិន​ស័ក្តិសម​នឹង​មន្ត្រី​បម្រើប្រជាជន​ទេ​…! លោក​គួរតែមាន​នីតិវិធី​ក្នុងការ​ចា ប់​ពួកគេ​ដោយ​ជំនាញ ដោយ​ដាក់​ចំ​ថ្នាំ​សណ្តំ​ក្នុង​ចំណី ហើយ​នាំ​ពួកគេ​យក ទៅ​កន្លែង​ផ្សេង​ចេញពី​ទីនេះ​…!​សួរថា មុននឹង​ប្រើ​នីតិវិធី​បាញ់​ទម្លាក់​ពួកគេ​រហូត​មាន​របួសស្នាម និង​ស្លាប់​ហ្នឹង លោក​មាន បានធ្វើការ​ពិភាក្សា​ជាមួយ​ថ្នាក់លើ ហើយ​ឬ​នៅ ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​និយាយ​មក បន្ទោស​មនុស្ស ឬ​តា​យាយ ឬ​ភ្ញៀវ​ជា​អ្នក​ឲ្យ​ចំណី បានជា​ពួក គេ​ធ្លាប់​…!​ចុះ​លោក​មាន​ធ្លាប់​គិត​វិញ​ទេ​ថា ស្នាមញញឹម​នៃ​សត្វ​ស្វា​ទាំងនេះ ទាំង​តូចធំ បំបៅ​ដោះ​កូន ពរ​កូន​មុខក្រោយ ដែល​បង្ហោះ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក ឲ្យ​ទេសចរណ៍​គេ​ស្គាល់​ថា ពួកគេ​ទាំងនេះ​រស់នៅក្នុង​ទឹកដី​អង្គរ​នៃ​យើង ម៉េច​មិន​សរសើរ​ក្រុម​ពូៗ​អ្នក​ថត​ផង ? ចុះ​អ្នក​ថតរូប​សម្អាងការ ថតរូប​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ​ជា​លក្ខណៈ​បុគ្គល​សោះ មិន​ពាក់​ព​ន្ធ័​នឹង​ផលប្រយោជន៍​ជាតិ​សោះ ហេតុអ្វី​មានការ​អនុញ្ញាតិ​ឲ្យ​ថត​ស្ទើរ​គ្រប់កន្លែង ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ ពិតជា​មានប្រតិកម្ម​ចំពោះ​ចំណាត់ការ​ដ៏​ឃោ ឃៅ នេះ​ណាស់ សួរថា បើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជា​សត្វ​ស្វា​មួយ​ក្បាល​នោះ​វិញ ត្រូវគេ​បាញ់​ទម្លាក់​មក​ស្លាប់ តើ​ប្រពន្ធ កូនលោក​ឈឺចាប់​នូវ​ការព្រាត់ប្រាស់​លោក​អត់​? លោក​គួរតែ​បន្ថយ​ឥរិយាបទ​អ សីលធម៌​ចំពោះ​តា​យាយ និង​អ្នក​ថែរ​រក្សា​នៅ​ទីនោះ​ផង វិធីសាស្ត្រ​នៃ​ការចរចា​មាន​ច្រើន ហេតុអ្វី​លោក​និយាយ​បែបនេះ មកកាន់​ពួកគាត់ ?​ទ្រាំ​២​ថ្ងៃ​ហើយ ថា​មិន​និយាយ​ទេ​….! តែ​ទប់​លែង​បាន ប៉ះ​អ្នក​ស្រឡាញ់​សត្វ​ដូច​ខ្ញុំ តែបើ​អ្នក​មិន​ស្រឡាញ់ ដឹង​តែ​មិន​យល់​ទេ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- កញ្ញា Catherine Harry ម្ចាស់​ផេ​ក A Dose of Cath ក៏បាន​ពន្យល់​យ៉ាង​ចាក់​ដោត ទៅកាន់​អស់លោក​អ្នកបាញ់​ទម្លាក់​ស្វា​ដោយ​ហិង្សា និង​គ្មាន​បច្ចេកទេស​ថា​៖ «​មនុស្ស​យើង​មក​ក្រោយ​គេ​ទេ​។ នៅពេលដែល​យើង​យក​ផ្ទះ​របស់គេ​ហើយ ត្រូវ​គិត​ផង​ថា តើ​ឲ្យ​គេ​នៅ​កន្លែង​ណា​? មាន​វិធីសាស្ត្រ​ច្រើនណាស់​ក្នុងការ​ដោះស្រាយ​ដោយមាន​មនុស្សធម៌ មិនមែន​ប្រើ​ហិង្សា និង​ការសម្លាប់​បែបនេះ​ទេ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​និយាយថា​ស្វា​ខាំ​ទៅ​ឈឺ ចុះ​យើង​សម្លាប់​គេ បាញ់​គេ សួរថា​គេ​អត់​ចេះ​ឈឺ​ទេ​? សត្វ​ក៏មាន​ជីវិត​ដែរ មិនមែន​មានតែ​មនុស្ស​ទេ​។ នៅ​ប្រទេស​មួយចំនួន គេ​ដោះស្រាយ​បញ្ហា​នៅពេលដែល​សត្វព្រៃ​មានទំនាស់​ជាមួយ​មនុស្ស​ដោយ​ប្រើ​មនុស្សធម៌​បាន​។ ហេតុអ្វី​បានជា​យើង​ធ្វើ​មិនបាន​? ឬ​ការសម្លាប់​វា​ងាយស្រួល​ជាង ហើយ​យើង​មិន​ខ្វល់​ព្រោះ​យើង​មិនមែនជា​អ្នក​ឈឺ​? »​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- លោក ផែង វណ្ណៈ ឯណេះ​វិញ​ក៏បាន​ដាក់​ប៉ុន្មាន​ឃ្លា​ឲ្យ​ក្រុម​អាជ្ញាធរ​អប្សរា​ទាំង​នោះបាន​ភ្លឺភ្នែក​ថា​៖ «​អស់អ្នក​ឈ្លោះ​មែន បានមក​ឈ្លោះ ជាមួយ​ស្វា​? អ្នកជំនាញ ផ្នែក​សត្វព្រៃ​ចំណាយលុយ និង​ពេលវេលា​ច្រើន ណាស់ ទម្រាំ​បង្ហាត់បង្រៀន​សត្វព្រៃ​ឲ្យ​ចេះ រស់នៅ​សម្រប​ខ្លួន​ជាមួយ​មនុស្ស​ចេះ​សំដែង ។ ល​។ ខុស​អី​តែ​ស្រុក​ខ្ញុំ ឃើញ​សត្វ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​មនុស្ស​បែរជា​ដេញចាប់ ដេញ​បាញ់​ឲ្យ​គ្នា​ទៅ​ឆ្ងាយ ទៅវិញ ។ សត្វ​មិន​ខុសពី​មនុស្ស​ទេ គឺមាន​ល្អ​និង​មាន​អាក្រក់​ដូច​តែ​គ្នា​។ បើ​សត្វ​ណា​អាក្រក់​ដេញចាប់​សត្វ​នោះ យកចេញ​ឲ្យ​ឆ្ងាយ ឬ​យកទៅដាក់​ក្នុង​ទ្រុង​ទៅ គឺ​ចប់​បញ្ហា​ហើយ​តែបើ​មក​ដេញ​សត្វ​ស្វា​ទាំង​ល្អ ទាំង​អាក្រក់​ចេញ បែបនេះ​ខ្ញុំ​មិន​គាំទ្រ​ទេ »៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​