អតិថិជនបារម្ភ ក្រោយបង់លុយផ្តាច់ទិញបុរី PT រួច មិនមានឃើញសកម្មភាពធ្វើអីសោះ ហើយភាគីខាងបុរី បានលើកហេតុផលស្រពិចស្រពិល មិនច្បាស់លាស់ទាល់តែសោះ ធ្វើអោយអតិថិជនមិនស្ងប់ចិត្តសោះ !

0
190

ភ្នំពេញ ៖ អតិថិជន​ទិញ​ផ្ទះ​បុរី PT គម្រោង​ទី​២ មានការ​អាក់អន់ចិត្ត និង​បារម្ភ​ជាខ្លាំងដោយ​អតិថិជន​គ្រប់គ្នា បង់លុយ​រួច​យូរហើយ តែ​បុរី​នេះ​មិនមាន​សកម្មភាព​សាងសង់​ឱ្យបាន​លឿន​នោះឡើយ ប៉ុន្តែ​ភាគី​បុរី PT បាន​អះអាងថា ក្រុមហ៊ុន​បាន​ចាក់ដី និង​ធ្វើ​ផ្ទះ​គំរូ​រួចហើយ ហើយ​ដាច់ខាត​ត្រូវតែ​ធ្វើការ​សាងសង់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បុរី PT គម្រោង​ទី​២ មាន​ទីតាំង​នៅក្នុង​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្តោល ជិត​បឹង​តា​មោក និង​ភ្នំ​បាសិត មាន​ផ្ទៃដី 35 ហិច​តា ហើយ​មាន​គម្រោង សាងសង់​វីឡា​ទោល​ជាង ១០០០​ខ្នង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា “​ពួក​ខ្ញុំ គឺជា​អតិថិជន ដែល​បាន​បង់លុយ​ផ្ដាច់ និង​បង់​រំលស់ ហើយ​ម្ចាស់​គម្រោង​សន្យាថា នឹង​សាង​សង់ផ្ទះ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល ១៤​ខែ ប៉ុន្តែ​តាំងពី​ពួកយើង​បង់លុយ​រួចរាល់ កាលពី​ខែកញ្ញា ឆ្នាំ​២០២០ រហូតមកដល់​ចុង ខែធ្នូ នេះ ឃើញ​ខាង​ក្រុមហ៊ុន​មិនមាន​សកម្មភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាក់​បំពេញ​ដី ដើម្បី​មានការ​សាងសង់​អ្វី​នោះទេ ។ ថ្មីៗ​នេះ​ពួកយើង​គ្រាន់តែ ឃើញ​មានការ សាងសង់​ផ្ទះ​គំរូ​ដែល​កំពុង​សាងសង់ និង​ចាក់ដី​នៅ​ជុំវិញ​ផ្ទះ​គំរូ​បន្តិចបន្តួច​ប៉ុណ្ណោះ ក្រៅពីនេះ​ដី​បុរី​ដែល​ត្រូវ​សាងសង់​ផ្ទះ​ជាង ១០០០​ខ្នង នៅតែ​ជា​ដី​វាលស្រែ​ដដែល​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតិថិជន​ដែល​បាន​ទិញ​ផ្ទះ និង​បង់លុយ​រួចរាល់​នោះ លើកឡើង​ទៀតថា ពួកយើងខ្ញុំ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ប្រាក់​ដែល​បាន​បង់​ជាមួយ​បុរី ដោយសារតែ ផ្ទះ​ដែល​ត្រូវបាន​អតិថិជន​ទិញ​រាប់ពាន់​ខ្នង​នោះ មិនទាន់​ត្រូវបានធ្វើ​សកម្មភាព​សាងសង់​សោះ ហើយ​ពេលវេលា​ដែល​សន្យា​ជាមួយ អតិថិជន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែ​ខិតជិត​មកដល់​ហើយ ដែល​សភាព​នេះ មិន​សម​ហេតុផល​ទាល់តែសោះ ម្យ៉ាងទៀត​ពេល​អតិថិជន​សួរ​បុគ្គលិក​បុរី​អំពី​មូលហេតុ​យឺតយ៉ាវ ពួកគេ​មិនអាច​ឆ្លើយ ឬ​ពន្យល់​ឲ្យ​សម​ហេតុផល​ទទួលយក​នោះទេ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភាគី​ក្រុមហ៊ុន​ខ្លះ​ឆ្លើយថា មកពី​ភ្លៀង ដី​សើម​ពិបាក​ចាក់ដី អ្នកខ្លះ​ថា មកពី​ដីស្រែ​ប្រជាជន​មិនទាន់​ច្រូត​យក​ផល , អ្នកខ្លះ​ទៀតថា ថៅកែ​មិនអាច​និយាយ​ថ្លៃ​ដី​ដែល​ត្រូវ​ទិញ​មកចាក់​បំពេញបាន ព្រោះ​តម្លៃ​ដី​ថ្លៃ​, ហើយ​អ្នកខ្លះ​ក៏​ប្រាប់ទៀតថា​ថៅកែ​ដែលជា​ភាគហ៊ុន​មានការ​ឈ្លោះទាស់ទែង​ផ្ទៃក្នុង​… ការណ៍​សំខាន់​មួយទៀត អតិថិជន​ធ្លាប់បាន​ទូរស័ព្ទ​សួរ​ទៅ​ម្ចាស់​គម្រោង គឺ លោក ប្រាក់ ប៊ុនធឿន ប៉ុន្តែ​គាត់​ឆ្លើយ​សន្យា​មិន​ច្បាស់លាស់​សោះ ” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប លោក ប្រាក់ ប៊ុនធឿន ម្ចាស់​គម្រោង​បុរី PT បាន​បញ្ជាក់ថា ” គម្រោង​ទី​២ យើង​កំពុង​ចាក់ដី និង​ធ្វើ​ផ្ទះ​គំរូ​រួចហើយ ក្រុមហ៊ុន និង​អ្នកទិញ​សុទ្ធ​តែមាន​កុងត្រា​ជាមួយគ្នា ហើយ​យោងតាម​កុងត្រា ក្រុមហ៊ុន​មិន​ធ្វើ​ឲ្យ​យឺត​ទេ គ្រាន់តែ​ការអភិវឌ្ឍ​របស់​យើង​វា​មាន​ពេលវេលា ហើយ​យើង​កំពុងតែ​បង្ហើយ​គម្រោង​ទី​១ ហើយ​បន្ទាប់មក​គម្រោង​ទី​២ , មិនមែន​ថា​យើង​មិនទាន់​ធ្វើ​ទេ ប៉ុន្តែ​អានេះ​ជា​អារម្មណ៍​របស់​ភ្ញៀវ​ទេ ។ ឥឡូវ​យើង​បាន​ចាក់ដី​ធ្វើ​ផ្ទះ​គំរូ ប៉ុន្តែ​ភាព​ពិត​របស់​យើង​ដាច់ខាត​ត្រូវតែ​ធ្វើ​ព្រោះ​យើង​មាន​កុងត្រា​ជាមួយ​គាត់ (​អតិថិជន​) ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្ចាស់​គម្រោង​បុរី បញ្ជាក់ទៀតថា ” ពេលខ្លះ​គាត់​ធ្វើ​បំពាន​កុងត្រា ក៏​វា​ជះឥទ្ធិពល​ដល់​គម្រោងរ​បស់​ក្រុមហ៊ុន​ដែរ ក្នុង​កុងត្រា​មិនទាន់​ដល់ពេល​ទទួល​ផ្ទះ​គាត់​ធ្វើ​ទៅជា​ព័ត៌មាន​វា​ប៉ះពាល់​ដល់​កិ​ត្ដិ​យស​របស់​ក្រុមហ៊ុន យើង​សុទ្ធ​តែមាន​កុងត្រា​លក្ខខណ្ឌ​ត្រឹមត្រូវ ដូច្នេះ​យើង​នឹង​បំពេញ​កាម​ហ្នឹង ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មតិ​លើកឡើង​របស់​អតិថិជន និង​ការបកស្រាយ​បំភ្លឺ​របស់លោក ប្រាក់ ប៊ុនធឿន ម្ចាស់​គម្រោង​បុរី ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​លើកឡើងថា ការព្រួយបារម្ភ​របស់​អតិថិជន​ដែល​បាន​បង់លុយ​ទៅលើ​ការទិញ​ផ្ទះ​ក្នុង​បុរី PT រួចហើយនោះ គឺជា​ការ​សម​ហេតុ​សម​ផល ព្រោះ​កន្លងមក មាន​ក្រុមហ៊ុន​សាងសង់​បុរី​ខ្លះ បានត្រឹមតែ​ធ្វើ​តែ​ផ្ទះ​គំរូ​បង្អួត​បង្ហាញ​ប្រជាពលរដ្ឋ ឬ​អតិថិជន​តែប៉ុណ្ណោះ ឯ​ផ្ទះ​មែនទែន​ដែល​ត្រូវ​សាងសង់​សម្រាប់​ជូន​អតិថិជន​នោះ គឺ​យឺតយ៉ាវ​ក្នុងការ​សាងសង់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​ភាគី​ខាង​ម្ចាស់​ក្រុមហ៊ុន​គម្រោង​បុរី PT នេះ​វិញ មាន​ហេតុផល​ពន្យល់​ត្រឹមតែ​បាន​សង់​សង់ផ្ទះ​គំរូ និង​មិនទាន់​ដល់​កុងត្រា ដូច្នេះ​មិនអាច​ធ្វើ​ឲ្យ​អតិថិជន​ស្ងប់​ចិត្តបាន​នោះទេ​… ទោះជា​យ៉ាងណាក៏ដោយ មហាជន​នៅ​រង់​ចាំមើល​តទៅទៀត ថា​តើ​នៅពេល​ឈានដល់​កៀក​កុងត្រា​ហើយ​នោះ តើ​សកម្មភាព​សាងសង់​ចាប់ផ្ដើម ឬ​មិនទាន់​ចាប់ផ្ដើម ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទាក់ទិន​នឹង​ករណីនេះ​ផងដែរ CEN រង់ចាំ​ការបំភ្លឺ​បន្ថែម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ទទួល​បានការ​ស្ងប់ចិត្ត​អំពី​ការ​វិវឌ្ឍន៍​នៃ​ការសាងសង់​បុរី​ខាងលើនេះ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​