ថោកទាបមែន!! មន្ត្រីក្បត់ជាតិទុកធ្វើអី? អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនមន្ត្រី៣នាក់ ទៅតុលាការពីបទដោះលែងជនជាតិចិន ចំនួន១៨នាក់ ដែលប្រព្រឹត្តបទល្មើស នៅកំពង់ស្ពឺ

0
449

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនមន្ដ្រីនគរបាល៣នាក់ទៅតុលាការ ដែល២នាក់ជាមន្ដ្រី នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀត ជាមន្ដ្រីនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ពាក់ព័ន្ធការអន្ដរាគមន៍ដោះលែងជនជាតិចិន ចំនួន១៨នាក់ ដែលប្រព្រឹត្តបទល្មើស។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មន្ដ្រីនគរបាលទាំង៣រូប ដែលត្រូវចាប់ និងបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ មាន២នាក់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀតនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

ប្រភពព័ត៌មានដដែល បានអះអាងទៀតថា ជនជាតិចិនទាំងអស់នេះ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណេត។

គួរជម្រាបថា កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិបង្ក្រាបជនជាតិចិនចំនួន១៨នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណេត ប៉ុន្ដែក្រោយមកមន្ដ្រីនគរបាលទាំង៣នាក់នោះ បានចេញមុខរត់ការដោះលែង រហូតដឹងដល់ថ្នាក់ដឹកនាំ ទើបឈានទៅការចាត់វិធានការតាមផ្លូវច្បាប់តែម្តង។ប្រភព៖ Fresh News