ចៅៗរអ៊ូចង់ញ៉ំាសាច់ជ្រូកចៀន ខំទៅខ្ចីលុយអ្នកជិតខាង ទៅទិញសាច់ជ្រូកមកចៀនអោយចៅញ៉ំា ដឹងអីមកវិញ មិនទាន់ដល់ផ្ទះផង ស្រាប់តែទទួលដឹងថា ចៅទាំង ២នាក់ ល.ង់ទឹកស្ល.ា.ប់យ៉ាងអាណោច

0
109

ប្រទេសថៃ៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីជួយសង្គ្រោះនៅឯមូលនិធិ Baan Song Muang ស្រុក Prakhon Chai ខេត្ត Buriram បានទទួលដំណឹងពីអ្នកភូមិថា មានក្មេង២នាក់ បានលង់ទឹកស្លាប់នៅក្នុងស្រះទឹកនៅហាង Ban Nong Shop ជំរុញឱ្យកងកម្លាំងស៊ើបអង្កេតត្រូវផ្តល់ជំនួយជាបន្ទាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅកន្លែងកើតហេតុគេបានប្រទះឃើញអ្នកភូមិបានយកសពក្មេងស្រីអាយុ៤ឆ្នាំម្នាក់ចេញពីទឹក រីឯក្មេងអាយុ៦ឆ្នាំ នៅតែលង់ទឹកក្នុងអាងទឹកជម្រៅ៤ម៉ែត្រ។ មិនយូរប៉ុន្មានគេក៏បានរកឃើញសាកសពក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ទៀតបានលិចទៅក្នុងទឹកហើយបានលើកសាកសពឡើង មុនពេលយកសាកសពក្មេងទាំងពីរទៅផ្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរិយាកាសនៅក្នុងផ្ទះមានភាពក្រៀមក្រំជាខ្លាំង ជាពិសេស អ្នកស្រី ណុលឡាក់ ប៊ុតថេត អាយុ៣៥ឆ្នាំ ដែលត្រូវម្តាយរបស់ក្មេងស្រីអាយុ៤ឆ្នាំ បានយំយ៉ាងខ្លាំងដូចជាមិនអាចយកបាននូវទទួលអារម្មណ៍បាត់បង់កូនស្រី។ ចំណែក​ អ្នកស្រី សំរិន ប៉ូនីតាអាយុ៥០ឆ្នាំ ដែលត្រូវជាជីដូនរបស់ក្មេងស្រី អាយុ៦ឆ្នាំ នៅតែមានការភ្ញាក់ផ្អើលចំពោះហេតុការណ៍នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការរៀបរាប់យ៉ាងលំអិតរបស់អ្នកស្រី ណុលឡាក់ ប៊ុតថេត នាវេលាថ្ងៃត្រង់ម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ក្មេងស្រីរងគ្រោះអាយុ៦ឆ្នាំ បានមកលេងជាមួយកូនស្រីរបស់គាត់នៅផ្ទះរបស់ខ្លួន ស្រាប់តែមួយសន្ទុះក្រោយមក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេក៏បានរអ៊ូឃ្លានសាច់ជ្រូកចៀន ដែលកូនស្រីរបស់គាត់ធ្លាប់បាននិយាយថាគាត់ចង់ញ៉ាំច្រើនដងមកហើយ ប៉ុន្តែគាត់គ្មានលុយទិញ ថ្ងៃនេះក៏គាត់សំរេចចិត្តខ្ចីប្រាក់ខ្លះពីអ្នកជិតខាងបន្ទាប់មកគាត់ក៏បានជិះម៉ូតូទៅទិញសាច់ជ្រូក ជាមួយខ្ទះឆានៅផ្សារ។ ខណៈពេលដែលគាត់បានទិញហើយរួចរាល់ គាត់ក៏ប្រញាប់ជិះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកផ្ទះវិញ ដោយនៅតាមផ្លូវមានមនុស្សម្នាក់បានទូរស័ព្ទមកគាត់ ហើយបាននិយាយថាកូនស្រីបានលង់ទឹកក្នុងអាងក្បែរផ្ទះ គ្រាន់តែលឺបែបនេះគាត់ពិតជាតក់ស្លុតយ៉ាងខ្លាំង ហើយបានជិះម៉ូតូត្រឡប់មកវិញយ៉ាងលឿន ក្រោយពេលមកដល់ផ្ទះមានតែសាកសពកូនស្រី ដែលកំពុងដេកនៅលើគ្រែ ស្លាប់យ៉ាងអណោចអធម៌ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​