កុំ​ចេះ​តែ​ហ៊ាន! នាំ​សង្សារ​ចូល​ផ្ទះសំណាក់​ នាង​មិន​ចូល​ខាង​ប្រុស​ទារ​កាដូរ​វិញ​ ខាង​ស្រី​ដោះ​រ៉ូ​ប​កណ្តាលផ្លូវ​ រួច​ក៏​…

0
338

ក្រោយ​ពេល​ស្រលាញ់​គ្នា​បាន​៥​ខែ ហើយ​បាន​ជូន​កាដូរ​ដល់​មិត្ត​ស្រី​រួច​ហើយ តែ​ដោយសារ​នាង​មិន​ព្រម​ចូល​ផ្ទះសំណាក់​ជាមួយ​ខ្លួន បុរស​មក​ពី​វៀតណាម​ម្នាក់​បាន​ទារ​កាដូរ​នាង​វិញ​នៅ​លើ​ផ្លូវ​តែ​ម្ដង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​មនុស្ស​ស្រី​ស្ទើរតែ​គ្រប់​រូប​ទៅ​ហើយ ត្រូវ​បាន​មិត្ត​ប្រុស​ជូន​កាដូរ គឺ​មាន​អារម្មណ៍​ថា​ពិតជា​ពិសេស​មិន​ថា​កាដូរ​នោះ​តូច ឬ​ធំ មាន​តម្លៃ​តិច ឬ​ច្រើន​ក៏​ដោយ​។ អាស្រ័យ​ហេតុនេះ​ហើយ ដើម្បី​ឲ្យ​សង្សារ​ឆាប់​បាក់ចិត្ត​ស្រលាញ់​ខ្លួន មនុស្ស​ប្រុស​មិន​តិច​ឡើយ ក្រោយ​ពេល​ស្រលាញ់​គ្នា​បាន​មួយ​រយៈ​នឹង​ឧស្សាហ៍​ជូន​កាដូរ​ដល់​មិត្ត​ស្រី ដើម្បី​យកចិត្ត​នាង​ឲ្យ​បាន​លឿន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​ក្ដី នៅ​ពេល​ជូន​កាដូរ​គឺ​មាន​ក្ដី​សុខ តែ​ពេល​បែក​គ្នា​មិន​ប្រាកដ​ថា នឹង​មាន​អារម្មណ៍​ដូច​គ្នា​ឡើយ​។ ដោយ​ខណៈ​មនុស្ស​ប្រុស​ខ្លះ ពេល​បែក​គ្នា​នៅ​តែ​រក្សា​តម្លៃ​របស់​ខ្លួនឯង ដោយ​មិន​ទារ​កាដូរ​វិញ​នោះ ក៏​មាន​មួយ​ចំនួន​ខ្លះ ដែល​ទោះបីជា​ជូន​គេ​ហើយ តែ​ពេល​បែក​គ្នា បែរជា​ទារ​កាដូរ​មក​វិញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង មុន​នេះ​បន្តិច បណ្ដាញ​សង្គម​នៅ​ប្រទេស​វៀតណាម នៅ​ទីក្រុង​ហូ​ជី​មិ​ញ បាន​នាំ​គ្នា​ចែករំលែក​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​គូស្នេហ៍​មួយគូ កំពុង​ឈ្លោះ​គ្នា​នៅ​កណ្ដាលផ្លូវ ហើយ​ខាង​ប្រុស​ក៏​ទារ​កាដូរ​ដែល​បាន​ជូន​សង្សារ​មក​វិញ​។ អ្នក​ថត​វី​ដេ​អូ​មួយ​នេះ បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​មួយគូ​នេះ មិនដឹង​ថា​ឈ្លោះ​គ្នា​មកពីណា ប៉ុន្តែ​មក​ដល់​ចំណុច​ខាងលើ ក៏​ឈប់​ម៉ូតូ​ដើម្បី​និយាយ​គ្នា​ឲ្យ​ដាច់ស្រេច​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​អ្វី​ដែល​លោក​ស្ដាប់​បាន​នោះ​គឺ ពួក​គេ​បាន​ស្រលាញ់​គ្នា ៥​ខែ​មក​ហើយ តែ​នៅ​ពេល​ខាង​ប្រុស​ទារ​ខាង​ស្រី​ចូល​ផ្ទះសំណាក់ ខាង​ស្រី​មិន​ព្រម​ក៏​កើតជា​ជម្លោះ បណ្ដាល​ឲ្យ​ឈ្លោះប្រកែក​គ្នា​។ ទ្រាំ​មិន​បាន ខាង​ស្រី​ក៏​និយាយ​ថា​បែក​គ្នា ឯខាង​ប្រុស​ក៏​មិន​ណ​យ​ដែរ ដោយ​ព្រម​បែក​ភ្លាម​ៗ​តែ​ម្ដង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ ខាង​ប្រុស​បាន​ទារ​រ៉ូ​ប​ដែល​ខាង​ស្រី​កំពុង​ពាក់​វិញ ព្រោះ​ជា​កាដូរ​ដែល​ខ្លួន​បាន​ជូន​នាង​។ ដោយ​ចិត្ត​ក្ដៅ​ខ្លាំង​ពេក ខាង​ស្រី​ក៏​ដោះ​រ៉ូ​ប​នេះ​ភ្លាម​ៗ ទោះបីជា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ក៏​ដោយ។
ក្រោយ​ពេល​វី​ដេ​អូ​នេះ ត្រូវ​បាន​បង្ហោះ​ឡើង​លើ​បណ្ដាញ​សង្គម មិត្ត​ប្រុស​ត្រូវ​គេ​រិះគន់​យ៉ាង​ចាស់ដៃ ដោយ​សារ​មិន​ចេះ​រក្សា​តម្លៃ​ឲ្យ​ស្ត្រី ដោយ​នាង​ដោះ​រ៉ូ​ប​នៅ​ខាងក្រៅ មិន​ហាមឃាត់​នាង​ទៀត ព្រោះតែ​ចិត្ត​ចង់​ឈ្នះ​របស់​ខ្លួន​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​