ចាប់បានទៀតហើយគឺគឺ !! សមត្ថកិច្ចឃាត់ខ្លួនជន អន្តោប្រវេសន៍ ខុសច្បាប់ សំងំ លាក់ខ្លួន ដើម្បី ធ្វើ សកម្មភាព ចាប់ជំរិត ទា ប្រាក់ នៅចំការស្វាយ ខេត្តកំពងស្ពឺ….

0
196

កំពង់ស្ពឺ ៖ ​កម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​ បាន​ចុះ​ពិនិត្យ​ក្នុង​ចម្ការ​ស្វាយ​មួយកន្លែង​បាន​រកឃើញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​សំងំ​លាក់ខ្លួន ​ដើម្បី​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទា​ប្រាក់​តាម​ប្រព័ន្ធ​(VOIP)​។​

លោក​ឧត្ដមសេនីយ៍​ត្រី ​ញ៉ែម​ សៅ​ ស្នងការរង​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ​ថា ​ជនបរទេស​ដែល​កម្លាំង​នគរបាល​យើង​សហការ​គ្នា​ចុះបង្ក្រាប​នៅ​កំពុងតែ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​ ដើម្បី​សាកសួរ​និង​កសាង​និតិវិធី​។​

លោក​ស្នងការរង​បាន​បន្តទៀតថា ​ពាក់ព័ន្ធ​ករណី​ឃាត់ខ្លួន​ជនបរទេស​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​មិនទាន់​អាច​ថា​យ៉ាងម៉េច​នៅឡើយ​ទេ ​រង់​ចាំ​មើល​ថ្ងៃ​បន្តិចទៀត​សិន​។​

ប្រភពព័ត៌មាន​បានឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​១៧​កក្កដា​ កម្លាំង​នគរបាល​ទទួល​ផែន​អន្តោប្រវេសន៍​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ និង​អាជ្ញាធរ​ស្រុក​បរសេដ្ឋ ​បាន​ចុះ​ពិនិត្យ​ចម្ការ​ស្វាយ​របស់​ឈ្មោះ​ហេ​ ជីវ​អេង​ ដែល​បាន​ជួល​ឲ្យ​ទៅ​ឈ្មោះ​រ័ត្ន​ ពិន​ ស្ថិតនៅ​ភូមិ​ចារ ​ឃុំ​ស្វាយ​ចចិប ​ស្រុក​បរសេដ្ឋ ​ខេត្ត​កំពង់ស្ពឺ​។​

ក្នុង​ប្រតិបត្តិ​ការចុះពិនិត្យ​នោះ​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ញ៉ែ​ម សៅ​ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ ​និង​មានការ​សម្របសម្រួល​នីតិ​វិធី​ពី​លោក​ខៃ ​សម្ផស្ស ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ផងដែរ​។​

ការចុះ​ប្រតិបត្តិការ​ខាងលើនេះ​ នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៨​នាក់​មាន​សញ្ជាតិ​ចិន​០៦​នាក់​, តៃវ៉ាន់​១២​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​Internet (VOIP) និង​រឹបអូស​បាន​វត្ថុតាង​ដែល​ពាក់ព័ន្ធ​បទល្មើស​ជាច្រើន​ទៀត​។​

បច្ចុប្បន្ន ​ជនបរទេស​ទាំង​១៨​នាក់​នេះ ​បាន​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕ប្រភព៖ Kampuchea Thmey Daily