លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្មី បានអញ្ជើញពិនិត្យច្រាំងទន្លេ ដែលរងការបាក់ស្រុត ដើម្បីជួសជុលកែលម្អឡើងវិញ

0
442

នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញពិនិត្យច្រាំងទន្លេ ដែលរងការបាក់ស្រុត ស្ថិតនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

គួរកត់សម្គាល់ថា ក្រុមជាងកំពុងសម្រុកការងារកសាងជេីងទេរ​ និងប្រព័ន្ធជម្រាបទឹក និងការងារសេសសល់ ជាបន្តទៀត​ ដេីម្បី ឲ្យទាន់រដូវទឹកតំឡេីង​ នាពេលខាងមុខ ។

បច្ចុប្បន្ននេះ គម្រោងស្ថិតក្នុងតំបន់ ខាងលើ កំពុងដំណើរការកសាង និងជួសជុល​ឡេីងវិញ សម្រេចបានលទ្ធផលប្រមាណជាង ៤០% ហេីយ
បើទោះបីជាមានធ្លាក់ភ្លៀងធ្លាក់ ធ្វេីឲ្យប៉ះអាក់ខាន ដល់កិច្ចដំណេីរការគម្រោង ក៏ដោយ ក៏ក្រុមជាង នៅតែបន្តកិច្ចការបស់ខ្លួន ដើម្បី ឲ្យទាន់រដូវទឹកឡើង ឈានចូលមកដល់ ។
តាមការអះអាង ពីមន្ត្រីជំនាញ ឲ្យដឹងថា ច្រាំងទន្លេរងការខូចខាតនេះ គឺបណ្តាលមកពីទឹកហូរចេញពីក្រោមដី ចាក់ចូលទៅទន្លេ​ ព្រោះកន្លងមក ពុំដែលមានករណីគ្រោះធម្មជាតិដូច្នេះឡើយ ។ គ្រោះធម្មជាតិនេះ យើងមិនអាចហាមឃាត់បានទេ​ ពីព្រោះថា នៅតំបន់នេះ ពុំមានការធ្វើអាជីវកម្មបូមខ្សាច់ ដូចការឡើងលើកឡើង របស់សាធារណមតិមួយចំនួនឡើយ ។ ដោយឡែក ច្រាំងដែលបានស្រុតនោះ មានទំហំទទឹង ៤ម៉ែត្រ និងបណ្ដោយ ១៦០ម៉ែត្រ បណ្តាលឲ្យខូចខាតឥតការ៉ូ នៃសួនច្បារ​ អស់មួយចំណែក ផងដែរ ៕​