ខ្លាំងមែន !! ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអនុញ្ញាតឲ្យបង្កើត អង្គភាពយោធាផ្នែអវកាស នៅឆ្នាំក្រោយ ដូចនិងអាមេរិកដែល

0
384

ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នាថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា លោកបានអនុញ្ញាតឲ្យបង្កើត អង្គភាពយោធាមួយចំណុះឲ្យកងទ័ពអាកាសប្រទេសបារាំង ដែលនឹងទទួលបន្ទុកកិច្ចការពាក់ព័ន្ធជាមួយទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងឱកាសនៃការប្រារព្ធពិធីព្យុះហយាត្រាយោធានៃទិវា Bastille Day ក្នុងទីក្រុងប៉ារីស លោក Macron បានប្រកាសថា អង្គភាពអវកាសមួយ នឹងត្រូវបង្កើតឡើងនាខែកញ្ញា ឆ្នាំ២០២០ នៅក្នុងកងទ័ពជើងអាកាសបារាំង ខណៈការសម្រេចលើទំហំនៃការចំណាយសម្រាប់គោលដៅនេះ នឹងត្រូវធ្វើឡើងក្នុងពេលខាងមុខ។

ទន្ទឹមគ្នានេះ ក៏កំពុងមានក្តីព្រួយបារម្ភអំពីការរត់ប្រណាំងសព្វាវុធគ្នានៅទីអវកាសផងដែរ ចាប់តាំងតែពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចកាលពីឆ្នាំមុនថា​ នឹងបង្កើតកងទ័ពអវកាសឲ្យបាននៅឆ្នាំ២០២០ ដែលវាគឺជាកងកម្លាំងយោធាថ្មី នៅក្នុងជួរយោធាអាមេរិក។

គួរជម្រាបថា សន្ធិសញ្ញា Outer Space Treaty កាលពីឆ្នាំ១៩៦៧ ដែលទទួលស្គាល់ដោយប្រទេសជាង១០០លើពិភពលោក ហាមការពង្រាយសព្វាវុធមហាប្រល័យ នៅក្នុងទីអវកាស រួមជាមួយសកម្មភាពយោធាផ្សេងៗទៀត៕ប្រភព៖ Fresh News