អធិការរងស្រុកភ្នំស្រួច ត្រូវបានបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគបាលជាតិ ពាក់ព័ន្ធរឿង គំរាមកំហែង រំលោភដីធ្លី និង បង្ខាំងមនុស្សខុសច្បាប់

0
229

កំពង់ស្ពឺ៖ នាយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ៤រូប ក្នុងនោះ មានអធិការរងស្រុកភ្នំស្រួច ១រូប ត្រូវបានបញ្ចប់មុខតំណែង ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងកំហុសឆ្គងនៅក្នុងការងារ និងការប្រព្រឹត្តអំពើមិនគប្បី។ ដោយឡែកលោកស្នងការនគរបាលខេត្ត និងមន្ត្រីចំនួនពីររូបទៀត ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា អធិការរងស្រុកភ្នំស្រួច លោក អ៊ឹង ឡាយឆាយ ត្រូវបានបញ្ចប់តំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយសារតែបុគ្គលនោះ បានរំលោភលំនៅឋាន និងបង្ខាំងដោយខុសច្បាប់។ ស្របពេលជាមួយគ្នានោះដែរ ក៏មានប្រភពខ្លះបានបញ្ជាក់ថា លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមនឹងមន្ត្រីពីររូបទៀត ត្រូវបានព្រមានពីថ្នាក់លើ សង្ស័យជាប់ពាក់ព័ន្ធទៅនឹងកំហុសឆ្គងក្នុងការងារ និងការប្រព្រឹត្តអំពើមិនគប្បីណាមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឆាយ គឹមខឿន បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការបញ្ចប់តំណែង ឬដកបញ្ឈរជើងនោះ ដោយសារតែមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ រំលោភលំនៅឋានមានស្ថានទម្ងន់ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ និងបទគំរាមកំហែង ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងដែរថា ការអនុវត្តច្បាប់ទៅលើលោក អ៊ឹង ឡាយឆាយ អធិការរងស្រុកភ្នំស្រួចនោះ ជាលក្ខខណ្ឌមន្ត្រីនគរបាលជាតិ ដែលបុគ្គលនេះកន្លងទៅមិនស្ដាប់ការណែនាំ និងមានកំហុសធ្ងន់ធ្ងរ ទើបត្រូវទទួលវិន័យបែបនេះក្នុងជួរកងកម្លាំង។
តាមលិខិតរបស់លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានជម្រាបជូនលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិថា កន្លងមកក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចោទប្រកាន់លោកអធិការង លោក អ៊ឹង ឡាយឆាយ អធិការរងស្រុកភ្នំស្រួច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងលិខិតដដែលនោះបានបញ្ជាក់ថា បន្ទាប់ពីបានចាត់មន្ត្រីនគរបាលជំនាញ ចុះអង្កេតស្រាវជ្រាវរួចមក ក្រសួងមហាផ្ទៃ សម្រេចប្រគល់ភារកិច្ចជូនអគ្គស្នងការនគរបាលជាតិ ដោយអនុវត្តវិន័យទៅលើលោក អ៊ឹង ឡាយឆាយ អធិការរងនគរបាលស្រុកភ្នំស្រួច បញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកលោកវរសេនីយ៍ទោ ទឹម ឡេង នាយការិយាល័យប្រឆាំងគ្រឿងញៀន លោកវរៈសេនីយ៍ឯក គឹម សារឿន អនុប្រធានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវអប់រំព្រមានជាលាយលក្ខណ៍អក្សរ។ ទោះជាយ៉ាងនេះក៏ដោយ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអះអាងថា លោកមិនទាន់បានទទួលនូវលិខិតអំពីការព្រមានជាលាយលក្ខណ៍អក្សរនៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ការអនុវត្តនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងមួយចំនួនពីប្រជាពលរដ្ឋដោយបានចោទប្រកាន់ទៅលើលោក អ៊ឹង ឡាយឆាយ អធិការរងស្រុកភ្នំស្រួច។ ក្នុងនោះលោកអធិការរង ដែលត្រូវបានបញ្ចប់តំណែង ធ្លាប់ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារបណ្ដោះអាសន្ន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋចោទប្រកាន់ ក្នុងករណីបង្ក្រាបក្លិបកម្សាន្តគីរីរម្យ ជាមួយគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការប្រកាសលេខ៦៤១០ ប្រកចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់សម្ដេចក្រឡាហោម ស ខេង កន្លងទៅ៕ប្រភព Mytvplus