ហួសចិត្ត! ប្ពន្ធរ តាមទាន់ច្បាស់ៗនឹងភ្នែក ប្ដីដឹកស្រីជាកូនចៅយកទៅស៊ីចុកនៅផ្ទះសំណាក់ ឈឺចិត្តទ្រាំមិនបានបើកឡានទៅបាត់ ប្ដីចោទប្រពន្ធថាមានអ្នកទី៣…(មានវីដេអូ)

0
99

ភ្នំពេញ-ព្រះសីហនុ ៖ ស្ត្រីម្នាក់ បានអះអាងថា បានចាប់ដៃសាងគ្រួសារជាមួយប្តី អស់រយៈពេល ៦ឆ្នាំមកហើយ ដោយដំបូងរួមរស់មានសុភមង្គលល្អខ្លាំងណាស់ ស្រាប់តែក្នុងរង្វង់ពេល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២ឆ្នាំចុងក្រោយនេះ ជួបរឿងរកាំរកូសមិនឈប់ បន្ទាប់ពីប្តីរបស់នាង បានបើកហាងខារ៉ាអូខេមួយកន្លែង រួចក៏ចាប់ផ្តើមបែកឆ្វេង លួចទាក់ទងជាមួយបុគ្គលិកស្រីរបស់ខ្លួន រហូតចុងក្រោយ ស្ត្រីជាប្រពន្ធបានតាមទាន់ប្តីនាំកូនចៅស្រី រួមរ័កនៅផ្ទះសំណាក់ ក៏ផ្ទុះជម្លោះបែកផ្សែង រហូតស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏បើកឡានរត់ចោលប្តីបាត់ បែរជាប្តីចោទថា ប្រពន្ធមានអ្នកទី៣ ទើបវេចលុយ មាស និងយកឡានទៅចោលប្តី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តីប្រពន្ធដែលកើតមានជម្លោះរកាំរកូសនឹងគ្នានេះ ភាគីបុរសជាប្តី មានឈ្មោះហ៊ា ហេង ជាថៅកែភោជនីយដ្ឋាននិងខារ៉ាអូខេ ឡាឡូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតនៅម្តុំឃ្លាំងលើ ក្រុងព្រះសីហនុ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះសាំង ស៊ូឡុង មានលំនៅក្នុងភូមិ២ សង្កាត់លេខ០១ ក្រុងព្រះសីហនុ។

នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្ត្រីជាប្រពន្ធ ឈ្មោះសាំង ស៊ូឡុង ដែលត្រូវប្តីចោទថា មានអ្នកទី៣ វេចលុយ និងបើកឡានរត់ចោលប្តីនោះ បានចេញមុខបកស្រាយ បដិសេធទាំងស្រុង ចំពោះការចោទប្រកាន់របស់ប្តី ដោយអ្នកស្រីបញ្ជាក់ថា មូលហេតុដែលអ្នកស្រីបើកឡានចេញពីផ្ទះ ដោយសារអ្នកស្រីតាមទាន់បុរសជាប្តីនាំស្រីកំណាន់ ដែលជាបុគ្គលិកកូនចៅឯង ចូលផ្ទះសំណាក់ មិនមែនអ្នកស្រីមានអ្នកទី៣អីទេ។

អ្នកស្រី សាំង ស៊ូឡុង បានរៀបរាប់ថា “ដំបូងឡើយ ខ្ញុំនិងគាត់ បានចាប់ដៃគ្នាមក តាំងពីឆ្នាំ២០១៦ មកចុះសំបុត្រអាពាហ៍ពិពាហ៍ អេតាស៊ីវិលជាមួយគ្នា នៅឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២២ នេះ តាំងពីចាប់ដៃជាប្តីប្រពន្ធ និងរកស៊ីជាមួយគ្នា មិនដែលមានទំនាស់ទាស់ទែងអីទេ ទើបតែ ២ឆ្នាំចុងក្រោយនេះ គាត់ចេញមកបើកភោជនីយដ្ឋាន ខារ៉ាអូខេ នៅកំពង់សោម ម្តុំឃ្លាំងលើ (បើកនៅឆ្នាំ២០២០) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយតាំងពីនោះមក ក៏កើតមានរឿងរកាំរកូសជាមួយគ្នារហូតមក ដោយសារតែគាត់បានទាក់ទងជាមួយកូនចៅ បុគ្គលិកក្នុងហាង ទាក់ទងរបៀបស្រីចិញ្ចឹម ស្រីកំណាន់ ហើយខ្ញុំចាប់បានច្រើនដងហើយ ទាំងសារទូរស័ព្ទ រូបភាព ឬក៏គេប្រាប់ និងធ្លាប់ឃើញផ្ទាល់ភ្នែក ឱបថើប ឃើញអស់ហើយ តែគាត់អត់ទទួលស្គាល់ គាត់ថា ឱ្យខ្ញុំធ្វើម៉េចចាប់គាត់ឱ្យបាននៅលើគ្រែជាមួយគ្នា បើចោទប្រកាន់ថាគាត់មានស្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយចុងក្រោយ ខ្ញុំចាប់បានគាត់និងស្រីនោះ នៅក្នុងផ្ទះសំណាក់ មានទាំងវីដេអូ មានភ័ស្តុតាងគ្រប់គ្រាន់។ ខ្ញុំចាប់បានគាត់និងស្រី នៅផ្ទះសំណាក់ វេលាចន្លោះម៉ោង ១០ទៅ១១ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ពេលនោះ ខ្ញុំបានចូលចាប់ដល់ក្នុងបន្ទប់ ហើយបានយកទូរស័ព្ទខ្ញុំថតគាត់ ទើបគាត់បានប្រតាយប្រតប់ ដណ្តើមយកទូរស័ព្ទពីខ្ញុំទៅបាត់ហើយ អ៊ីចឹងហើយ វីដេអូថតអត់ជាប់ខាងស្រីទេ ដឹងតែគាត់ ២នាក់ នៅក្នុងផ្ទះសំណាក់ជាមួយគ្នា ហើយស្រីហ្នឹង គឺជាបុគ្គលិក (អ្នកចាក់ឌីស) នៅក្នុងបន្ទប់ខារ៉ាអូខេ ដោយពួកគាត់ទាក់ទងគ្នា ១ឆ្នាំជាងហើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាប្រពន្ធ បន្តថា «ចំពោះរឿងដែលប្តីខ្ញុំគាត់បង្ហោះហ្វេសប៊ុក ថាខ្ញុំយករថយន្ត ១គ្រឿងហើយរត់ចេញពីផ្ទះនោះ គឺមិនពិតទេ ព្រោះមុនខ្ញុំចេញមក ខ្ញុំជូនដំណឹងគាត់ដែរ ហើយគាត់បានឆាត បានតេរកខ្ញុំដែរ ហើយខ្ញុំបានប្រាប់ថា ខ្ញុំសុំពេលធ្វើចិត្ត រក្សាគម្លាត មិនបាច់បារម្ភពីខ្ញុំទេ ឡាននិងខ្ញុំ គឺមានសុវត្ថិភាព តែគាត់ផុសនេះ មិនមែនបារម្ភពីប្រពន្ធទេ គឺបារម្ភពីឡាន ព្រោះគាត់ត្រូវការយកឡាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឡានហ្នឹងទិញមិនទាន់បាន ១ខែទេ ឈ្មោះឡាននោះ គឺជាឈ្មោះខ្ញុំ និងប្តីខ្ញុំ តែពេលខ្ញុំចាប់បានគាត់មានស្រី នៅថ្ងៃទី២០ ហ្នឹង ខ្ញុំបានតេទៅហ្គារ៉ាស់ឡាន ខ្ញុំប្រាប់ថា បង ខ្ញុំកំពុងមានបញ្ហាគ្រួសារ ចាប់បានប្តីមានសហាយស្មន់ សូមបងកាក់ ឡានហ្នឹងទុកសិន តែឥឡូវឡានហ្នឹង ខ្ញុំកំពុងបើក ខ្ញុំនៅភ្នំពេញ បើកមកភ្នំពេញ អ៊ីចឹងហើយ ប្រសិនបើប្តីខ្ញុំទៅបង់ផ្តាច់ ឬធ្វើឯកសារអ្វីមួយ ឬយកកាតគ្រីទៅលក់ឬបញ្ចាំ សូមចាំឱ្យមានខ្ញុំ ទៅជាមួយសិន ចាំធ្វើ ស្រាប់តែពេលនេះ ម្ចាស់ហ្គារ៉ាស់ឡាន និងប្តីខ្ញុំ ត្រូវរ៉ូវគ្នា ដកឈ្មោះខ្ញុំចេញ កែឯកសារទិញលក់ រួចទៅដកយកឡាននោះបាត់ហើយ ពីខេត្តព្រះវិហារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អត្ថន័យដែលប្តីខ្ញុំបង្ហោះក្នុងហ្វេសប៊ុកនោះ គឺចង់ឱ្យបងប្អូនណាបានឃើញ ទាក់ទងទៅគាត់ ដើម្បីរឹបអូសយកឡានទេ មិនមែនគាត់ខ្វល់ពីខ្ញុំទេ ហើយនៅក្នុងខមិនឆ្លើយឆ្លងគាត់ក្នុងហ្វេសប៊ុកនោះ គាត់ចោទថាខ្ញុំ មានអ្នកទី៣ ប៉ុន្តែខ្ញុំគ្មានទេ ហើយមូលហេតុដែលខ្ញុំយកឡានមកភ្នំពេញ គឺគ្រាន់តែដើម្បីសុវត្ថិភាពខ្ញុំតែប៉ុណ្ណោះ ព្រោះកាលនៅកំពង់សោម ពេលនៅជាមួយគេ មានគេមានឯង គាត់និយាយផ្សេង ឡើងស្រួលជាមួយខ្ញុំ តែនៅ២នាក់ ឱ្យតែដំឡើងសំឡេងគាត់រកវ៉ៃខ្ញុំរហូត អ៊ីចឹងខ្ញុំខ្លួនមួយតែឯង ខ្ញុំត្រូវរត់រកបងប្អូនជួយហើយ។ តាំងពីរកាំរកូសរឿងមានស្រីមក គាត់ធ្លាប់ប្រើហិង្សាលើខ្ញុំ២-៣ដងហើយ…”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាប្រពន្ធ បានបន្តថា “នៅពេលគាត់ទៅយកឡាននៅខេត្តព្រះវិហារ យប់មិញហ្នឹង គាត់បានចោទប្រកាន់ខ្ញុំថា ខ្ញុំបានគាស់ទូដែក យកលុយ ២០ម៉ឺនដុល្លារ ចេញមក ទ្រព្យសម្បត្តិ មាសពេជ្រ ខ្ញុំសូមបដិសេធថា ខ្ញុំមិនបានយកមកទេ ហើយបើគាត់មានទ្រព្យសម្បត្តិ មាសពេជ្រ ២០ម៉ឺនដុល្លារមែន គាត់ចាំបាច់អីទៅបង់រំលស់ឡាន យកលុយធនាគារធ្វើអី? អ៊ីចឹងខ្ញុំសូមបដិសេធ គឺខ្ញុំចេញមកមានតែគ្រឿងអលង្ការជាប់ខ្លួន និងលុយតិចតួចប៉ុណ្ណោះ ហើយនិងឡាន ១គ្រឿង ប៉ុន្តែពេលនេះ ឡានត្រូវគាត់ដកហូតយកវិញហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបមក លើកនេះ ខ្ញុំមិនអាចលើកលែងឱ្យប្តីបានទៀតទេ ព្រោះជាច្រើនលើកច្រើនសាហើយ ដែលខ្ញុំចាប់គាត់មិនទាន់បាន គាត់ជេរដៀលខ្ញុំនិងគ្រួសារខ្ញុំ ចោទថាខ្ញុំចោទប្រកាន់គាត់ខុសរឿង រហូតមកដល់ពេលនេះ ដែលខ្ញុំតាមចាប់គាត់បានដល់ក្នុងផ្ទះសំណាក់ តាមទាន់ឃើញច្បាស់នឹងភ្នែក ហេតុនេះ ទើបខ្ញុំសម្រេចចិត្តថា នឹងរកមេធាវី រកផ្លូវច្បាប់ឱ្យជួយ ដើម្បីបញ្ចប់គ្នាឱ្យដាច់ស្រេចជាមួយប្តី…”។

ជុំវិញការតាមទាន់ប្តីលួចនាំស្រីកំណាន់ចូលផ្ទះសំណាក់នេះ ស្ត្រីជាប្រពន្ធ បានបង្ហាញវីដេអូភ័ស្តុតាង ដោយបានចាប់ស្ត្រីជាគូកំណាន់របស់ប្តីនោះ មកឲ្យសារភាពចេញពីមាត់ថា នាងពិតជាចូលផ្ទះសំណាក់ជាមួយហ៊ាហេង ថែកែហាងខារ៉ាអូខេ ឡាឡូន នោះមែន ថែមទាំងឲ្យស្បថយប់ទាក់ទងជាមួយប្តីគេទៀត បើមិនដូច្នេះទេ ឲ្យស្លាប់មួយពូជទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា ជុំវិញការបកស្រាយបំភ្លឺ និងចោទប្រកាន់របស់ស្ត្រីជាប្រពន្ធ ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបំភ្លឺពៅបុរសជាប្តីបានទេ ល្ងាចកាលពីម្សិលមិញ។
សូមបញ្ជាក់ថា មុនពេលមានការបកស្រាយបំភ្លឺពីស្រ្តីជាប្រពន្ធខាងលើនេះ បុរសជាប្តី ឈ្មោះហ៊ាហេង បានប្រកាសតាមគណនីហ្វេសប៊ុក របស់ខ្លួនកាលពីព្រលប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នូវដំណឹងស្វែងរកប្រពន្ធ ដោយរៀបរាប់ថា “ដំណឹងស្វែងរកប្រពន្ធ ឈ្មោះស៊ាង ស៊ូឡុង និងឡាន LAND CRUISER មួយគ្រឿង ដែលមានផ្លាកលេខ 2AZ-1618 គាត់បានបាត់ខ្លួនតាំងពីថ្ងៃ 20-07-2022 មកម៉្លេះ បើបងប្អូន អ៊ំ ពូ មីង និងលោក លោកស្រីណាប្រទះឃើញគាត់ សូមមេត្តាទំនាក់ទំនងមកខ្ញុំបាទ តាមរយៈលេខទូរស័ព្ទ 096 560 84 26 សូមអរគុណទុកជាមុន…”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់ថ្ងៃដដែលនោះ ស្ត្រីជាប្រពន្ធ បានផ្តល់ដំណឹងតាមគណនីហ្វេសប៊ុក របស់អ្នកស្រីថា «កុំបារម្ភពីខ្ញុំ ទាំងខ្ញុំ ទាំងរថយន្ត គឺមានសុវត្ថិភាពល្អណាស់ តែខ្ញុំសុំពេលវេលាធ្វើចិត្ត រក្សាគម្លាតមួយរយ: ព្រោះមិនទាន់អាចទទួលយកបាននូវអ្វីដែលខ្ញុំបានឃើញផ្ទាល់នឹងភ្នែកខ្ញុំ នៅក្នុងផ្ទះសំណាក់ ដែលប្តីផិតក្បត់ លួចស៊ីកូនចៅឯង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានទទួលដំណឹងពីស្ត្រីជាប្រពន្ធខាងលើនេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បុរសជាប្តីបានបង្ហោះសារក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា “ទី១ ៖ ខ្ញុំបាទសូមអរគុណដល់បារមីលោកយាយ (ម៉ៅ) ខេត្តព្រះសីហនុ ដែលបានតាមជួយថែរក្សាប្រពន្ធរបស់ខ្ញុំបាទ…។ ទី២ ៖ ខ្ញុំបាទសូមថ្លែងអំណអរគុណ ទៅដល់បងប្អូនយើងទាំងអស់គ្នា ដែលបានផ្តល់ការកក់ក្តៅ ការគាំទ្រ ហើយនិងយកចិត្តទុកដាក់ ជិត៤ពាន់នាក់ នៅក្នុងសង្គមហ្វេសប៊ុក នៅក្នុងរយៈពេល ១៦ម៉ោង ដែលខ្ញុំបានផុសរូប ដើម្បីរកប្រពន្ធខ្ញុំ…។ ទី៣ ៖ សូមបងប្អូនទាំងអស់ ជួយពិចារណារឿងគ្រួសារខ្ញុំបាទនេះ ដូចតទៅ៖ មនុស្សលោកយើង មានខុសមានត្រូវ គ្មានអ្នកណាមួយល្អ និងត្រឹមត្រូវគ្រប់ដប់នោះទេ ហើយបើទះដៃតែម្ខាង ក៏មិនឮដែរ ហេតុដូច្នេះហើយ បញ្ហាដែលបានកើតមានឡើងទៅហើយ អូនគួរតែមកប្រឈរមុខ ដើម្បីដោះស្រាយបញ្ហាជាមួយហ៊ា តាមសន្តិវិធី ឬក៏តាមផ្លូវច្បាប់…។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនបានផ្ញើសារតាមអ្នកដទៃមកប្រាប់ហ៊ាថា សូមការគម្លាតគ្នាមួយរយៈ ដើម្បីឱ្យត្រជាក់ចិត្ត ហ៊ាយល់និងមិនជំទាស់ ព្រមទាំងគាំទ្រគ្រប់បែបយ៉ាង។ លុយឡាន មាសពេជ្រ កែវកង ដែលមានតម្លៃ ១០ ទៅ២០ម៉ឺនដុល្លារ អូនបានលួចយកពេលដែលចាកចេញទៅ ទាំងមិនបានទុកសូម្បីតែ…១៛ មិនទុកឱ្យហ៊ាដែរ…។ ហ៊ាយល់ថា របស់ទាំងអស់ហ្នឹងជាកម្មសិទ្ធិរួម យកទៅចុះ ក៏ប៉ុន្តែហេតុអ្វីយកជីវិតហ៊ា ទៅដែរ នេះជាកម្មសិទ្ធិរបស់ហ៊ា ដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប៉ាស្ព័រអាមេរិក ប៉ាស្ព័រខ្មែរ លិខិតឆ្លងដែន ប្លង់ផ្ទះ ប្លង់ដី ឯកសារហាងធ្វើអាជីវកម្ម ទាំង២-៣ ឯកសារបង់ពន្ធដីធ្លី និងកុងធនាគារទាំងអស់ ៘ និង៘… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយហេតុអ្វីមិនព្រមទំនាក់ទំនងមកជាមួយហ៊ា ចូលមើលសារហើយមិនព្រមតប (Messenger, Telegram) ព្រមទាំងប្លុកហ្វេសប៊ុកហ៊ា បិទលេខទូរស័ព្ទចោល មិនព្រមលើក ក៏ប៉ុន្តែព្យាយាមយកចិត្តទុកដាក់ ក៏ប៉ុន្តែទៅព្យាយាមការផុសហែកហួរប្តីនិងស្រីញីទៅវិញ។ ថ្ងៃទី៦ បានមកដល់ហើយ តើថ្ងៃណាព្រមត្រឡប់មកដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់យើង…? ហ៊ាចង់ប្រាប់ទៅថា កុនមួយរឿងនេះ ដែលអូនសម្តែង ហើយបានបញ្ចាំងឱ្យបងប្អូនយើងមើល អស់រយៈពេល ៦ថ្ងៃជាប់មកហើយ តើថ្ងៃណាមួយបានចប់? ព្រោះបងប្អូននៅក្នុងសង្គមហ្វេសប៊ុក ពួកគាត់ចាប់ផ្តើមធុញទ្រាន់ហើយ។ ទីបញ្ចប់ សូមផ្តាំទៅបងប្អូនមួយចំនួនតូច សូមកុំយកជើងរាទឹក បើមិនបានជួយចូកជួយចែវ ទុកឱ្យខ្ញុំទាំងពីរនាក់ ដោះស្រាយរឿងរបស់ខ្ញុំទៅ សូមអរគុណ…”៕
ប្រភព៖ https://norkorthom.com/archives/182893?fbclid=IwAR0A0BwL1tEHUjqFHpohpLoMbn5EzyLBIGsrfxgy6D__rsq99GFUMPrMOvY

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​