នារីៗចង់បានរាងស្អាតទេ? មកដឹងមូលហេតុដែលធ្វើឲ្យក្រុម BLACKPINK រាងស្អាតស្រឡូន ចង្កេះល្វតល្វន់ ដែលជាក្ដីសុបិន្ដរបស់នារីៗ…មានរូបភាពជាច្រើន

0
179

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​​ក្រុម BLACKPINK ប្រាកដ​ជា​គ្មាន​អ្នក​ណា​ដែល​ថា​មិន​ស្គាល់​ទេ​ ព្រោះ​សមាជិកក្នុង​ក្រុម​សុទ្ធតែ​ជាស្រីស្អាត ​មាន​សម្រស់​ស្រស់​ទាក់ទាញ​ខ្លាំង ជា​ពិសេស​ គឺរាង​ស្អាត​ស្រឡូន​តែម្ដង។ ក្នុង​ការ​ថែរាងឲ្យ​ស្អាតឥតខ្ចោះ​បែប​នេះ​ ​ BLACKPINK ក៏​មាន​តិចនិចសម្រាប់​ចែក​រំលែក​ដែរ ព្រោះ​មិន​មែន​នៅ​សុខ​ៗ​អាច​បាន​រាង​ស្អាតស្រឡូន​បែប​នេះ​ទេ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. Jenny

Jenny តែង​តែ​ហាត់ Yoga និង Pilates ជាប្រចាំ ជាពិសេស​នោះ Jenny មាន​សមត្ថភាព​ហាត់ Yoga និង Pilates បាន​ល្អមែនទែន។ ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​មាន​រាង​ស្រឡូន​គូរ​ឲ្យ​ស្រលាញ់ ហើយ​រាល់​ការសម្ដែង​ ការ​រាំ​ច្រៀង​ម្ដងៗ Jenny តែងតែ​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. Rose

Rose ​មាន​ទេព្យ​កោសល្យ​ហាត់ Pilates បាន​ល្អ​ខ្លាំង​ណាស់ ដូច្នេះ​រាង​ដ៏​ស្រឡូន​ស្អាត​នោះ​គឺ​បាន​មក​ពី​នាង​តែង​តែ​ចំណាយ​ពេល​ហាត់ Pilates ២ថ្ងៃ ១ដង ហើយ​ប្រហែល​ជា ៣ថ្ងៃ​សម្រាប់​ការ​ហាត់ប្រាណ។ ​ចង្កេះ​ដ៏​ស្អាត​របស់ Rose បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ ​ស្រី​មិន​តិច​ទេ​ដែលឈ្លក់វង្វេង ​ចង់​បាន​រាង​ស្អាត​បែប​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ Rose តែង​តែ​ហាត់ Pilates ជាមួយ​នឹង​ឧបករណ៍​ពិសេសៗ​ដើម្បី​ជួយ​រក្សា​សាច់​ដុំ​និង​រាង​កាយ​កាន់​តែ​រឹង​មាំ។ ការហាត់ Pilates ជួយ​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. Lisa

Lisa តែងតែ​ហាត់​កីឡា​ប្រដាល់ ​និង​រាំ ហើយ​នាង​ចូល​ចិត្ត​ហាត់​រៀន​ក្បាច់​រាំ​ដែល​ពិបាក​ៗ។ ដោយសារ​បែប​នេះ​ហើយ​ទើប Lisa ​រាង​កាយស្រឡូន​ស្អាត និង​​មាន​ភាព​បត់​បែន​បាន​យ៉ាង​រហ័ស​ ហើយវា​ក៏​ជួយ​​ឲ្យ​ការ​រំលាយ​អាហារ​រាង​កាយ​នាង​ក៏​មានដំណើរការល្អផងដែរ​។ ​ការ​ហាត់​រាំ​ពិ​បាក​ៗ​ទាំង​នោះហើយ ដែល​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​រាង​កាយ​បាន​យ៉ាង​ល្អ និង​ធ្វើ​ឲ្យ​នាង​មាន​ចង្កេះ​តូចស្អាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​ការ​រាំ ​ Lisa ចូល​ចិត្ត​ហាត់​កីឡា​ប្រដាល់។ ​ពេល​ទំនេរ​ពី​ការ​រាំ នាង​តែងតែ​ទៅ​ហាត់​ប្រដាល់​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​សុខ​ភាព​រាង​កាយ​នាង​កាន់​តែ​មាន​ភាពរឹងមាំ។​

៤. Jisoo

សម្រាប់ Jisoo វិញ គឺតែង​តែ​ហាត់ Yoga ដូចJenny ជា​ប្រចាំ​ដែរ។ ក្រៅ​ពី​ហាត់ Yoga ​ ក៏មាន​ការហាត់​រាំ​ជា​មួយ​ក្រុម​របស់ខ្លួនយ៉ាង​សកម្ម​ ដែល​ជួយ​ធ្វើ​ឲ្យ​រាង​កាយ​នាង​មាន​សុខភាព​ល្អ​និង​មាន​រាងដ៏គួរឲ្យភាពទាក់ទាញ មិន​ចាញ់​សមាជិក​ខ្លួន​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងនេះ​ហើយ​ជា​អ្វី​ដែល​ក្រុម​កូរ៉េ​ដ៏​ល្បី​ឈ្មោះ​នេះ ហាត់​ក្នុង​ការ​យក​រាង​ស្អាត ហើយ​វា​ក៏​មិន​មែនជា​រឿង​ងាយ​ដែរ ព្រោះ​ត្រូវ​ការ​អត់ធ្មត់ និង​មិន​អាច​ខ្ជិល​បាន​ឡើយ៕ ប្រភព៖ akerufeed